27/02/2017/ឯ.ឧ. ឈាង វុន តំណាងអោយរដ្ឋសភាជាតិ ចេញជួបប្រជាពលរដ្ឋ
នៅព្រឹកមុិញនេះ ពីរឿងប្រជាពលរដ្ឋជិត៥មុឺនគ្រួសារ បានចាញ់បោកក្រុមហ៊ុនEBC
សរុបទឹកប្រាក់ជាង៨០លានដុល្លា។
Monday, February 27, 2017
Wednesday, February 22, 2017
រដ្ឋាភិបាលកម្ពុជាអសមត្ថភាពក្នុងការនាំយកជនជាតិវៀតណាមដែលធ្វើទារុណកម្មលើកុមារកម្ពុជាមកផ្តន់ទាទោស
ជនជាតិវៀតណាមដែលធ្វើទារុណកម្មលើកុមារកម្ពុជា នឹងមិនត្រូវបានធ្វើបត្យាប័នពីវៀតណាមទេ
បើទោះជាពីដំបូងសង្ឃឹមថា បុរសដែលបានធ្វើទារុណកម្មលើកូនប្រុសអាយុ២ឆ្នាំរបស់ខ្លួនកាលពីពីរឆ្នាំមុននឹងប្រឈមការផ្តន្ទាទោសក្នុងប្រទេសកម្ពុជាក៏ដោយ ក៏ស្ត្រីជាម្តាយក្មេងប្រុសរូបនោះ បាននិយាយកាលពីម្សិលមិញថា នគរបាលវៀតណាមបានប្រាប់អ្នកស្រីថា ជននេះនឹងមិនត្រូវបានធ្វើបត្យាប័នពីប្រទេសវៀតណាមឡើយ។ង្វៀន ថាញ់ឌុង ដែលជាជនជាតិវៀតណាមត្រូវបានចាប់ខ្លួនក្នុងទីក្រុងហូជីមិញ កាលពីខែធ្នូ បន្ទាប់ពីវីដេអូឃ្លីបជាច្រើនត្រូវបានបែកធ្លាយតាមប្រព័ន្ធអីុនធឺណិតបង្ហាញថា ជននេះបានធ្វើទារុណកម្មលើក្មេងប្រុសកម្ពុជាជាច្រើនលើកដោយចំណុចមួយជននេះបានយកក្រណាត់រុំមុខក្មេងប្រុសនោះ ហើយយកឧបករណ៍ឆក់ឆក់លើដងខ្លួនក្មេងប្រុសនេះជាច្រើនកន្លែង។
ស្ត្រីជាម្តាយបាននិយាយថា នគរបាលវៀតណាមបានពិភាក្សាអំពីការផ្តន្ទាទោស ង្វៀន ថាញ់ឌុង អំឡុងការសម្ភាសរយៈពេល៤ម៉ោងកាលពីថ្ងៃច័ន្ទនៅការិយាល័យក្នុងរាជធានីភ្នំពេញរបស់អង្គភាពការពារកុមារ(CPU)ជាអង្គភាពមនុស្សធម៌ដែលបានចូលរួមក្នុងការសើុបអង្កេតនេះ។
អ្នកស្រីបាននិយាយថា “ខ្ញុំបាននិយាយថា ប្រសិនបើអាច នាំជននេះមកប្រទេសកម្ពុជាហើយផ្តន្ទាទោសនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ គេនិយាយថា ដោយសារជននេះត្រូវបានចាប់ខ្លួនក្នុងប្រទេសវៀតណាម គេមិនអាចបញ្ជូនជននេះមកកម្ពុជាបានទេ។ ខ្ញុំចង់ឲ្យផ្តន្ទាទោសជននេះក្នុងប្រទេសកម្ពុជា ពីព្រោះអាចដាក់ទោសធ្ងន់ជាងក្នុងប្រទេសវៀតណាម”។
លោក សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរីកន្លែងដែលការធ្វើទារុណកម្មកើតឡើងនោះបានមានប្រសាសន៍ថា ង្វៀន ថាញ់ឌុង អាយុ៣៤ឆ្នាំត្រូវបានតុលាការវៀតណាមធ្វើការចោទប្រកាន់កាលពីខែធ្នូពីបទប្រើហិង្សាលើអ្នកដទៃ ដែលប្រឈមការជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ។ ង្វៀន ថាញ់ឌុង ត្រូវបានជាប់ពន្ធនាគារចាប់តាំងពីត្រូវបានចាប់ខ្លួនមក។
ប្រសិនបើជននេះត្រូវបានបញ្ជូនមកកម្ពុជា ជននេះ នឹងត្រូវបានចោទប្រកាន់ពីបទធ្វើទារុណកម្មមានស្ថានទម្ងន់ទោស និងប្រព្រឹត្តអំពើសាហាវព្រៃផ្សៃដែលអាចជាប់ពន្ធនាគាររហូតដល់២០ឆ្នាំ។
លោក Jame McCabe ប្រធានផ្នែកប្រតិបត្តិការនៅ CPU បានមានប្រសាសន៍បន្ទាប់ពីការចាប់ខ្លួន ង្វៀន ថាញ់ឌុង ថា ការបញ្ជូនជននេះ មកកម្ពុជាគឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ ប៉ុន្តែការប្រឹងប្រែងនេះប្រាកដជួបការលំបាកដោយសារលក្ខណៈលេចធ្លោនៃរឿងក្តីនេះ។
លោកបានលើកឡើងកាលពីខែធ្នូថា ប៉ុន្តែ វានឹងមានលទ្ធផលល្អបើជននេះត្រូវបានបញ្ជូនមកផ្តន្ទាទោសមកកម្ពុជានោះ ដែលជាកន្លែងត្រឹមត្រូវសម្រាប់ធ្វើការចោទប្រកាន់”។ លោក McCabe បាននិយាយកាលពីម្សិលមិញថា គេមិនទាន់កំណត់ថា តើ ង្វៀន ថាញ់ឌុង នឹងត្រូវផ្តន្ទាទោសនៅប្រទេសណានោះឡើយ។
លោក សូ សុវណ្ណ បានមានប្រសាសន៍ ថា នគរបាលវៀតណាម៦នាក់ និងព្រះរាជអាជ្ញារងមួយរូបដែលបានមកដល់រាជធានី ភ្នំពេញកាលពីថ្ងៃច័ន្ទ បានធ្វើដំណើរទៅខេត្តមណ្ឌលគិរីកាលពីម្សិលមិញដើម្បីប្រមូលភ័ស្តុ តាងបន្ថែមទៀត ហើយបានជួបជាមួយនគរបាល និងមន្ត្រីតុលាការកម្ពុជា និងបានសម្ភាស កម្មករនៅចម្ការកាកាវកន្លែងដែលឪពុកម្តាយក្មេងប្រុសរូបនេះធ្លាប់បានធ្វើការ ហើយជាកន្លែងដែលមានការធ្វើទារុណកម្ម និងថតជាវីដេអូឃ្លីប។
លោកបានថ្លែងថា “យើងបានសហការគ្នាដើម្បីកសាងសំណុំរឿងដាក់បន្ទុកលើជនដៃដល់រូបនេះ។ យើងត្រូវបន្តសើុប អង្កេតបន្ថែមទៀត”។
លោក Stefan Struik ជនជាតិហូឡង់ ជាម្ចាស់ចម្ការ ហើយត្រូវជាមិត្តប្រុសរបស់ង្វៀន ថាញ់ឌុង ត្រូវបានចាប់ខ្លួន និងធ្វើការចោទប្រកាន់កាលពីខែធ្នូ ពីបទលាក់បាំងភ័ស្តុតាង និងមិនបានរាយការណ៍អំពីការធ្វើទារុណកម្មនោះ។ លោក Struikត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តមណ្ឌលគិរី។
លោក សូ សុវណ្ណ បានមានប្រសាសន៍ថា ក្រុមស៊ើបអង្កេតវៀតណាមមិនបានចែករំលែកព័ត៌មានអំពីសំណើរបស់កម្ពុជាសុំធ្វើបត្យាប័ន ង្វៀន ថាញ់ឌុង ឡើយអំឡុងជំនួបក្នុងខេត្តមណ្ឌលគិរីកាលពីម្សិលមិញ ។
ដោយសំដៅដល់មន្ត្រីជាន់ខ្ពស់នៃប្រទេស ទាំងពីរលោកបានថ្លែងថា “ពួកគេមិនបានឆ្លើយតបទេ។ វាអាស្រ័យលើថ្នាក់លើ”។
ក្មេងប្រុស ឪពុកម្តាយរបស់វា និងបងប្អូនស្រីពីរនាក់បានផ្លាស់ទៅក្រុងព្រះសីហនុកាលពីពាក់កណ្តាលខែធ្នូឆ្នាំមុនបន្ទាប់ពីឪពុករបស់ក្មេងប្រុសនេះត្រូវបានឧកញ៉ា ម៉ុង ឫទ្ធី ផ្តល់ការងារធ្វើនៅចម្ការស្វាយ ព្រមទាមងផ្តល់កន្លែងស្នាក់នៅ និងអាហារហូបចុងប្រចាំថ្ងៃផងដែរ។
បើទោះជាកូនប្រុសរបស់គាត់បានប្រសើរឡើងបន្តិចម្តងៗពីការប៉ះទង្គិចធ្ងន់ធ្ងរដែលវាបានជួបប្រទេះកាលពីឆ្នាំមុនក៏ដោយ ក៏ស្ត្រីជាម្តាយក្មេងប្រុសរូបនេះបាននិយាយកាលពីម្សិលមិញថា គាត់នៅតែចាំមិនភ្លេចពីវីដេអូឃ្លីបមួយដែលគាត់បានមើលពីការដែលគេធ្វើទារុណកម្មលើកូនប្រុសរបស់គាត់។
គាត់បាននិយាយថា “ការឃើញកូនប្រុសរបស់ខ្ញុំត្រូវគេធ្វើទារុណកម្មបែបនេះ ធ្វើឲ្យខ្ញុំរន្ធត់ចិត្តជាខ្លាំង។ ពេលខ្ញុំបានមើលវីដេអូនេះខ្ញុំមានអារម្មណ៍ភ័យខ្លាច ស្ទើរតែផុតដង្ហើម ហើយអួលដើមកនិយាយមិនចេញ”៕
Source http://www.cambodiadailykhmer.com/36620
បុរសម្នាក់ឆក់ខ្សែភ្លើងស្លាប់ ពេលឡើងប្តូរផ្លាកសញ្ញា អេស៊ីលីដា
កោះកុង៖
ខណៈកំពុងស្ទូចទម្លាក់ផ្លាកសញ្ញារូបហង្ស ធនាគារ អេស៊ីលីដា
ដើម្បីផ្លាស់ប្ដូរស្លាកសញ្ញាថ្មីរបស់ធនាគារនេះ
បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់ស្លាប់
បន្ទាប់ពីដងស្ទូចរបស់រថយន្តបានរេទៅប៉ះចំខ្សែភ្លើងស្រាត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ យប់ថ្ងៃច័ន្ទ នៅចំណុចធនាគារអេស៊ីលីដា សាខាស្រុកស្រែអំបិល ស្ថិតក្នុងភូមិត្រពាំង ឃុំ-ស្រុក ស្រែអំបិល ខេត្តកោះកុង។ នេះបើតាមការអះអាងរបស់មន្ត្រីនគរបាល កាលពីម្សិលមិញ។
លោក ង៉ែត ហ៊ុល អធិការរងស្រុកស្រែអំបិល បាននិយាយថា ជនរងគ្រោះឈ្មោះ ឈុំ ចិត្រ អាយុ ២៧ ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ជាកម្មករស៊ីឈ្នួលបើករថយន្តស្ទូចឲ្យអ្នកជិតខាងក្នុងភូមិជាមួយគ្នា។
លោកថ្លែងថា តាមការអះអាងរបស់សាក្សីនៅកន្លែងកើតហេតុ ការស្លាប់របស់ជនរងគ្រោះគឺបណ្ដាលមកពី«ភាពធ្វេសប្រហែសក្នុងការងារ» ព្រោះនៅពេលកំពុងស្ទូចទម្លាក់ស្លាកសញ្ញារូបហង្សរបស់ធនាគារ អេស៊ីលីដា ក្នុងតំបន់ខាងលើនោះ ជនរងគ្រោះមិនបានត្រួតពិនិត្យពីលក្ខណៈបច្ចេកទេសឬកម្លាំងស្រូបនៃខ្សែកាបអគ្គីសនី ដែលនៅក្បែរស្លាកសញ្ញានោះ ឲ្យបានច្បាស់លាស់ទេ។
លោកបានបន្តថា ក្រោយពីត្រូវខ្សែភ្លើងឆក់ជនរងគ្រោះត្រូវបានថៅកែរថយន្តស្ទូច ដឹកតាមរថយន្តទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ដើម្បីសង្គ្រោះជីវិត ប៉ុន្តែជាអកុសលពេលដល់របងទ្វារចូលមន្ទីរពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្ដង។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន រាជរដ្ឋាភិបាលកម្ពុជា បានតម្រូវឲ្យធនាគារអេស៊ីលីដា ផ្លាស់ប្ដូរស្លាកសញ្ញាពាណិជ្ជកម្មរបស់ខ្លួន ដែលមានរូបហង្ស នោះចេញជាបន្ទាន់ ដើម្បីចៀសវាងការភាន់ច្រឡំរបស់សាធារណជន ចំពោះស្ថាប័នធនាគារឯកជនមួយនេះ ជាមួយនឹងគ្រឹះស្ថានរបស់រាជរដ្ឋាភិបាល ព្រោះរូបសញ្ញាពាណិជ្ជកម្មរបស់ធនាគារនេះ ស្រដៀងគ្នានឹងនិមិត្តសញ្ញារបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ហើយការផ្លាស់ប្ដូរនេះ រដ្ឋាភិបាលទុករយៈពេលត្រឹមតែ ៣ សប្ដាហ៍ប៉ុណ្ណោះ។
ដើម្បីពន្លឿនការងារនេះ គ្រប់បណ្ដាសាខារបស់ធនាគារនេះ បានប្រឹងប្រែងធ្វើការងារយ៉ាងសកម្ម រួមទាំងការងាររុះរើផ្ទាំងប៉ាណូស្លាកសញ្ញាពាណិជ្ជកម្មផងដែរ។
ជុំវិញករណីនេះ លោក សាយ ខាន់ ប្រធានសាខាធនាគារអេស៊ីលីដា ស្រុក ស្រែអំបិល បានថ្លែងថា លោកនឹងក្រុមការងារបានចូលរួមរំលែកទុកគ្រួសារសពជនរងគ្រោះ និងបានជួយឧបត្ថម្ភនូវថវិការមួយចំនួនផងដែរ បើទោះជាករណីនេះមិនមែនជាការទទួលខុសត្រូវរបស់ខាងភាគីធនាគារលោកក្ដី។
លោកបញ្ជាក់ថា៖ «គាត់ [ជនរងគ្រោះ] គឺជាកម្មករបម្រើការងារឲ្យផ្នែកឯកជនមួយផ្សេងទៀត ដែលត្រូវបានខាងធនាគារអេស៊ីលីដា សាខាស្រែអំបិលយើងខ្ញុំជួលមកឲ្យរុះរើស្លាកសញ្ញាពាណិជ្ជកម្មចាស់ចេញ ដើម្បីលើស្លាកសញ្ញាថ្មី ដូច្នេះការស្លាប់របស់ជនរងគ្រោះ មិនមែនជាការទទួលខុសត្រូវរបស់ភាគីធនាគារយើងខ្ញុំនោះទេ។ ប៉ុន្តែករណីនេះខ្ញុំបានរាយការណ៍ទៅថ្នាក់ដឹកនាំខាងលើហើយ»។
បើតាមសម្ដីលោក សាយ ខាន់ ការងាររុះរើស្លាកសញ្ញារូបហង្ស ដែលជានិមិត្តសញ្ញារបស់ធនាគារនេះ ភាគីរបស់លោក បានជួលភាគីម្ចាស់រថយន្តស្ទូច ដែលមានអ្នកស្រី គឹម ទី ជាតំណាង ក្នុងតម្លៃ ៥០ ដុល្លារ។ ក្នុងករណីនេះ ភាគីម្ចាស់រថយន្តស្ទូច គួរតែជាអ្នកទទួលខុសត្រូវទាំងស្រុងលើការផ្ដល់សំណងនិងអត្ថប្រយោជន៍ផ្សេងៗ ដល់ជនរងគ្រោះ ដែលជាកម្មកររបស់ខ្លួន និង ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ការងារ។
ទាក់ទងករណីនេះ អ្នកស្រី គឹម ទី អាយុ ៤៩ ឆ្នាំ រស់នៅភូមិត្រពាំង ឃុំ-ស្រុកស្រែអំបិល ខេត្តកោះកុង ជាម្ចាស់រថយន្តស្ទូច បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅពេលនេះអ្នកស្រី កំពុងទទួលរ៉ាប់រងទាំងស្រុង រាល់ការចំណាយទាំងអស់ ក្នុងពិធីបុណ្យសព របស់ជនរងគ្រោះ ហើយថាក្រោយពិធីបុណ្យអ្នកស្រីនឹងជួយឧបត្ថម្ភនូវថវិការមួយចំនួនទៀត ដល់គ្រួសារជនរងគ្រោះ ដើម្បីទុកជាទុនក្នុងការបង្កើតមុខរបរចិញ្ចឹមជីវិត។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំមិនដែលចាត់ទុកប្អូនចិត្រ [ជនរងគ្រោះ] ជាកម្មកររបស់ខ្ញុំទេ តែចាត់ទុកគាត់ដូចជា ប្អូនប្រុសបង្កើតរបស់ខ្ញុំអញ្ចឹង ព្រោះគេបានមករស់នៅ និងធ្វើការងារក្នុងគ្រួសាររបស់ខ្ញុំ ៥ ឆ្នាំមកហើយ ពិសេស ចិត្រ ជាក្មេងប្រុសដែលមានចិត្តល្អ ស្លូតបូត និង ឧស្សាហ៍ព្យាយាមក្នុងកិច្ចការងារ។ ម៉្យាងទៀតខ្ញុំគោរពស្រឡាញ់ក្រុមគ្រួសាររបស់គាត់ ដូចជាគ្រួសាររបស់ខ្ញុំដែរ…ខ្ញុំហៅម្ដាយរបស់គាត់ថាម៉ែ»៕
source:http://www.postkhmer.com

សម្ដេចតេជោ ហ៊ុន សែន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ត្រូវប្ដូរ Logo បន្ទាន់ ដូចអេស៊ីលីដា
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ PPIU
នៅព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖
"គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនោះ គឺមីក្រូហិរញ្ញវត្ថុប្រាសាក់
ដាក់ Logo អក្សរ (រ) គាត់និយាយថាមានន័យថា រៀល រៀល រៀល
តែប្រជាពលរដ្ឋមានគិតថារៀលឯណា គាត់គិតថា រដ្ឋ រដ្ឋ រដ្ឋ
ជំពាក់លុយរដ្ឋ"។
សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តទៀតថា
ដូច្នេះហើយដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំថា របស់រដ្ឋ
ត្រូវតែធ្វើការទៅលើរឿងនេះឱ្យបានច្បាស់លាស់។
សម្ដេចមានប្រសាសន៍បន្តទៀតថា ផ្ដាំទៅប្រាសាក់ឱ្យប្ដូរ Logo
ឱ្យលឿនបំផុតកុំឱ្យមានការយល់ច្រឡំបន្តទៀត
តែបើមិនព្រមប្ដូរទេសម្ដេចនឹងឱ្យធនាគារជាតិចាត់ការទៅលើរឿងនេះក្រៅប្រព័ន្ធតុលាការហើយ។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានលើកសរសើរពីធនាគារអេស៊ីលីដាផងដែរ ដែលបានចំណាយលុយ៣លានដុល្លារក្នុងការប្ដូរ Logo នេះ។ ដូច្នេះហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ត្រូវតែធ្វើការប្ដូរ Logo នេះជាបន្ទាន់៕
Source: http://news.sabay.com.kh/article/909901

Tuesday, February 21, 2017
សង្គមស៊ីវិលស្នើឲ្យស៊ើបអង្កេតរឿងពុករលួយនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
មន្ត្រីសង្គមស៊ីវិល និងសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ
ស្នើទៅស្ថាប័នពាក់ព័ន្ធស៊ើបអង្កេតភាពមិនប្រក្រតី
និងអំពើពុករលួយដែលកើតមាននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
ការស្នើនេះ
បន្ទាប់ពីមានពាក្យបណ្ដឹងដែលចេញពីមន្ត្រីនគរបាលខេត្តកំពង់ធំ
ដោយស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដកតំណែងស្នងការ
និងស្នងការរងពីរនាក់ ពីព្រោះមានភាពអសកម្មក្នុងការងារ
និងប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស
ខេង បានទទួលលិខិតរបស់មន្ត្រីនគរបាលទាំងនោះហើយ។
ព័ត៌មានស្ដីពីអំពើពុករលួយនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវបានបញ្ចេញជាលើកទីពីរ ប៉ុន្តែលើកទីពីរនេះ គឺធ្ងន់ធ្ងរជាងលើកទីមួយដែលកើតឡើងកាលពីឆ្នាំ២០១៤ ទៅទៀត។
ភាពធ្ងន់ធ្ងរនោះ ដោយសារមានពាក្យបណ្ដឹងពីសំណាក់តំណាងមន្ត្រីនគរបាលខេត្តមួយចំនួន ប្ដឹងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែម្តង ដោយស្នើសុំដកស្នងការខេត្ត គឺលោក ជូ សំអាន និងស្នងការរងពីរនាក់ផ្សេងទៀត រួមមានលោក អ៊ិត គឹមស្រ៊ុន និងលោក ខៀវ ចាននី ចេញពីមុខតំណែង។ ការស្នើនេះ ដោយមន្ត្រីនគរបាលលើកឡើងក្នុងលិខិតថា ស្នងការខេត្ត និងស្នងការរងទាំងនេះ បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ។
ករណីនេះ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ស្ថាប័នពាក់ព័ន្ធដូចជាក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវមានវិធានការជាបន្ទាន់ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់មន្ត្រីដែលស្អាតស្អំ៖ «អាហ្នឹងធ្វើឲ្យមានភាពអសកម្មដល់ជួរមន្ត្រីនគរបាលជាតិ។ ហេតុអី? ដូចជាការដំឡើងឋានៈ ការចូលក្របខ័ណ្ឌហ្នឹង ជាថ្នូរនឹងការសូកប៉ាន់ហ្នឹង។ ពេលហ្នឹងហើយវាជាការសម្លាប់មនសិការមន្ត្រីដែលគេស្អាតស្អំ»។
កាលពីថ្ងៃទី៣ កុម្ភៈ ពាក្យបណ្ដឹងមួយច្បាប់ដែលមានឈ្មោះ និងស្នាមមេដៃដែលអះអាងថាជាមន្ត្រីនគរបាលយុត្តិធម៌នៅខេត្តកំពង់ធំ ចំនួន ៦រូប ដាក់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយរៀបរាប់ពីភាពអសកម្មរបស់ស្នងការនគរបាលខេត្ត លោក ជូ សំអាន ដូចជាដឹកនាំគ្មានគោលជំហរ និងជំនាញច្បាស់លាស់។ លើសពីនេះ ដឹកនាំបែបអត្តនោម័តិ និងបក្ខពួកនិយម ហើយឃុបឃិតគ្នាជាមួយស្នងការរងទទួលផែនធនធានមនុស្ស គឺលោក អ៊ិត គឹមស្រ៊ុន និងស្នងការរងម្នាក់ទៀតទទួលផែនសន្តិសុខ គឺលោក ខៀវ ចាននី ប្រព្រឹត្តអំពើពុករលួយ។ អំពើពុករលួយទាំងនោះដូចជាករណីយកប្រាក់ពីការតែងតាំងមន្ត្រី និងរើសបញ្ចូលក្របខ័ណ្ឌមន្ត្រីនគរបាលថ្មី ដោយក្នុងបុគ្គលម្នាក់ចំនួន ៥ពាន់ដុល្លារទៅ ៧ពាន់ដុល្លារសហរដ្ឋអាមេរិក ហើយមានពលរដ្ឋខ្លះមិនជាប់ជាមន្ត្រីនគរបាលផង ប៉ុន្តែប្រាក់ទាំងនោះក៏ត្រូវស៊ីដាច់ថែមទៀត។
លិខិតដដែលបញ្ជាក់ថា ការតែងតាំងមន្ត្រីវិញ គឺត្រូវបង់ប្រាក់ចំនួន ២លានរៀលទៅជាង ១០លានរៀល ឬស្មើប្រមាណពី ៥០០ដុល្លារទៅ ៣ពាន់ដុល្លារសហរដ្ឋអាមេរិកក្នុងមន្ត្រីម្នាក់ ចំពោះការទទួលបានតំណែងដូចជាមេប៉ុស្តិ៍ នាយរងផ្នែក នាយផ្នែក និងអធិការរងស្រុក ជាដើម។
លិខិតដដែលស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ផ្លាស់ប្ដូរមន្ត្រីទាំងបីនាក់ចេញពីស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ពីព្រោះជាបញ្ហាធ្ងន់ធ្ងរមិនអាចដឹកនាំ និងធ្វើការងាររួមគ្នាបន្តទៀតបាន។
លោក សន ជ័យ បន្ថែមទៀតថា អំពើពុករលួយក្នុងការតែងតាំងមន្ត្រី ព្រមទាំងជ្រើសរើសមន្ត្រីចូលក្របខ័ណ្ឌទាំងនេះ នឹងធ្វើឲ្យមានភាពអសកម្មក្នុងការងារបម្រើប្រជាពលរដ្ឋ ម្យ៉ាងធ្វើឲ្យមន្ត្រីទាំងនោះនាំគ្នាប្រព្រឹត្តអំពើពុករលួយចំពោះប្រជាពលរដ្ឋជាដើម៖ «យើងបារម្ភខ្លាចមន្ត្រីដែលបានតំណែងដោយអំពើពុករលួយ គេយកកន្លែង គេយកមុខតំណែងគេហ្នឹងទៅស្រង់ដើម»។
ទាក់ទងបញ្ហានេះ អាស៊ីសេរី មិនអាចទាក់ទងស្នងការនគរបាលខេត្តកំពង់ធំ លោក ជូ សំអាន និងស្នងការរងទទួលផែនធនធានមនុស្ស លោក អ៊ិត គឹមស្រ៊ុន បានទេនៅថ្ងៃទី២១ កុម្ភៈ។
ដោយឡែកស្នងការរងទទួលផែនសន្តិសុខ លោក ខៀវ ចាននី មានប្រសាសន៍ថា គាត់មិនបានដឹងថាគេប្ដឹងរូបលោកទេ ហើយរុញឲ្យសួរទៅស្នងការខេត្ត និងស្នងការរងខេត្តម្នាក់ទៀត។ យ៉ាងនេះក្តី លោកអះអាងថា មិនបានពាក់ព័ន្ធករណីអំពើពុករលួយដូចការចោទប្រកាន់ឡើយ៖ «ចំពោះខ្ញុំវិញក៏ខ្ញុំមិនបានទទួលសំណូកពីបងប្អូនប្រជាពលរដ្ឋ ឬមន្ត្រីដែលនៅក្នុងអង្គភាពចូលជ្រើសរើសថ្មីដែរ»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ពាក្យបណ្ដឹងនេះ លោក ស ខេង បានទទួលហើយ និងពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែវិធានការយ៉ាងណានោះ លោកមិនទាន់អាចជម្រាបជូនបានទេ៖ «សម្ដេចក្រឡាហោមលោកបានពិនិត្យយ៉ាងយកចិត្តទុកដាក់នូវពាក្យបណ្ដឹងហ្នឹង»។
កាលពីឆ្នាំ២០១៤ ករណីអំពើពុករលួយ គឺកើតមាននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ពាក់ព័ន្ធរឿងបាត់ប្រាក់រំឭកមុខងារ និងប្រាក់ឋានន្តរស័ក្ដិរបស់មន្ត្រីនគរបាលជិត ៤០០នាក់ ដែលមានទំហំទឹកប្រាក់រាប់សិបលានរៀល។ កាលណោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចផ្ទេរតំណែងអនុប្រធានការិយាល័យទទួលផែនហិរញ្ញវត្ថុម្នាក់ គឺលោក ជឹម លក្ខិណា ចេញពីស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ទៅកាន់ស្ថាប័នក្រសួងវិញ ដើម្បីត្រួតពិនិត្យចំពោះភាពមិនប្រក្រតីរបស់ខ្លួន។ ក្រៅពីនេះ មន្ត្រីគណបក្សប្រឆាំងខេត្តកំពង់ធំ រកឃើញថា មានករណីពុករលួយក្នុងការជ្រើសរើសមន្ត្រីចូលក្របខ័ណ្ឌនគរបាលថ្មីកាលណោះថែមទៀតផង ប៉ុន្តែការលើកឡើងនេះត្រូវបានស្នងការនគរបាលខេត្តកំពង់ធំ លោក ជូ សំអាន ទាត់ចោលពេលនោះដែរ។
សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ មកពីគណបក្សសង្គ្រោះជាតិ លោក ស៊ុន ចន្ធី យល់ថា ករណីពុករលួយពេលនេះ គឺប្រហាក់ប្រហែលគ្នាទៅនឹងបញ្ហាកើតមានកាលពីឆ្នាំ២០១៤ ប៉ុន្តែស្ថាប័នពាក់ព័ន្ធមិនបានចាត់វិធានការផ្លូវច្បាប់លើមន្ត្រីទាំងនោះឡើយ ក្រៅតែពីមន្ត្រីផ្នែកហិរញ្ញវត្ថុម្នាក់ដែលគ្រាន់តែជាពិន័យផ្នែករដ្ឋបាលប៉ុណ្ណោះ។ ចំណែកភាពមិនប្រក្រតីដែលកើតមានពេលនេះ លោកថាអាចធ្វើឡើងជាប្រព័ន្ធ ដែលទាមទារឲ្យក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេត ព្រមទាំងផ្ដន្ទាទោសមន្ត្រីដែលជាប់ពាក់ព័ន្ធតាមច្បាប់ ជាជាងគ្រាន់តែពិន័យរដ្ឋបាលនោះ៖ «វាច្បាស់ណាស់ គឺត្រូវតែមានការផ្ដន្ទាទោសផ្នែកព្រហ្មទណ្ឌ ព្រោះអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់បានផ្ដន្ទាទោសមន្ត្រីអង្គការសង្គមស៊ីវិលដែលកំពុងជាប់ពន្ធនាគាររាល់ថ្ងៃហ្នឹង ដោយសាររឿងទឹកប្រាក់តិចតួចទេ»។
សមាជិកក្រុមប្រឹក្សាខេត្តរូបនេះបន្ថែមថា ប្រសិនបើក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយ ចាត់វិធានការលើមន្ត្រីដែលជាប់ពាក់ព័ន្ធអំពើពុករលួយទាំងនេះ ហើយផ្ដន្ទាទោសទៅតាមផ្លូវច្បាប់នោះ គឺបង្ហាញដល់មតិសាធារណជនថា ការអនុវត្តច្បាប់នៅកម្ពុជា មានស្តង់ដារតែមួយ និងផ្តល់ភាពយុត្តិធម៌ដល់មន្ត្រីថ្នាក់ក្រោម៕

Source: http://www.rfa.org/khmer/news/social-economy/CSOs-calls-for-investigate-on-corruption-in-police-department-in-kampongthom-02212017063131.html
ទឹកចិត្តម្តាយ
ទំនួួញទួញសោកសំណោកជីវិតពិតជាកម្សត់របស់បងស្រីម្នាក់បានយំរៀបរាប់ភ្ជាប់និងការនឹករលឹកដល់កូនព្រោះតែអតិតប្តីខ្លួនបានមកពង្រាត់កូនចេញពីទ្រូងម្តាយដោយគ្មានអាល័យអ្វីបន្តិចសោះឡើយ។
រូបបងស្រីនិងកូន
រូបអតីតស្វាមីគាត់
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យសម្រេចលើកលែងពន្ធលើប្រាក់ចំណូល២ឆ្នាំ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលចុះបញ្ជីដោយស្ម័គ្រចិត្ត
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន
សែន បានចេញអនុក្រឹត្យថ្មីមួយ ដោយសម្រេចលើកទឹកចិត្តផ្នែកពន្ធ
ជូនទៅដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលបានចុះបញ្ជីដោយស្ម័គ្រចិត្ត
គឺត្រូវបានលើកលែងពន្ធ លើប្រាក់ចំណូលរយៈពេល២ឆ្នាំ។
ការលើកទឹកចិត្តផ្នែកពន្ធនេះ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ក្នុងអំឡុង
ឆ្នាំ២០១៧និង២០១៨៕
សម្រាប់ព័ត៌មានលម្អិត សូមអានអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជាទាំងស្រុង៖
ការលើកទឹកចិត្តផ្នែកពន្ធនេះ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ក្នុងអំឡុង
ឆ្នាំ២០១៧និង២០១៨៕
សម្រាប់ព័ត៌មានលម្អិត សូមអានអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជាទាំងស្រុង៖
ក្តីសង្ឃឹមរបស់លោកស្រី អ៊ែនជេលីណា ចូលី លើរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»
ប្រភពព័តមាន VodHotNews.com
Friday, February 17, 2017
សមត្ថកិច្ចដឹកលោក គឹម សុខ ទៅឃុំខ្លួនហើយ
សមត្ថកិច្ចបានដឹកលោក គឹម សុខ អ្នកឃ្លាំមើលនិងអត្ថាធិប្បាយបញ្ហាសង្គមយកទៅឃុំខ្លួននៅមុននេះ បន្តិច ហើយបានបណ្តាលឲ្យប្រជាពលរដ្ឋដែលតាមដានឃ្លាំមើលនោះនាំគ្នាស្រែកតវ៉ានិងរិះគន់តុលាការថា ធ្វើការមិនបម្រើផលប្រយោជន៍ពលរដ្ឋ។
រថយន្តស៊ឺរ៉ែន បិទកញ្ជក់ពណ៌ខ្មៅ បានបើកចេញពីសាលាដំបូងយ៉ាងលឿន កាត់ហ្វូងប្រជាពលរដ្ឋដែលនៅតាមដានជុំវិញនោះ។ ទោះយ៉ាងណា គេមិនទាន់បានដឹងថា លោក គឹម សុខ ត្រូវយកទៅឃុំនៅទីណានោះទេ។
លោក គឹម សុខ ត្រូវបានលោកនាយករដ្ឋមន្ត្រីប្តឹងនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីលោកអត្ថាធិប្បាយពាក់ព័ន្ធករណីឃាត់កម្មបាញ់សម្លាប់លោក កែម ឡី៕
Source: http://vodhotnews.com/category/human-right/
Friday, February 3, 2017
ករុណា ពេជ្រ ឡើងតំណែងធំ បួងសួងខ្លាចកូនចៅកាច់កុង
ដោយឡែកកាលពីម្សិលមិញនេះនៅក្នុងគណនីហ្វេសប៊ុករបស់តារាចម្រៀងរូបសង្ហាប្រចាំផលិតកម្មថោន ករុណា ពេជ្រ បានបង្ហោះសារគួរឲ្យចាប់អារម្មណ៍មួយថា លោកបានចូលកាន់តែតំណែងធំថ្មីមួយ ដែលខុសពីជំនាញរបស់លោក គ្រាន់តែមានបទពិសោធខ្លះតែប៉ុណ្ណោះ ដែលក្នុងនោះករុណា ពេជ្រ ថែមទាំងបង្ហាញរូបភាពកំពុងសែនជំនាងក្រុមហ៊ុន សូមជោគជ័យក្នុងការងារក្នុងថ្ងៃឡើងកាន់តំណែងធំដំបូងរបស់ខ្លួនទៀតផង។
តារាចម្រៀងប្រចាំ ផលិតកម្មថោនរូបនេះបន្តថា៖ «ភ័យណាស់ខ្ញុំ ក្តីបារម្ភក៏ច្រើន ថ្ងៃនេះជាថ្ងៃដំបូង ដែលចូលកាន់ការងារថ្មីមួយទៀត ដែលផ្ទុយពីជំនាញដែលរៀនចប់ មានតែបទពិសោធខ្លះតែប៉ុណ្ណោះ។ ដូច្នេះមានតែមកអុជធូប បួងសួងម្ចាស់ទឹកម្ចាស់ដី ជំនាងក្រុមហ៊ុននិងតុធ្វើការសូមសេចក្តីសុខកុំឲ្យភ័យ ជាពិសេសជួយបន្ទន់ចិត្តបុគ្គលិកគ្រប់ជាន់ថ្នាក់ឲ្យអាណិតស្រឡាញ់ខ្ញុំ ហើយសូមឲ្យគាត់គោរពការងារ ពេលវេលារបស់គាត់ចំពោះក្រុមហ៊ុន កុំឲ្យពួកគាត់មានគំនិតកាច់កុងគ្នាឬចាំមើលបំណាំខ្ញុំអី។ សូមឲ្យរួបរួមគ្នាដើម្បីភាពជោគជ័យទាំងអស់គ្នា ដោយមិនអាចខ្វះអ្នកណាម្នាក់បាន ដើម្បីក្រុមហ៊ុនរីកចម្រើនល្បីរន្ទឺទើបបានមានមុខទៅជួបថៅកែ»។
បន្ថែមនោះ ក្នុងជំនួបជាមួយនឹង ភ្នំពេញ ប៉ុស្តិ៍តាមទូរស័ព្ទ អ្នកគ្រប់គ្រងទូទៅផលិតកម្មថោន ទើបឡើងតំណែងថ្មីថ្មោង ជាតារាចម្រៀងរូបសង្ហាលោក ករុណា ពេជ្រ ក៏បានលាន់មាត់ឡើងយ៉ាងដូច្នេះថា៖ «ល្បីដល់ហើយបង ព័ត៌មានសួរច្រើនណាស់រឿងហ្នឹង»។
លោកក៏បានថ្លែងប្រាប់ពីអារម្មណ៍បែបភ័យអរថា៖ «ថាតំណែងធំក៏បាន តែបើថាភ័យនោះ វាភ័យណាស់ទៅហើយសម្រាប់តំណែង ដែលក្រុមហ៊ុនឲ្យមកធ្វើនេះ»។
តារាចម្រៀង ករុណា ពេជ្រ ក៏បន្ទរដោយសម្ដីបែបដាក់ខ្លួនថា៖ «ដូចបងប្អូនដឹងហើយ ខ្ញុំជាតារាចម្រៀង តែពេលនេះមកជាអ្នកគ្រប់គ្រង បើមិនភ័យម៉េច ចេះតែបារម្ភអ៊ីចឹង ប៉ុន្តែនេះជាការចាត់ចែងរបស់ថៅកែផលិតកម្ម»។
លោក ករុណា ពេជ្រ ក៏បង្ហើបឲ្យដឹងថា៖ «មុននេះខ្ញុំទៅច្រៀងនៅអាមេរិក ហើយតាមគម្រោងនឹងវិលមកវិញនៅពាក់កណ្តាលខែពីរនេះទេ តែពេលដែលបង អ៊ា វឌ្ឍនា ស្លាប់ក្រុមហ៊ុនក៏បានទាក់ទងមកមុនពេលកំណត់។ លោកបញ្ជាក់ថា ថៅកែគាត់ហៅឲ្យខ្ញុំចុះមកវិញមុនកំណត់ព្រោះថា មានការងារជាច្រើន ដែលបង វឌ្ឍនា គាត់ធ្វើមិនទាន់ចប់ ហើយគាត់ក៏ជួបរឿងអ៊ីចឹង។ ពេលនេះខ្ញុំត្រូវទទួលជំនួស ដែលថៅកែទម្លាក់ឲ្យ»។
បើទោះជា លោក ករុណា ពេជ្រ ហាក់បង្ហាញពីក្តីបារម្ភក្នុងនាទីជាអ្នកគ្រប់គ្រង ប៉ុន្តែយ៉ាងណាលោកក៏បញ្ជាក់ប្រាប់ ថា៖ «ការពិតទៅតួនាទីជាអ្នកគ្រប់គ្រងនេះ មុនបង មាស សុខរតនៈ បានចូលមកផលិតកម្មថោននេះខ្ញុំក៏ធ្លាប់កាន់ដែរ តែកាលនោះបុគ្គលិកតិច។ តែពេលនេះបុគ្គលិកច្រើន ហើយខ្ញុំក៏មិនមែនជាអ្នករៀនខាងជំនាញគ្រប់គ្រងផង ក៏ចេះតែបារម្ភ។ ប៉ុន្តែ ខ្ញុំក៏បានតាំងចិត្ត និងធ្វើឲ្យបាន ជាមួយនឹងការតាំងចិត្ត និងព្យាយាម»៕
Source: http://www.postkhmer.com/
Thursday, February 2, 2017
ប្រុងប្រយ័ត្នអ្នកអាចនឹងត្រូវគេលួចតាមដានតាមរយៈស្មាតហ្វូនរបស់អ្នក ហើយនេះជាបញ្ជីលេខកូដសំងាត់ដែលអ្នកគួរដឹង
រស់នៅក្នុងបច្ចេកវិទ្យាកាន់តែទំនើបមិនមែនសុទ្ធតែជារឿងល្អនោះទេ មានរឿងជាច្រើនដែលអ្នកត្រូវបារម្ភក្រៅពីសុវត្ថិភាពពីខាងក្រៅហើយនោះ អ្នកក៏គួរតែចាប់ផ្ដើមគិតផងដែរពីសុវត្ថិភាពលើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកផងដែរ។ អ្នកទាំងអស់គ្នាអាចនឹងមិនចាប់អារម្មណ៍នោះទេថាសកម្មភាពរបស់អ្នករាល់ថ្ងៃអាចនឹងត្រូវគេលួចតាមដាន និងថតទុកតាមរយៈស្មាតហ្វូនដែលអ្នកកំពុងប្រើរាល់ថ្ងៃតែម្ដង។ដើម្បីចង់ដឹងថាអ្នកអាចជាម្នាក់ដែលត្រូវគេកត់ចំណាំឬអត់ អ្នកទាំងអស់គ្នាអាចសាកល្បងវាយបញ្ចូលលេខកូដខាងក្រោមបាន វានឹងធ្វើការបង្ហាញអ្នក:
1. ចុច *#21# ដើម្បីដឹងថាការនិយាយទូរស័ព្ទ សារឬក៏ទិន្នន័យផ្សេងៗត្រូវបានបញ្ជូនទៅនរណាម្នាក់ផ្សេងទៀតឬអត់
2. ចុច*#62# ដើម្បីចង់ដឹងថារាល់ទិន្នន័យរបស់អ្នកនឹងត្រូវបញ្ជូនទៅអ្នកណា។
3. ចុច##002# ដើម្បីបិទរាល់ការតាមដានរបស់អ្នកដទៃតាមទូរស័ព្ទរបស់អ្នក។
4. ចុច*#06# វានឹងបង្ហាញIMEI ស្មាតហ្វូនរបស់អ្នកហើយប្រសិនបើវាត្រូវចោរលួចនោះ អ្នកនឹងអាចដឹងពីទីតាំងទូរសព្ទ័របស់អ្នកបាន បើទោះជាវាត្រូវប្ដូរស៊ីមថ្មីក៏ដោយ។ ទាំងនេះគ្រាន់តែជាលេខកូដសំងាត់ខ្លីៗនឹងងាយប៉ុណ្ណោះ ដើម្បីបានដឹងនិងការពារខ្លួនអ្នក ប៉ុន្តែការពិតទៅអ្នកអាចនឹងត្រូវគេលួចតាមដានដដែល។ម្យ៉ាងទៀតនៅក្នុងប្រទេសមួយចំនួនរាល់ការសន្ទនារបស់អ្នកសុទ្ធតែត្រូវបានស្ដាប់និងថតទុកដោយផ្នែកសន្តិសុខដោយមានការចូលរួមពីក្រុមហ៊ុនសេវាទូរគមនាគមន៍ផងដែរ ដើម្បីបង្ការករណីចាំបាច់ណាមួយ ប៉ុន្តែសូមកុំបារម្ភវាត្រូវបានគេរក្សាទុកបានសំងាត់និងល្អបំផុត៕
Source: http://www.jongdeng.net/post/3944
Subscribe to:
Posts (Atom)

source: http://www.freshnewsasia.com/index.php/en/localnews/47709-2017-02-21-09-54-51.html