តុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិក ក្នុងទីក្រុងឡុងប៊ិច (Long
Beach) រដ្ឋកាលីហ្វ័រញ៉ា (California) លើកពេលសវនាការបង្ហាញអង្គហេតុ
និងភស្តុតាង
ករណីបង្ករបួសស្នាមលើស្មៀនរត់ការឯកសាររបស់តុលាការឈ្មោះ ផល ហេយស៍
(Paul Hayes) ដោយក្រុមអង្គរក្សលោក ហ៊ុន ម៉ាណែត ពីថ្ងៃទី៣០ ខែមីនា
ទៅថ្ងៃទី១៣ ខែមេសា ខាងមុខវិញ។
ចំណែកករណីបណ្ដឹងរបស់ភរិយាលោក មាជ សុវណ្ណារ៉ា និងលោក ញ៉យ ចំរើន
ដែលប្ដឹងរដ្ឋាភិបាលកម្ពុជា និងលោក ហ៊ុន ម៉ាណែត
ពីបទធ្វើទារុណកម្មការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង
និងអំពើភេរវកម្មអន្តរជាតិ ក៏នឹងត្រូវលើកទៅថ្ងៃទី១៣ ខែមេសា
ដូចគ្នាដែរ។ ការពន្យារពេលនេះ
បន្ទាប់ពីដើមបណ្ដឹងបានរកឃើញជនសង្ស័យពីរនាក់
ដែលអាចជាប់ពាក់ព័ន្ធនឹងការបង្ករបួសស្នាមលើលោក ផល ហេយស៍។
កាលពីថ្ងៃទី៩ ខែមេសា កន្លងទៅ អង្គរក្សលោក ហ៊ុន ម៉ាណែត
មួយហ្វូងបានចាប់បោកលោក ផល ហេយស៍ ជាស្មៀនមេធាវីអាមេរិកាំង
ទៅលើ
ថ្មក្នុងបរិវេណភោជនីយដ្ឋានឋានព្រះចន្ទ ឲ្យរបួសធ្ងន់
ក្នុងទីក្រុងឡុងប៊ិច ខណៈ លោក ផល
ឈោងជូនដីការបស់តុលាការសហព័ន្ធអាមេរិក នៅក្រុងឡូសអែនជឺឡេស (Los
Angeles) ដែលកោះហៅលោក ហ៊ុន ម៉ាណែត
ឲ្យចូលបំភ្លឺករណីចោទប្រកាន់របស់បណ្ដឹងភរិយាលោក មាជ សុវណ្ណារ៉ា។
មេធាវីក្នុងក្រុមអ្នកច្បាប់របស់លោក មូរតុន ក្លារ (Morton Sklar)
គឺលោក អ៊ុច ខែមសុខាំបូរ មានប្រសាសន៍ថា សវនាការនៅថ្ងៃទី១៣ ខែមេសា
ខាងមុខចៅក្រមនឹងសាកសួរអំពីព័ត៌មានជនសង្ស័យពីររូប
និងអ្នកពាក់ព័ន្ធដទៃទៀតក្នុងករណីបង្ករបួសស្នាមលើលោក ផល ហេយស៍
ដែលក្រុមសមត្ថកិច្ចប៉ូលិសអាមេរិក បានរកឃើញ៕
Source: RFA

No comments:
Post a Comment