Friday, March 17, 2017
ចន្លោះម៉ោងធ្វើការ គួរឆ្លៀតសម្រេចកាមទេ បើវាមានផលល្អ?
ខណៈអង្គុយសំកុកនៅមុខកុំព្យួទ័ររាប់ខែឆ្នាំ មនុស្សម្នាក់ៗរមែងចង់ឆ្លៀតពេលសម្រាកមួយស្រឡេតឲ្យខួរក្បាលស្រឡះល្អក្រោយពីខំគិតគំនិតច្នៃប្រឌិតផ្សេង។
តែទំនោរថ្មីដែលជំរុញកិច្ចការឆ្ពោះទៅមុខកាន់តែប្រសើរនោះគឺការសម្រាកសម្រេចកាមដោយខ្លួនឯង។
កាលពីឆ្នាំមុន ការស្ទង់មតិមួយរបស់ Guyfi ដែលបានដំឡើងទូសម្រេចកាម បានរកឃើញថា បុគ្គលិក ៤០ ភាគរយក្នុងទីក្រុងញូវយ៉ក បានឆ្លៀតមកសម្រេចកាមពេលបំពេញការងារ។
ពួកគេឆ្លៀតពេលចូលបន្ទប់ទឹកសម្រាប់ឱកាសបែបឆក់កណ្ដៀតក្នុងការសម្រេចកាមជាមធ្យោបាយល្អបំផុតក្រោយពីបំពេញកិច្ចការដ៏តានតឹង និងកម្ចាត់ស្ដ្រេស។
Mark Sergeant ជាសាស្ដ្រាចារ្យជាន់ខ្ពស់ផ្នែកចិត្ដសាស្ដ្រនៅសាកលវិទ្យាល័យ Nottingham Trent បានប្រាប់ Metro ថា ការសម្រេចកាមអំឡុងពេលធ្វើការងារគឺជាវិធីទាញយកលទ្ធផលដ៏ប្រសិទ្ធភាពបំផុត ដោយចាត់ទុកទង្វើនេះជាមធ្យោបាយស័ក្ដិសមចំពោះការបន្ធូរបន្ថយភាពតានតឹង និងស្ដ្រេស។
លោកថា ការឆ្លៀតសម្រេចកាមគឺជាការផ្ដល់រង្វាន់ដល់ខ្លួនឯងមួយផងដែរ។ ការសម្រេចកាមក្នុងពេលធ្វើការគួរតែធ្វើឡើងសម្រាប់តែការបន្ធូរបន្ថយបញ្ហាស្ដ្រេស និងចំណង់ពីធម្មជាតិ មិនមែនជាការល្មោភកាមនោះទេ។
យ៉ាងណាមិញ ការសម្រេចកាមដោយខ្លួនឯងនេះនៅតែជាប្រធានបទរសើប ជាពិសេសសម្រាប់ការគិតរបស់នារីៗ ហើយគំនិតគិតចង់ឲ្យបុគ្គលិកឆ្លៀតឱកាសបន្ធូរអារម្មណ៍ស្ដ្រេសនេះធ្វើឲ្យអ្នកដទៃរអាចិត្ដ។
ប្រភពព័តមាននិងរូបភាព http://www.postkhmer.com
Labels:
Love&Sex
Subscribe to:
Post Comments (Atom)

No comments:
Post a Comment