Wednesday, December 28, 2016

ម៉ូដែល​ស្រី​កូនកាត់ ​ត្រូវបាន​អ្នកប្រើ​ អ៊ីនធឺណិត ​ថៃ ស្នើ​ឲ្យបន្ត​ថត​សិចស៊ី





ក្រុងបាងកក: តារាម៉ូដែល​កូនកាត់​អៀរឡង់​ដ៏ល្បី​សុសសាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នាង ជេស៊ី វ៉ាត កំពុងតែ​រារែក​នឹង​ការថត​សិចស៊ី​ក្រោយពី​នាងរង​ការរិះគន់​យ៉ាងខ្លាំង​ពី​មហាជន។ ប៉ុន្តែ​ទន្ទឹម​នឹងនោះ អ្នកគាំទ្រ​នាង​ជាច្រើន​បាន​លើកទ័ព​ជួយនាង ដោយ​ការផ្ញើ​សារ​ចងក្រង​ជាញតិ្ត​គាំទ្រ​ឲ្យនាង​បន្ត​ថតរូប​សិចស៊ី​ទៀត។
នាង ជេស៊ី វ៉ាត ដែលមាន​ឪពុក​ជា​ជនជាតិ​អៀរឡង់ និងម្ដាយ​ថៃ ត្រូវ​ក្រុមអ្នក​អភិរក្សនិយម​ថ្កោលទោស​ថាស្រាត​ដើម្បី​លុយ។ ម៉ូដែល​ដែល​ទើបបាន​ប្រកាស​ឈប់​ថត​សិចស៊ី ធ្លាប់បាន​បកស្រាយ​ថា៖ «មិន​សំខាន់​លើលុយ​ទេ។ ខ្ញុំ​គ្រាន់តែ​ចង់​ធ្វើអ្វី​ដែលជា​ចំណូលចិត្ត និង​ទេពកោសល្យ​របស់ខ្ញុំ»។
នាង​បន្តថា៖ «ទោះជា​ខ្ញុំត្រូវ​ចិញ្ចឹម​ឪពុក និង​បងប្អូន​ខ្ញុំមែន តែបើ​បងប្អូន​យល់ថា​វា​ខុសឆ្គង ខ្ញុំនឹង​ឈប់ថត​បែបនេះ​ទៀត។ ខ្ញុំ​សុំទោស»។
គួររំឭក​ផងដែរ​ថា កាលពី​ឆ្នាំមុន ជេស៊ី បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ទាមទារ​យុត្តិធម៌​ពីបទ​ល្មើស​នាំឲ្យ​ឪពុក​នាង​ចាញ់បោក​គេ​អស់ប្រាក់ ៦៥ លានបាត (១,៨លាន​ដុល្លារ)។
សព្វថ្ងៃ ទំព័រ​ហ្វេសប៊ុក​របស់​នាង​បង្ហោះ​សុទ្ធតែ​រូបភាព​សិចស៊ី ដែល​ទាក់ទាញ​មតិ​រិះគន់ ក៏ដូចជា​ការគាំទ្រ។ ក្រោយពី​នាង​ប្រកាស​ឈប់​ថត​សិចស៊ី​មក ប្រិយមិត្ត​ចូលចិត្ត​នាងបាន​បង្កើត​ញតិ្ត​អនឡាញ​តាមរយៈ​វេបសាយ Change.org ដោយ​ទទូច​សុំឲ្យ​នាង ជេស៊ី វ៉ាត បន្ត​កិច្ចការ​របស់​នាងយ៉ាង​ក្លាហាន។
ពុំទាន់​ដឹងថា ពេលនេះ​វេបសាយ​ប្រមូលបាន​អ្នកគាំទ្រ​ប៉ុន្មាន​សំឡេង​ទេ ប៉ុន្តែ​ពួកគេ​បានប្រកាស​សុំឲ្យ​នាង​កុំស្ដាប់​សម្ដី​ពលរដ្ឋថៃ​ដែល​អភិរក្ស​ជ្រុល និងបន្ត​សេរីភាព​ព្រោះ​វាជា​ខ្លួនប្រាណ​របស់​នាង៕
ប្រភពពត៌មាន និងរូបភាព / ដកស្រង់ពី:http://www.postkhmer.com

Tuesday, December 27, 2016

បុគ្គល​អះអាង​ថា​ជា​អ្នក​បញ្ចេញ​សារ​របស់​កញ្ញា ធី សុវណ្ណថា ថា​មាន​គេ​ចង់​សម្លាប់​បំបិទ​មាត់


ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន ដែល​អះអាង​ថា​ជា​អ្នក​បញ្ចេញ​សារ​ឆ្លើយឆ្លង​ទាក់ទង​នឹង​កញ្ញា ធី សុវណ្ណថា នៅ​ពេល​នេះ ថា​មាន​គេ​ចង់​សម្លាប់​គាត់​បំបិទ​មាត់។ កាល​ពី​ថ្ងៃ​ទី​២២ ធ្នូ ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន ដដែល​នេះ​ប្រកាស​ថា រូប​គេ​គឺ​ជា​អ្នក​ទម្លាយ​ឯកសារ​មួយ​ចំនួន​ទាក់ទង​នឹង​កញ្ញា ធី សុវណ្ណថា មួយ​រយៈពេល​នេះ។
«មាន​អ្នក​ចង់​សម្លាប់​ខ្ញុំ​បំបិទ​មាត់ តែ​មិន​ថ្វី​ទេ ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត​រស់ ខ្ញុំ​នឹង​បង្ហាញ​ការពិត​ឲ្យ​អស់។ ប្រសិន​បើ​ខ្ញុំ​ស្លាប់ សូម​បង​ប្អូន​ជួយ​ធ្វើ​សាក្សី​ឲ្យ​ផង គ្មាន​អ្នក​ណា​ក្រៅ​ពី​តា និង​ចៅ​នោះ​ទេ។» នេះ​ជា​ការ​សរសេរ​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ឈ្មោះ ស្រី ចំរើន (Srey Chamroeun) នៅ​ថ្ងៃ​ទី​២៧ ធ្នូ។
ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​សារ​ឆ្លើយឆ្លង​រវាង​តា និង​ចៅ និង​សូម​ឲ្យ​ពលរដ្ឋ​គិត​ពិចារណា​ដោយ​ខ្លួន​ឯង។ លើស​ពី​នេះ ម្ចាស់​ហ្វេសប៊ុក​ដដែល ក៏​បាន​សរសេរ​វាយ​ប្រហារ​ទៅ​លើ​នារី​ម្នាក់​ដោយ​មិន​បញ្ចេញ​ឈ្មោះ ប៉ុន្តែ​ដាក់​រូប​កញ្ញា ធី សុវណ្ណថា មក​ជាមួយ ដោយ​ថា​នាង​មាន​ចរិត​កាច​សាហាវ​ព្រៃផ្សៃ​ណាស់ សូម្បី​តែ​គ្នា​ឯង​ក៏​ចង់​សម្លាប់​បំបិទ​មាត់​ដែរ។ នាង​ឯង​សុខ​ចិត្ត​ធ្វើ​អ្វី​ទាំងអស់ ដើម្បី​តែ​លុយ និង​អំណាច។
នេះ​ជា​លើក​ទី​១ ដែល​ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន ដែល​ស្គាល់​ថា​ជា​អ្នក​បាន​ចេញ​មុខ​ដឹកនាំ​ការ​តវ៉ា​យ៉ាង​សកម្ម​ប្រឆាំង​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​ពី​មាន​ការ​បញ្ចេញ​ខ្សែ​អាត់​សំឡេង​ឆ្លើយឆ្លង​រវាង​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី នោះ ប្រកាស​ថា​មាន​គេ​ចង់​យក​ជីវិត​លោក។
ទោះ​ជា​បែប​នេះ​ក្តី អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​លោក ស្រី ចំរើន និង​កញ្ញា ធី សុវណ្ណថា ជាច្រើន​ដង ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿងរ៉ាវ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយតប​ម្តង​ណា​ឡើយ។ ចំណែក​ពី​ខាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​កូន​ប្រុស គឺ​លោក ហ៊ុន ម៉ានិត ក៏​ពុំ​ឃើញ​មាន​ប្រតិកម្ម​សូម្បី​បន្តិច ជុំវិញ​ការ​បញ្ចេញ​សារ​ឯកជន​ដែល​មាន​ពាក់ព័ន្ធ​នឹង​លោក​ទាំង​ពីរ។
អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា យល់​ថា រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​ទាំងអស់​នេះ ហាក់​បី​ដូចជា​ល្បែង​នយោបាយ​មួយ​ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង ព្រោះ​លោក​ថា កន្លង​ទៅ​មាន​មនុស្ស​តិច​ណាស់​ដែល​ហ៊ាន​បញ្ចេញ​នូវ​ព័ត៌មាន​សម្ងាត់​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច។ លើស​ពី​នេះ​លោក​ថា នៅ​ពេល​មាន​ការ​បញ្ចេញ​សារ​សម្ងាត់​ហើយ ហើយ​នៅ​តែ​មិន​មាន​ប្រតិកម្ម​ពី​អ្នក​មាន​អំណាច​ទៀត​នោះ វា​រឹត​តែ​ជា​រឿង​គួរ​ឲ្យ​ចម្លែក៖ «ចំពោះ​ផល​ប្រយោជន៍​សម្រាប់​ជាតិ គឺ​គ្មាន​ទេ ប៉ុន្តែ​ផល​ប្រយោជន៍​សម្រាប់​ក្រុម ឬ​បក្ស វា​អាច ព្រោះ​ការ​បញ្ចេញ​ព័ត៌មាន​បែប​នេះ វា​អាច​ជា​សារ ឬ​ជា​ការ​គំរាម​កំហែង​ដល់​សាធារណមតិ​ទូទៅ ឬ​សកម្មជន​នយោបាយ មិន​ឲ្យ​ហ៊ាន​ធ្វើ​ការ​ជជែក ឬ​សន្ទនា​គ្នា​តាម​ប្រព័ន្ធ​ទូរស័ព្ទ ឬ​ក៏​បណ្ដាញ​សង្គម​ជាដើម»
ចាប់​តាំង​ពី​មាន​ការ​បញ្ចេញ​សារ​ឆ្លើយឆ្លង ដែល​គេ​សង្ស័យ​ថា​ជា​របស់​លោក ហ៊ុន សែន និង​កូន​ប្រុស ជាមួយ​កញ្ញា ធី សុវណ្ណថា បក្ស​ប្រឆាំង ជាពិសេស​លោក កឹម សុខា ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​ការ​បញ្ចេញ​ខ្សែ​អាត់​សំឡេង​នោះ មិន​ដែល​មាន​ប្រតិកម្ម​តប​អ្វី​ឡើយ។ ចំណែក​អ្នក​នាំ​ពាក្យ​បក្ស​ប្រឆាំង លោក យឹម សុវណ្ណ ធ្លាប់​ថ្លែង​ថា បក្ស​ប្រឆាំង​គ្មាន​ពេលវេលា​ទៅ​គិត​ពី​រឿង​នេះ​ទេ គឺ​គិត​តែ​ពី​រឿង​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ប៉ុណ្ណោះ។
ដោយឡែក​លោក សម រង្ស៊ី ប្រធាន​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​ចូល​ស្រុក​នោះ ធ្លាប់​ចំអក​ថា រឿង​មេ​ឃុំ​បក្ស​ប្រឆាំង ស៊ាង ចែត តែ ៥០០​ដុល្លារ តុលាការ​ដាក់​គុក ៥​ឆ្នាំ ដល់​រឿង​លេច​ធ្លាយ​ពាក់ព័ន្ធ​ប្រាក់​រហូត​ដល់ ១​លាន​ដុល្លារ បែរ​ជា​មិន​មាន​ការ​ស៊ើប​អង្កេត​ទៅ​វិញ៕

ប្រភពពត៌មាន និងរូបភាព / ដកស្រង់ពី:http://www.rfa.org/khmer/news/politics/Srey-Chamreoun-says-he-is-life-threatened-12272016082458.html

អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញសេចក្តីថ្លែងការណ៍​ជុំវិញករណី គ្រោះ ថ្នាក់ចរាចរណ៍​រវាង​លោក ឌិន ពុទ្ធី និងលោក ឈាន ពិសិដ្ឋ នៅក្រុងប៉ោយប៉ែត


(ប៉ោយប៉ែត)៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញសេចក្តីថ្លែងការណ៍ជុំវិញករណី គ្រោះថ្នាក់ចរាចណ៍​រវាងលោក ឌិន ពុទ្ធី ជាប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា និងលោក ឈាន ពិសិដ្ឋ ជានាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានបង្កើតឲ្យមានការភាន់ច្រឡំដល់សាធារណជន។

ព័ត៌មានលម្អិតសូមអានសេចក្តីថ្លែងការណ៍ របស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ៖
















ប្រភពពត៌មាន និងរូបភាព
http://www.freshnewsasia.com/index.php/en/localnew/42753-2016-12-27-13-12-29.html




Monday, December 26, 2016

លោក ហ៊ុន សែន និង​កូន​ប្រុស​បន្ត​នៅ​ស្ងៀម​ទោះ​មាន​អ្នក​ទទួល​ស្គាល់​ពី​កា

លោក ហ៊ុន សែន និង​កូន​ប្រុស​បន្ត​នៅ​ស្ងៀម​ទោះ​មាន​អ្នក​ទទួល​ស្គាល់​ពី​ការ​បញ្ចេញ​សារ 

 

រឿងរ៉ាវ​ទាក់ទង​នឹង​ការ​បញ្ចេញ​សារ​ឆ្លើយឆ្លង​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​កូន​នាយក​រដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ានិត ជាមួយ​កញ្ញា ធី សុវណ្ណថា រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ឆ្លើយតប​របស់​លោក ហ៊ុន សែន និង​កូន​ប្រុស​នៅ​ឡើយ។ ការ​ប្រកាន់​ជំហរ​ហាក់​មិន​ឈ្លោះ​មិន​ឆ្លើយ​មិន​ឆ្លង​របស់​លោក ហ៊ុន សែន និង​កូន​ប្រុស​របស់​លោក​ពេល​នេះ បើ​ទោះ​ជា​មាន​ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន បាន​ប្រកាស​ទទួល​ស្គាល់​ថា ខ្លួន​ជា​អ្នក​បញ្ចេញ​សារ​ឆ្លើយឆ្លង​ទាក់ទង​ទៅ​នឹង​កញ្ញា ធី សុវណ្ណថា ក៏ដោយ។


ចាប់​តាំង​ពី​ពេល​មាន​ការ​បញ្ចេញ​សារ​ឆ្លើយឆ្លង ដែល​គេ​សង្ស័យ​ថា​រវាង​លោក ហ៊ុន សែន និង​កូន​ប្រុស ជាមួយ​កញ្ញា ធី សុវណ្ណថា ធ្វើ​ឲ្យ​ពលរដ្ឋ​នាំ​គ្នា​វិភាគ​ថា តើ​នេះ​គ្រាន់​តែ​ជា​ល្បែង​ថ្មី​មួយ​ទៀត ដែល​បក្ស​កាន់​អំណាច​បង្កើត​ឡើង​ក្នុង​គោល​បំណង​អ្វី​មួយ ឬ​វា​គឺ​ជា​ការ​បែកបាក់​ផ្ទៃ​ក្នុង ឬ​ប្រេះឆា​ទំនាក់ទំនង​ក្នុង​ក្រុម​របស់​កញ្ញា ធី សុវណ្ណថា ដែល​មាន​លោក ផែ សុវណ្ណរិទ្ធ និង​លោក ស្រី ចំរើន នៅ​ក្នុង​ក្រុម​ដែរ​នោះ។
ទោះ​ជា​យ៉ាង​ណា រហូត​មក​ទល់​ពេល​នេះ អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទូទៅ​មិន​អស់​ចិត្ត​នោះ ត្រង់​ថា ហេតុ​អ្វី​បាន​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​កូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ានិត មិន​មាន​ប្រតិកម្ម​ផ្លូវ​ការ​សូម្បី​បន្តិច​ទៅ​លើ​អ្នក​ដែល​បញ្ចេញ​សារ​ឆ្លើយឆ្លង ដែល​គេ​សង្ស័យ​ថា​ជា​របស់​លោក និង​កូន​ប្រុស ជាមួយ​កញ្ញា ធី សុវណ្ណថា នោះ។ ការ​នៅ​ស្ងៀម​ដោយ​ប្រើ​យុទ្ធសាស្ត្រ «មិន​៣» គឺ​មិន​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ានិត ដែល​ជា​យុទ្ធសាស្ត្រ​របស់​លោក កឹម សុខា នេះ ធ្វើ​ឲ្យ​គេ​សង្ស័យ​រឹត​តែ​ខ្លាំង​ថា សារ​នោះ​ពិត​ជា​របស់​លោក ហ៊ុន សែន និង​កូន​ប្រុស​លោក ជាមួយ​កញ្ញា ធី សុវណ្ណថា មែន។ ក្នុង​ពេល​ជាមួយ​គ្នា ក៏​គ្មាន​ស្ថាប័ន ឬ​អង្គភាព​ណា​មួយ​របស់​រដ្ឋាភិបាល បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​រឿង​នេះ​ដែរ បើ​ទោះ​ជា​ក្នុង​សារ​ឆ្លើយឆ្លង​នោះ បង្ហាញ​ពី​ការ​ផ្តល់​ប្រាក់​ចំនួន ១​លាន​ដុល្លារ​ពី​តា ដែល​គេ​សង្ស័យ​ថា​ជា​លោក ហ៊ុន សែន ទៅ​ឲ្យ​ចៅ​ដែល​សង្ស័យ​ថា​ជា​កញ្ញា ធី សុវណ្ណថា ដើម្បី​ឲ្យ​ចៅ​ធ្វើ​ការងារ​ឲ្យ​តា ដើម្បី​បំបែក​បំបាក់​បក្ស​ប្រឆាំង​ក្តី។
លើស​ពី​នេះ គេ​ក៏​មិន​ឃើញ​អាជ្ញាធរ​ប្រកាស​ពី​ការ​ស៊ើប​អង្កេត ដើម្បី​ឈាន​ដល់​ការ​ចាប់​ខ្លួន​អ្នក​ដែល​លួច​បញ្ចេញ​សារ​សម្ងាត់​របស់​គេ​ដែរ បើ​ទោះ​ជា​កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន (Srey Chamroeun) ប្រកាស​ទទួល​ស្គាល់​ថា ខ្លួន​ជា​អ្នក​បញ្ចេញ​សារ​ឆ្លើយឆ្លង​របស់​កញ្ញា ធី សុវណ្ណថា ក្តី។
កាល​ពី​ថ្ងៃ​ទី​២២ ធ្នូ ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន ដែល​គេ​ស្គាល់​ថា​ជា​មនុស្ស​តែង​ចេញ​មុខ​តវ៉ា​ប្រឆាំង​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​មាន​ការ​បញ្ចេញ​ខ្សែ​អាត់​ឆ្លើយឆ្លង​រវាង​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ នោះ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា រូប​គេ​សម្រេច​ចិត្ត​នឹង​ទម្លាយ​ឯកសារ​មួយ​ចំនួន​ដែល​ទាក់ទង​ទៅ​នឹង​កញ្ញា ធី សុវណ្ណថា ក្នុង​អំឡុង​មួយ​រយៈពេល​នេះ។
ម្ចាស់​ហ្វេសប៊ុក​ដដែល​បន្ត​ថា កញ្ញា ធី សុវណ្ណថា មាន​តា​ខ្លាំង​ម្នាក់​នៅ​ពី​ក្រោយ ហើយ​ថា​រូប​គេ​នឹង​បង្ហាញ​ភស្តុតាង​ទាំងនោះ​បន្តិច​ម្តងៗ​រហូត​ដល់​ចប់។ ចង់​ចាប់​គេ​ដាក់​គុក ក៏​គេ​មិន​ខ្លាច​ដែរ។ រូប​គេ​ក៏​សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ចំពោះ​រឿងរ៉ាវ​មួយ​រយៈពេល​កន្លង​មក​នេះ។ ក្រៅ​ពី​នោះ ហ្វេសប៊ុក​ឈ្មោះ ស្រី ចំរើន បាន​សរសេរ​សារ​មួយ​ចំនួន​ទៀត​វាយ​ប្រហារ​កញ្ញា ធី សុវណ្ណថា និង​ពី​ការ​ឈ្លោះ​គ្នា​រវាង​កញ្ញា ធី សុវណ្ណថា និង​លោក ផែ សុវណ្ណរិទ្ធ រហូត​ដល់​មាន​ភាគី​មិន​សុខ​ចិត្ត ហ៊ាន​បញ្ចេញ​សារ​ឆ្លើយឆ្លង​រវាង​តា និង​ចៅ ដែល​ប្រហែល​ជា​សំដៅ​ទៅ​លើ​លោក ហ៊ុន សែន និង​កញ្ញា ធី សុវណ្ណថា។
ពីរ​ថ្ងៃ​ក្រោយ​មក កញ្ញា ធី សុវណ្ណថា សរសេរ​នៅ​ហ្វេសប៊ុក​ប្រកាស​ថា កញ្ញា​ឈប់​ទាក់ទង​ជាមួយ​ក្រុម​លោក ស្រី ចំរើន និង​ក្រុម ផែ សុវណ្ណរិទ្ធ ហើយ​ថា​កញ្ញា​កំពុង​រៀបចំ​ពាក្យ​បណ្ដឹង និង​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ចាប់​ខ្លួន​បុគ្គល​ទាំងនោះ​ពី​បទ​ប្រមាថ និង​ទម្លាយ​ឯកសារ​ឯកជន។
អាស៊ីសេរី បាន​ផ្ញើ​សារ​តាម​ហ្វេសប៊ុក​ដើម្បី​សុំ​ការ​បំភ្លឺ​ពី​កញ្ញា ធី សុវណ្ណថា និង​លោក ស្រី ចំរើន នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយតប​ឡើយ។
ទោះ​ជា​យ៉ាង​ណា បណ្ដាញ​ព័ត៌មាន​ហ្វ្រែសញូវ (Fresh News) បាន​អះអាង​ដោយ​ចុះ​ផ្សាយ​សម្រង់​របស់​កញ្ញា ធី សុវណ្ណថា នៅ​ថ្ងៃ​ទី​២៦ ធ្នូ ថា កញ្ញា​មិន​មាន​ការ​បែកបាក់​ជាមួយ​ក្រុម​លោក ស្រី ចំរើន និង​លោក ផែ សុវណ្ណរិទ្ធ ឡើយ ប៉ុន្តែ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ ធី សុវណ្ណថា និង ស្រី ចំរើន វិញ គេ​នៅ​តែ​ឃើញ​មាន​សារ​ឆ្លើយឆ្លង​វាយ​ប្រហារ​គ្នា​ដដែល។
ទាក់ទង​ការ​ប្រកាស​លើ​ហ្វេសប៊ុក​ឈ្មោះ ធី សុវណ្ណថា ថា​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ឈាន​ដល់​ការ​ចាប់​ខ្លួន​អ្នក​ទម្លាយ​ឯកសារ​ឯកជន ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា ក្រសួង​មិន​ទាន់​ឃើញ​ពាក្យ​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា នៅ​ឡើយ។ នៅ​ពេល​សួរ​ថា តើ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ានិត មាន​ប្ដឹង​ឲ្យ​ក្រសួង​ចាត់​ការ​អ្នក​បញ្ចេញ​ឯកសារ​ឬ​ទេ? លោក ខៀវ សុភ័គ ថា​ក្រសួង​ក៏​មិន​ទាន់​ឃើញ​នោះ​ទេ។ ប៉ុន្តែ​លោក​ថា វា​អាច​មាន​ការ​ស៊ើប​អង្កេត​ពី​ថ្នាក់​ក្រោម​ក៏​ថា​បាន៖ «ជួនកាល​គេ​ធ្វើ​ការស៊ើប​អង្កេត​ពី​ខាង​ក្រោម។ វា​មិន​ចាំបាច់​ដល់​ក្រសួង​ទេ។ ជួនកាល​គេ​សម្រេច​នៅ​ថ្នាក់​ក្រោម ទាំង​នគរបាល​យុត្តិធម៌​អាច​ទទួល​ពាក្យ​បណ្ដឹង ទាក់ទង​តុលាការ​បាន គេ​មាន​ប៉ូលិស​យុត្តិធម៌​របស់​គេ»
ជុំវិញ​រឿង​បញ្ចេញ​សារ​ឆ្លើយឆ្លង​ឯកជន​នេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង កន្លង​ទៅ​បញ្ជាក់​ថា អង្គភាព​លោក​មិន​មាន​ផែនការ​ស៊ើប​អង្កេត​នោះ​ទេ បើ​ទោះ​ជា​វា​មាន​ពាក់ព័ន្ធ​រឿង​ផ្តល់​លុយ​កាក់​រហូត​ដល់ ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្តី ព្រោះ​លោក​ថា វា​គ្មាន​អង្គ​ហេតុ​ណា​សម្រាប់​ស្ថាប័ន​លោក​ត្រូវ​បើក​ការ​ស៊ើប​អង្កេត។
ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​ករណី​បញ្ចេញ​ខ្សែ​អាត់​សំឡេង​ដែល​គេ​ចោទ​ថា​ជា​របស់​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី វិញ ក្រោយ​ពី​មាន​បណ្ដឹង តុលាការ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចាត់​ការ​យ៉ាង​ឆាប់​រហ័ស រហូត​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ត្រូវ​រង​ការ​ចោទ​ប្រកាន់ និង​ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន និង​កាត់​ទោស​ជាប់​ពន្ធនាគារ ក្នុង​នោះ​មាន​ទាំង​លោក កឹម សុខា ផង​ដែរ។ ប៉ុន្តែ​ចំពោះ​អ្នក​បញ្ចេញ​សារ​ឯកសារ​ឯកជន​របស់​លោក កឹម សុខា បែរ​ជា​រួច​ខ្លួន​ទៅ​វិញ។ ក្នុង​សំណុំ​រឿង​ដដែល​នេះ លោក​មេ​ឃុំ ស៊ាង ចែត មន្ត្រី​បក្ស​ប្រឆាំង ត្រូវ​បាន​តុលាការ​កាត់​ទោស​ពី​បទ​សូកប៉ាន់​សាក្សី​ចំនួន​ទឹក​ប្រាក់ ៥០០​ដុល្លារ​អាមេរិក នៅ​ពេល​លោក​មេ​ឃុំ​រូប​នេះ​បាន​ឲ្យ​ម្តាយ​នាង ខុម ចាន់តារាទី ដែល​លោក​អះអាង​ថា​ជា​លុយ​មនុស្សធម៌​ពី​សប្បុរសជន​ក្រៅ​ប្រទេស៕
ប្រភពពត៌មាន និងរូបភាព  http://www.rfa.org/khmer/news/politics/Hun-Sen-and-son-quiet-though-Srey-Chomreoun-acknowleges-the-release-of-Sovantha-message-12262016083451.html

Friday, December 23, 2016

Christmas Is Back - រ៉េត ស៊ូហ្សាណា [OFFICIAL MV]



ម្ចាស់​ខ្សែ​ក្រវាត់​ ISKA ​ពិភព​លោក វ៉ន វីវ៉ា ក្លាយជាអ្នករត់

ម្ចាស់​ខ្សែ​ក្រវាត់​ ISKA ​ពិភព​លោក វ៉ន វីវ៉ា ក្លាយជាអ្នករត់តាក់ស៊ី

ម្ចាស់​ខ្សែ​ក្រវាត់​ ISKA ​ពិភព​លោក វ៉ន វីវ៉ា ក្លាយជាអ្នករត់តាក់ស៊ី ក្រោយពីរបួសបាក់ដៃ
​កាល​ប្រកួត​ជា​មួយ​កីឡាករ​ស៊ុយ​អ៊ែត​ Carl Pechsamangym កាល​ពី​ថ្ងៃ​ទី២១​ ខែ​មិថុនា​ ឆ្នាំ​២០១៥​៕ 
ជួយគាំទ្រ ដោយការជិះតាក់ស៊ីគាត់ផងណាបងប្អូន!

Wednesday, December 21, 2016

លោក បាន គីមូន កំពុងត្រៀមឈរឈ្មោះ​ដណ្តើម​តំណែង ប្រធានាធិបតី​កូរ៉េខាងត្បូង

លោក បាន គីមូន កំពុងត្រៀមឈរឈ្មោះ ដណ្តើម តំណែង ប្រធានាធិបតី កូរ៉េខាងត្បូង និង អះអាង ថា «មេដឹកនាំ ត្រូវតែ ចេះលះបង់ ខ្លួនឯង ដើម្បី បុព្វហេតុ ជាតិ»







 

(សេអ៊ូល)៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ ដែលជិត ផុតអាណត្តិ លោក បាន គីមូន បាន បង្ហាញពី ឆន្ទៈដោយប្រយោលជុំវិញមហិច្ឆតារបស់ លោក ក្នុងការឈរឈ្មោះ ជា បេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូង នៅឆ្នាំ២០១៧ ក្នុងឱកាសដែល លោកជួបជាមួយអ្នកសារព័ត៌មាន កូរ៉េខាងត្បូងនៅ ទីក្រុងញូយ៉ក នៅថ្ងៃអង្គារ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។
ថ្លែងនៅក្នុងឱកាសនោះដែរ បើទោះជា មិនបានបញ្ជាក់ចំៗ ក៏ដោយ ប៉ុន្តែ លោក បាន គីមូន បានធ្វើឱ្យ គេកត់ សម្គាល់ថា លោកអាចនឹងឈរឈ្មោះ ជាប្រធានាធិបតីកូរ៉េខាងត្បូង។ «ខ្ញុំនឹងធ្វើការសម្រេចចិត្តលើបញ្ហានេះ នៅពេលខ្ញុំត្រឡប់ទៅ ប្រទេសកំណើតរបស់ខ្ញុំវិញ តែអ្វីដែលសំខាន់នោះ គឺឆន្ទៈប្រជាជនកូរ៉េខាងត្បូង»
ម្យ៉ាងវិញទៀតបើទោះជាខ្ញុំមាន អាយុ ៧៣ឆ្នាំទៅហើយក្ដី ប៉ុន្តែខ្ញុំនៅតែមានឆន្ទៈក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី ប្រទេសជាតិរបស់ខ្ញុំដារាបណាខ្ញុំមាន សុខភាពល្អ»។ នេះគឺជាការលើកឡើងរបស់ លោក បាន គីមូន។ លោក បាន គីមូន បានបន្តថា « ខ្ញុំនឹងលះបង់ដើម្បីការអភិវឌ្ឍប្រទេសកូរ៉េខាងត្បូង។ នយោបាយមិនអាចដើរ ទៅតែ ម្នាក់ឯងនោះទេ ប៉ុន្តែមេដឹកនាំ នយោបាយត្រូវតែចេះ លះបង់ខ្លួនឯងសម្រាប់បុព្វហេតុ ប្រទេសជាតិ»
គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹង រឿងអាស្រូវពុករលួយ នយោបាយ ឆយ ស៊ូនស៊ីល លោក បាន គីមូន បានសង្កត់ធ្ងន់ថា ប្រជាជនកូរ៉េខាងត្បូង នៅតែក្ដៅក្រហាយ និងខកចិត្តប្រឈមមុខនឹង កង្វះ អភិបាល កិច្ចល្អដែលជាកំហុសរបស់ ថ្នាក់ដឹកនាំ និងប្រព័ន្ធនយោបាយប៉ុន្តែលោក បានអះអាងថា មិនបាននិយាយសំដៅ លើមេដឹកនាំ ណាម្នាក់ នោះទេ៕

  ប្រភពពត៌មាន និងរូបភាព / ដកស្រង់ពី: http://www.freshnewsasia.com/index.php/en/internationalnews/42337-2016-12-21-08-15-31.htmlសូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!




រកឃើញភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រូល និងកន្ទុយដំរី ប្រមាណជាង១តោននៅក្នុង ក្រុមហ៊ុន អយស្ម័យយានរ៉ូយ៉ាល់ផែស្ងួត

រកឃើញភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រូល និងកន្ទុយដំរី ប្រមាណជាង១តោននៅក្នុង ក្រុមហ៊ុន អយស្ម័យយានរ៉ូយ៉ាល់ផែស្ងួតភ្នំពេញ

 

ភ្នំពេញ៖គិតរហូតមកដល់ល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នេះ សមត្ថកិច្ចចម្រុះរកឃើញ ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រូល និងកន្ទុយដំរី ដែលឈ្មួញលាក់ទុកនៅក្នុងប្រហោងឈើហ៊ុប ទម្ងន់ប្រមាណជាង ១តោនហើយ ។


សមត្ថកិច្ចបានធ្វើការថ្លឹង វត្ថុតាងទាំងនោះ រួមមាន ភ្លុកដំរី ទម្ងន់ ជាង ១តោន ស្មើរជាង ៦០០ដុំ ឆ្អឹងខ្លា ទម្ងន់ ជាង ៤០គីឡូក្រាម ស្រការពង្រួល ទម្ងន់ ជាង ១០០គីឡូក្រាម និងកន្ទុយដំរី ទម្ងន់ ជាង ៤គីឡូក្រាម ។ វត្ថុតាងទាំងនេះ គឺទើបតែគាស់ និងឆ្កិះចេញ ពីឈើហ៊ុប ចំនួន ២ដុំប៉ុណ្ណោះ ដូច្នេះនៅសល់ ឈើហ៊ុប ១ដុំទៀត មិនបានថ្លឹងនៅឡើយទេ ។ កិច្ចការ ទាំងនេះ នឹងបន្តសកម្មភាពទៀតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីចង់ដឹងទម្ងន់ពិតប្រាកដ នៃវត្ថុតាង ទាំងអស់ ។


គួររំលឹកឲ្យដឹងថា សមត្ថកិច្ចចម្រុះ បានធ្វើការបង្ក្រាប ភ្លុកដំរីឆ្អឹងខ្លា ស្រការពង្រួល និងកន្ទុយដំរី ដែលឈ្មួញបង្កប់នៅក្នុងឈើហ៊ុប បំរ៉ុងនាំចេញទៅកាន់ប្រទេសចិន ប្រមាណ ៣ដុំ កាលពីរសៀលថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១៦ នៅក្នុងចំណុច ក្រុមហ៊ុន អយស្ម័យយានរ៉ូយ៉ាល់ផែស្ងួតភ្នំពេញ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ករណីនេះ គឺខាងកម្លាំងគយ ជាអ្នកម្ចាស់ករណី ដោយមានការសហការណ៍ពីកម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ និងអង្គការ វ៉ាយ អេត តំណាងស្ថានទូតអាមេរិកកាំង កម្លាំងកាំកុងត្រូល អាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរមូលដ្ឋាន ធ្វើការបង្ក្រាបបាន ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រួល និងកន្ទុយដំរី ដែលឈ្មួញបង្កប់នៅក្នុងឈើហ៊ុបបំរ៉ុងនាំទៅកាន់ប្រទេសចិន ប្រមាណ ៣ដុំ ។ ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រួល និងកន្ទុយដំរីទាំងនេះ ត្រូវបានជនល្មើស លួចបង្កប់នៅក្នុងឈើហ៊ុប ចំនួន៣ដុំ ដោយឈើហ៊ុប នីមួយៗ ដែលបង្កប់វត្ថុតាងទាំងនេះ មានមុខកាត់ កន្លះម៉ែត្រ បួនជ្រុង និងមានប្រវែងពី ២ ម៉ែត្រ ទៅ៣ម៉ែត្រ ។ ភ្លុកដំរី ឆ្អឹងខ្លាស្រការពង្រួល និងកន្ទុយដំរី ត្រូវបានឈ្មួញចុះរន្ធឈើចំពាក់កណ្តាលបង្កប់នៅក្នុងនោះ ដោយមានចាក់ទៀនផ្សារភ្ជាប់ ដែលមានសណ្ថានដូចក្តារម្ឈូស ។


ឈើហ៊ុបទាំងនេះ មិនមែនមានតែ ៣ដុំ ប៉ុណ្ណោះនោះទេ គឺមានឈើជាច្រើនទៀត ដឹកជញ្ជូនចេញពីទ្វីបអាហ្វ្រិច ដាក់ក្នុងកុងទីន័រដឹកតាមកប៉ាល់ ចូលមកកាន់ផែកំពង់សោម រួចដឹកជញ្ជូនបន្តតាមរទេះភ្លើង មកស្តុកទុកនៅក្នុងចំណុចក្រុមហ៊ុន អយស្ម័យយាន រ៉ូយ៉ាល់ផែស្ងួតភ្នំពេញដែលមានទីតាំងនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ សម្រាប់ការនាំចេញទៅកាន់ប្រទេសចិនបន្តទៀត ។ ប៉ុន្តែការនាំចេញទៅកាន់ប្រទេសចិននេះ មិនបានដូចបំណងនោះទេ គឺត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ស្រាវជ្រាវឃើញវត្ថុតាងទាំងនេះ កាក់ជាប់ ដើម្បីចាត់ការតាមនីតិវិធី ៕

 


ប្រភពពត៌មាន និងរូបភាព / ដកស្រង់ពី:ប្រាក់ វ៉ាន់ដា Prak Vanda FBP សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោម! សូមអរគុណសម្រាប់ការគាំទ្រ!

Tuesday, December 20, 2016

កិច្ចព្រមព្រៀងថ្មី៖ UN ប្រកាសបញ្ឈប់​ការជ្រៀតជ្រែក​ចូលកិច្ចការផ្ទៃ​ក្នុង​របស់!​

កិច្ចព្រមព្រៀងថ្មី៖ UN ប្រកាសបញ្ឈប់ ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃ ក្នុង របស់កម្ពុជា !

(ភ្នំពេញ)៖ កិច្ចព្រមព្រៀងជាថ្មី រវាងរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ដែលទើបបានចុះហត្ថលេខា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ បានបញ្ជាក់យ៉ាងច្បាស់ថា អង្គការសហប្រជាជាតិ លែងលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទៀតហើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយនៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ។ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «គោលបំណងនៃអនុស្សារណៈដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ គឺជាការប្រកាសអំពីបំណងរបស់ភាគីទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការអនុវត្ត “កម្មវិធីសហប្រតិបត្តិការបច្ចេកទេសលើវិស័យសិទ្ធិមនុស្ស” និងដើម្បីបង្កើតក្របខណ្ឌសហប្រតិបត្តិការ ដោយឈរលើមូលដ្ឋាននៃគោលបំណង និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាតិ មាត្រា២(កថាខ័ណ្ឌ៧) ដែលបានគូសបញ្ជាក់ថា “ពុំមានបទបញ្ញត្តិណាមួយនៅក្នុងធម្មនុញ្ញឱ្យអ.ស.ប ចូលជ្រៀតជ្រែកកិច្ចការ ដែលស្ថិតនៅក្រោមយុត្ថាធិការរបស់ប្រទេសជាសមាជិកនីមួយៗឡើយ”»។ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមថា នៅក្នុងកិច្ចព្រមព្រៀងនេះ មានចំណុចថ្មីតែមួយគត់គឺអង្គការសហប្រជាជាតិ ពុំមានសិទ្ធណាមួយ ជ្រៀតជ្រែកចូលកិច្ចការ របស់ប្រទេសកម្ពុជានោះឡើយ ដែលនេះបង្ហាញថា ជាការគោរពនូវអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា លោក ប្រាក់ សុខុន បានធ្វើលិខិតមួយច្បាប់ទាំងភាសាខ្មែរ និងអង់គ្លេស ផ្ញើជូនលោក Zeid Ra'ad Al Hussein ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួន សម្រេចលើអនាគតនៃវត្តមានការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។ ក្រសួងបរទេសបានសរសេររៀបរាប់អំពី៖ អនុស្សារណៈនៃការយោគយល់គ្នាចុងក្រោយបំផុត ដែលអនុញ្ញាតឲ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស មានប្រិបត្តិការស្របច្បាប់នៅកម្ពុជា បានផុតសុពលភាព ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥មកម៉្លេះ និងឲ្យការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បញ្ជាក់ពីការទទួលយកអនុស្សារណៈនៃការយោគយល់គ្នាថ្មីមួយ រវាងរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ រាជរដ្ឋាភិបាលកម្ពុជានឹងមិនមានជម្រើសអ្វីផ្សេង ក្រៅតែពីប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួនសម្រេច លើអនាគតនៃ វត្តមានការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដោយសម្រេចរង់ចាំរហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។ ប៉ុន្តែនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ កិច្ចព្រមព្រៀងជាថ្មី រវាងរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានចុះហត្ថលេខាហើយ ដោយក្នុងនោះបានបញ្ជាក់យ៉ាងច្បាស់ថា អង្គការសហប្រជាជាតិ លែងលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទៀតហើយ៕

ប្រភពពត៌មាន និងរូបភាព http://www.freshnewsasia.com/index.php/en/localnews/42250-2016-12-20-09-51-23.html

Monday, December 19, 2016

ធនាគារអេស៊ីលីដា សម្រេចប្តឹងលោក ផែង វណ្ណៈ ពីបទបរិហាកេរ្តិ៍ជាសាធារណៈធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះធនាគារ អេស៊ីលីដា

ធនាគារអេស៊ីលីដា សម្រេចប្តឹងលោក ផែង វណ្ណៈ ពីបទបរិហាកេរ្តិ៍ជាសាធារណៈធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះធនាគារ អេស៊ីលីដា

 

 (ភ្នំពេញ)៖ នៅទីបំផុតលោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ នៃធនាគារអេស៊ីលីដា បានសម្រេចប្តឹងលោក ផែង វណ្ណៈ ទៅកាន់អគ្គស្នងការនគរបាលជាតិ ពីបទបរិហាកេរ្តិ៍ជាសាធារណៈធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះធនាគារ នេះបើយោងតាមពាក្យបណ្តឹងរបស់ ធនាគារអេស៊ីលីដា ដែលអង្គភាព Fresh News ទើបទទួលបាននៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ។ នៅក្នុងពាក្យបណ្តឹងរបស់ប្រធាននាយកប្រតិបត្តិ នៃធនាគារអេស៊ីលីដា បានបញ្ជាក់ថា៖ «សំណើសុំអន្តរាគមន៍ និងចាត់វិធានការចំពោះជនឈ្មោះ ផែង វណ្ណៈ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះធនាគារ អេស៊ីលីដា ភីអិលស៊ី ពាក់ព័ន្ធនឹងការបង់ពន្ធលើ មធ្យោបាយដឹកជញ្ជូន»។ ពាក្យបណ្តឹងនេះយោងតាមការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គម ហ្វេសប៊ុក របស់ម្ចាស់គណនីឈ្មោះ ផែង វណ្ណៈ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ និងយោងតាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ»។ ពាក្យបណ្តឹង បានអះអាងថា៖ គណនីហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ បានផ្សព្វផ្សាយ ដោយប្រើពាក្យចោទប្រកាន់ធនាគារ អេស៊ីលីដា ភីអិលស៊ី ថា៖ «ធនាគារ អេស៊ីលីដា ឃុបឃិតគ្នាជាមួយម្ចាស់រថយន្តលួចបន្លំ ថវិការដ្ឋលើបញ្ហាបង់ពន្ធផ្លូវ និងការបន្តផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយចំនួនតូច»។ សូមជំរាបថា នៅឈានដល់ការដាក់ពាក្យបណ្តឹងនេះ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារល្បីល្បាញមួយ នៅប្រទេសកម្ពុជា បានចេញលិខិតបដិសេធមួយដោយចាត់ទុកថា ការបង្ហោះព័ត៌មាននៅលើគណនី Facebook ឈ្មោះ ផែង វណ្ណៈ ដែលថា «ធនាគារអេស៊ីលី ឃុបឃិតគ្នាជាមួយម្ចាស់រថយន្តលួចបន្លំ ថវិការដ្ឋលើបញ្ហាបង់ពន្ធផ្លូវ» គឺជាទង្វើមានចេតនាញុះញង់ និងបំពុលសង្គម និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ធនាគារអេស៊ីលីដាយ៉ាងធ្ងន់ធ្ងរ។ ធនាគារ អេស៊ីលីដា បានចាត់ទុកថា «ការផ្សព្វផ្សាយព័ត៌មានខាងលើនេះ គឺមិនបានសាកសួរព័ត៌មានឱ្យបានច្បាស់លាសជាមុន ពីធនាគារអេស៊ីលីដា ភីអិលស៊ី ឬស្ថាប័នពាក់ព័ន្ធ ទេ ដោយមាន​ចេតនា​បំពុលសង្គម និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសដ៏ធ្ងន់ធ្ងរដល់ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងសេចក្តីថ្លៃថ្នូរបស់ វិស័យហិរញ្ញវត្ថុទាំងមូលដែលជាឆ្អឹង ខ្នងដ៏រឹងមាំសម្រាប់​ទ្រទ្រង់សេដ្ឋកិច្ចជាតិ ដែលបាននិងកំពុងសហការជាមួយរាជរដ្ឋាភិបាលក្នុងការបំពេញកិច្ចការ ជូនជាតិប្រកបដោយតម្លាភាព និងការជឿទុកចិត្ត ស្របតាមយុទ្ធសាស្រ្ត​ចតុកោណ​របស់​រាជរដ្ឋាភិបាលកម្ពុជា ស្តីពីកំណែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈឱ្យមានប្រសិទ្ធភាពខ្ពស់»។ ខាងក្រោមនេះជាពាក្យបណ្តឹងរបស់ធនាគារ អេស៊ីលីដា ប្តឹងគណនីហ្វេកបុកឈ្មោះ ផែង វណ្ណៈ ទៅកាន់អគ្គស្នងការនគរបាលជាតិ៖  
ប្រភពពត៌មាន និងរូបភាព
http://www.freshnewsasia.com/index.php/en/localnews/42165-2016-12-19-11-19-25.html

Tool ថ្មី​នេះ​នឹង​អាច​ឲ្យ​អ្នក​ប្រើ iPhone, iPad ទំលាក់​ទៅ​កាន់ iOS ជំនាន់​មុន​បាន ដោយ​មិន​ខ្វល់​ពី Apple

អ្នកជំនាញ Hack ដែលដាក់ឈ្មោះ ខ្លួនឯងថា tihmstar បានប្រកាសពី Tool ឬកម្មវិធីមួយ ដែលមានឈ្មោះ Prometheus ដែលនឹងដាក់ ឲ្យទាញយក ក្នុងពេលឆាប់ៗ ខាងមុខនេះ ដោយ Tool នេះ អាចឲ្យអ្នក ប្រើប្រាស់ iPhone, iPad ប្រភេទ 64-bit ទំលាក់ទៅដល់ ប្រព័ន្ធប្រតិបត្តិការ iOS មុនបាន ក៏មានន័យថា អាចទំលាក់ ទៅជំនាន់ iOS ដែល iDevice ទាំងនោះ ដំនើរការ ចុងក្រោយ ពេលដែលអ្នក បានរក្សា file .shsh2 ទុក ទោះបីជា Unsigned ពី Apple ក៏ដោយនោះ។

ហើយនេះក៏ជា កម្មវិធីដំបូង ដែលធ្វើឲ្យអ្នក ប្រើប្រាស់ iPhone, iPad ប្រភេទ 64-bit ទំលាក់ទៅកាន់ iOS ជំនាន់មុនបាន។ ជាដំបូង អ្នកត្រូវមាន កម្មវិធីមួយទៀត ដែលតម្រូវឲ្យ អ្នករក្សាទុកនូវ file សំខាន់ គឺ file .shsh2 blobs ហើយនេះ ក៏មានន័យថា file .shsh ពីមុន មិនអាចប្រើប្រាស់ ជាមួយកម្មវិធី បានទេ។ អ្នកអាច ចុចត្រង់នេះ ដើម្បីទៅកាន់ កន្លែងទាញយក កម្មវិធីមួយទៀត នោះ ដើម្បីទាញយក file​ .shsh2 របស់អ្នក ទុកសិន ដើម្បីយក file .shsh2 នេះទៅ ប្រើលើ Tool ឈ្មោះ Prometheus ។
ឧទាហរណ៍ថា ពេលដែលអ្នក កំពុងប្រើប្រាស់ iOS9​ ឬជំនាន់ iOS ណាមួយ ដែលបាន Jailbreak រួច ទើបអាចប្រើ កម្មវិធីខាងលើ រក្សាទុកនូវ file .shsh2 Blobs នោះបាន ដូចនេះ នៅពេលដែល អ្នកដំឡើង ទៅកាន់ iOS10.1.1 ចុងក្រោយ ហើយប្រើ iTunes ទំលាក់ទៅ iOS9 វិញ ក៏បាន រួចបន្តប្រើ Tool ដែលនឹង ជិតចេញ Prometheus នោះ យក file .shsh2 Blobs នោះ ទៅទំលាក់ វិញបាន។

បញ្ជាក់៖ Prometheus នេះ នឹងចេញឲ្យទាញ យកនៅពេល ឆាប់ៗនេះ ហើយវា អាចប្រើទំលាក់ ជំនាន់ iOS បានតែ iDevice ដែល Jailbreak រួច និងបានរក្សា file .shsh2 ទុក ហើយជា ប្រភេទ 64-bit តែប៉ុណ្ណោះ។
សរុបមក Tool នេះមិនទាន់ដាក់ឲ្យ ទាញយកទេ​ តែយើងអាច ដឹងថា វានឹងចេញ ក្នុងពេលឆាប់ៗ ខាងមុខ ដូចនេះ អ្នកប្រើប្រាស់ iDevice ដែលបាន Jailbreak នោះ គួររក្សា file .shsh2 នោះ តាមកម្មវិធីមួយ ទៀតដែលយើង បានដាក់តំណរ ភ្ជាប់ខាងលើ ទុកសិន ដើម្បីនៅពេល ដែលអ្នកដំឡើង ទៅកាន់ iOS ណាមួយ ចង់ទំលាក់មកវិញ បានពេល មានបញ្ហា អ្វីមួយ។ ប្រភពពត៌មាន និងរូបភាព http://cambo-report.com/general-knowledge/post/55332

2 throther /បងប្អូនពីរនាក់ 2016

Movie theater - ជម្លោះក្រុមអ្នកលេង​ (តួទេវតាល្បែង និង លី​ តាវហ័រ) - Chin...

ជក់ចិត្តជាមួយជីវប្រវត្តិអ្នកបញ្ចូលសំលេងក្នុងរឿងចិនកំឡុងឆ្នាំ១៩៨២, ទិនហ្វ...

Thursday, December 15, 2016

រដ្ឋាភិបាលគ្រោងបង្ហោះផ្កាយរណបបង្កើនល្បឿនអ៊ីនធឺណែតនៅកម្ពុជា

រដ្ឋាភិបាលគ្រោងបង្ហោះផ្កាយរណបបង្កើនល្បឿនអ៊ីនធឺណែតនៅកម្ពុជា

 


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសពីគម្រោងបង្ហោះផ្កាយរណប ដើម្បីបង្កើនល្បឿនអ៊ីនធឺណែតសម្រាប់បំពេញតម្រូវការក្នុងស្រុក តាមបែបបច្ចេកវិទ្យាទំនើបដែលកំពុងរីកចម្រើន។
ការប្រកាសរបស់លោក ហ៊ុន សែន នេះធ្វើឡើងភ្លាមៗ ក្រោយពីរដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍លោក ត្រាំ អ៊ីវតឹក លើកឡើងនៅក្នុងពិធីសម្ពោធអាគារក្រសួងនេះថា កម្ពុជាមានអ្នកប្រើស៊ីមកាតទូរសព្ទចល័តជាង១៩លានស៊ីម និងមានអ្នកប្រើប្រាស់អ៊ីនធឺណែតជាង៧លាន១សែននាក់។
ប៉ុន្តែ លោក ត្រាំ អ៊ីវតឹក បន្តថា សេវាអ៊ីនធឺណែតដែលកំពុងបំពេញតម្រូវការនៅកម្ពុជាពេលនេះ ទិញពីក្រុមហ៊ុន របស់ប្រទេសជិតខាងនៅឡើយ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទៅស្ថាប័នពាក់ព័ន្ធឲ្យស្វែងរកដៃគូ ដើម្បីបង្ហោះផ្កាយរណបដែលលោកថា ដើម្បីឲ្យស្ថាប័នរដ្ឋនិងឯកជនក្នុងស្រុកបានប្រើប្រាស់អ៊ីនធឺណែតក្នុងល្បឿនលឿន ដើម្បីកាត់បបន្ថយការពឹងផ្អែកតែសេវាកម្មបរទេស។
លោកថា៖ «ឧកញា គិត ម៉េង ល្មមដល់ពេលចាប់ដៃគូជាមួយក្រុមហ៊ុនណាមួយ សម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសរបស់យើង។ ហើយមិនខាតទេ អត់ខាតទេ បើផ្កាយរណបហ្នឹងបាញ់ឡើងហើយ គឺសេវាទូរគមនាគមន៍ត្រូវជួយអាហ្នឹង ទូរទស្សន៍ទាំងអស់ដែលកំពុងប្រើទិញផ្កាយរណបគេមកប្រើ មកទិញផ្កាយរណបរបស់យើង អត់ខាតទេ។ តែវាត្រូវការវិនិយោគទំហំធំៗ ថ្ងៃក្រោយយើងត្រូវការប្រើច្រើនណាស់អំពីផ្កាយរណបហ្នឹង»។
បើតាមលោក ហ៊ុន សែន ការប្រើប្រាស់បច្ចេកវិទ្យាទំនើបតាមប្រព័ន្ធអ៊ីនធឺណែតនេះ បានជួយសម្រួលដល់ការទំនាក់ទំនងក្នុងសង្គមផង និងជួយសម្រួលដល់កិច្ចការរដ្ឋាភិបាលផងដែរ ខណៈដែលពិភពលោកកំពុងរីកចម្រើខ្លាំងផ្នែកបច្ចេកវិទ្យានេះ។
ក្នុងពិធីនោះ លោក ហ៊ុន សែន បានព្រមានថា បើមន្ត្រីរដ្ឋាភិបាលណាមិនចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៅលើទូរសព្ទដៃទំនើបដែលភ្ជាប់អ៊ីនធឺណែត លោកថាមន្ត្រីនោះនឹងមិនត្រូវបានតម្លើងបុណ្យស័ក្តឬក៏តួនាទីឡើយ៕

ប្រភពពត៌មាន និងរូបភាព
http://vodhotnews.com/15/12/2016/government-announced-partnerships-domestic-demand-for-satellite/ 

បព្ចាាំដីការប្រពន្វ#សុក្រឹត

អង្គការ​សហប្រជាជាតិ​ដែល​ធ្វើ​ការ​លើ​ស្ត្រី​បណ្ដុះបណ្ដាល​យុវជន​អំពី​ភាព​ជា​ដឹកនាំ​យេនឌ័រ


អង្គការ យូ.អិន វីមេន (UN Women) នៅ​កម្ពុជា បាន​រៀបចំ​សិក្ខាសាលា​បណ្ដុះបណ្ដាល​យុវជន​មួយ​ក្រុម​មក​ពី​ស្ថាប័ន​ផ្សេង​គ្នា ដើម្បី​ពង្រឹង​សមភាព​យេនឌ័រ តាម​រយៈ​យុវជន។ ក្រោយ​បញ្ចប់​សិក្ខាសាលា​នោះ អ្នក​ចូលរួម​បាន​រៀបចំ​គម្រោង​មួយ​ចំនួន​ក្នុង​គោលបំណង​បង្កើត​អោយ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​លើ​បញ្ហា​យេនឌ័រ​នៅ​កម្ពុជា។
អង្គការ​សហប្រជាជាតិ​ដែល​ធ្វើការ​លើ​ស្ត្រី ឬ​​ហៅ​ជា​ភាសា​អង់គ្លេស​ថា UN Woman បាន​រៀបចំ​សិក្ខាសាលា​ស្ដីពី​ភាព​ជា​អ្នកដឹកនាំ​លើ​យេនឌ័រ (Gender) រយៈពេល ៤​ថ្ងៃ ក្នុង​គោលបំណង​ពង្រឹង​សមភាព​យេនឌ័រ អោយ​កាន់តែ​ប្រសើរ​ឡើង​នៅ​កម្ពុជា។
​មន្ត្រី​គម្រោង​យុវជន និង​សមភាព​យេនឌ័រ នៃ​អង្គការ UN Woman និង​អ្នក​សម្របសម្រួល​វគ្គ​សិក្ខាសាលា​នេះ អ្នកស្រី នៅ សុវត្ថា បាន​អោយ​អាស៊ីសេរី​ដឹង​ថា  ​ក្នុង​ចំណោម​អ្នកដាក់ពាក្យ​ជិត ៤០០​នាក់ គឺ​មាន​តែ ៣៥​នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ជ្រើសរើស។ វគ្គ​សិក្ខាសាលា​ស្ដីពី​ភាពជា​អ្នកដឹកនាំ​លើ​យេនឌ័រ​នេះ ជ្រើសរើស​សិក្ខាកាម​ដែល​មាន​សមត្ថភាព​រួច​ជាស្រេច ដើម្បី​ជំរុញ​ពួកគាត់​អោយ​ប្រើប្រាស់​នូវ​ចំណេះដឹង ជំនាញ និង​បទពិសោធន៍​ការងារ​ពួកគេ អោយ​បង្កើត​ជា​សកម្មភាព​អ្វី​មួយ​បន្ថែម​ដើម្បី​លើក​យក​បញ្ហា​វិសមភាព​យេនឌ័រ​នៅ​កម្ពុជា មក​ដោះស្រាយ​ជា​បន្ទាន់។
អ្នកស្រី នៅ សុវត្ថា៖ «គឺ​ជា​ការ​ជួយ​ផ្ដល់​នូវ​ឧបករណ៍​មួយ​ចំនួន​ដើម្បី​វាស់​ស្ទង់​ពី​តម្រូវការ​ផ្នែក​យេនឌ័រ ដើម្បី​អោយ​គាត់​អាច​ប្រើប្រាស់​ចំណេះ ជំនាញ​ដែល​គាត់​មាន​ស្រាប់​ហើយ​ហ្នឹង រួម​ទាំង​ការ​វាស់​ស្ទង់​ពី​អ្វី​ទៅ​ដែល​ជា​តម្រូវការ​យេនឌ័រ ហើយ​គាត់​អាច​ប្រើ​ជំនាញ​ដែល​ខ្លួន​ឯង​មាន​ទៅ​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​អោយ​មាន​សមភាព​យេនឌ័រ​នៅ​ក្នុង​សង្គម»
សិក្ខាកាម​មួយ​រូប​ក្នុង​ចំណោម​អ្នក​ចូលរួម​ទាំង​អស់ កញ្ញា ចន្ទ សេរីរដ្ឋា បាន​បញ្ជាក់​ថា កញ្ញា​ធ្លាប់​បាន​ដឹង​ពី​បញ្ហា​វិសមភាព​យេនឌ័រ មួយ​ចំនួន​កន្លង​មក​ហើយ ប៉ុន្តែ​កម្មវិធី​នេះ បាន​ផ្ដល់​ឱកាស​អោយ​កញ្ញា​ពិភាក្សា ចែករំលែក និង​រៀន​ពី​អ្នក​ចូល​រួម​ផ្សេង​ទៀត ជា​ពិសេស​គឺ​កម្មវិធី​នេះ បាន​ជំរុញ​អោយ​កញ្ញា​យល់​កាន់តែ​ស៊ីជម្រៅ​ពី​បញ្ហា​វិសមភាព​យេនឌ័រ ចំពោះ​ជន​ពិការ​ដែល​ជា​ជន​ងាយ​រងគ្រោះ៖ «ឥឡូវ​ខ្ញុំ​បាន​រៀន​ពី​វិធីសាស្ត្រ យុទ្ធសាស្ត្រ ពី​យោបល់ សិក្សា​ពី​យោបល់​របស់​ទាំង​អស់​គ្នា​ហ្នឹង ខ្ញុំ​បាន​សង្កេត​ឃើញ​ជន​ពិការ​ដែល​គាត់​លើក​ពី​ផល​វិបាក​របស់​គាត់ ហើយ​ក៏​ជា​គំនិត​មួយ​នៅ​ក្នុង​ផ្នែក​យេនឌ័រ​ដែរ។ អ្នក​ខ្លះ​គេ​គិត​ថា យេនឌ័រ​ទាក់ទង​តែ​នឹង​ស្រី​ប្រុស​ទេ ប៉ុន្តែ​ទាក់ទង​ទៅ​នឹង​ពិការភាព​ហ្នឹង ក៏​ទាក់ទង​ទៅ​ហ្នឹង​អា​ហ្នឹង​ដែរ»
សិក្ខាកាម​មួយ​រូប​ទៀត អ្នកស្រី សឺន ស្រីណែត បាន​អះអាង​ថា សិក្ខាសាលា​នេះ បាន​ផ្ដល់​ដល់​អ្នកស្រី​ដែល​ជា​ជន​ពិកា​ភ្នែក​ទាំង​សង​ខាង​នូវ​ចំណេះ​ដឹង​ជាច្រើន និង​បណ្ដាញ​ផ្សេងៗ​ទៀត ដើម្បី​បង្កើត​ជា​គម្រោង​ជួយ​លើក​កម្ពស់​យេនឌ័រ សម្រាប់​ជន​ពិការ​ដូច​រូប​អ្នកស្រី​ជាដើម៖ «គិត​ថា ធ្វើ​តែ​ម្នាក់​ឯង វា​មិន​អាច​ទៅ​រួច​ដូច​អ្វី​ដែល​យើង​ប៉ង​ទេ។ អ៊ីចឹង​ខ្ញុំ​ព្យាយាម​សហការ​ជាមួយ​មិត្តភ័ក្ដិ​ផ្សេងៗ​ដែល​មាន​ទឹក​ចិត្ត​ដូច​គ្នា»
​អង្គការ​ថែទាំ​សុខភាព​គ្រួសារ​កម្ពុជា ដែល​ហៅ​កាត់​ថា រ៉ាក់ (RHAC) បាន​អោយ​និយមន័យ​យេនឌ័រ ថា ការ​កំណត់​អំពី​សិទ្ធិ​តួនាទី ការ​ទទួល​ខុសត្រូវ និង​ការ​សម្រេច​ចិត្ត​របស់​មនុស្ស​ប្រុស មនុស្ស​ស្រី ដោយ​សង្គម សាសនា និង​វប្បធម៌ ហើយ​អាច​ផ្លាស់ប្ដូរ​បាន​ទៅ​តាម​កាលៈទេសៈ។
តួនាទី​យេនឌ័រ មាន​សារសំខាន់​ណាស់​ក្នុង​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​ទាំងឡាយ​របស់​គ្រួសារ និង​សហគមន៍។ ដើម្បី​អភិវឌ្ឍន៍​គ្រួសារ និង​សហគមន៍ គប្បី​បង្កើត​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​វិធី​ផ្សេងៗ​ក្នុង​ការ​ចែករំលែក ការ​ទទួល​ខុសត្រូវ ផ្អែក​លើ​សមភាព​យេនឌ័រ។
​សិក្ខាសាលា​ស្ដីពី​ភាព​ជា​អ្នកដឹកនាំ​លើ​យេនឌ័រ រយៈពេល ៤​ថ្ងៃ នៅ​រាជធានី​ភ្នំពេញ គឺ​រៀបចំ​ឡើង​ជា​ពីរ​សប្ដាហ៍ គឺ​នៅ​ចុង​សប្ដាហ៍​ទី​១ និង​ចុង​សប្ដាហ៍​ទី​២ នៃ​ដើមខែ​ធ្នូ ដើម្បី​តម្រូវ​អោយ​មាន​ការ​ចូល​រួម​បាន​ទាំង​អស់​គ្នា​ពី​សិក្ខាកាម ព្រោះ​កាលវិភាគ​របស់​សិក្ខាកាម​ភាគ​ច្រើន​មមាញឹក​នឹង​ការងារ​ប្រចាំថ្ងៃ។ ក្រោយ​បញ្ចប់​វគ្គ​នេះ សិក្ខាកាម​ជាច្រើន​សំណូមពរ​អោយ​មាន​វគ្គ​បែប​នេះ​ទៀត សម្រាប់​បណ្ដុះ​យុវជន​ខ្មែរ​ផ្សេងៗ​ទៀត។ ជាង​នេះ​ទៅ​ទៀត សិក្ខាកាម​ទាំង​អស់​កំពុងតែ​រៀបចំ​សរសេរ​គម្រោង​យុទ្ធនាការ​មួយ​ចំនួន ដើម្បី​លើក​កម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា ក្នុង​នោះ​មាន​គម្រោង​ដែល​នឹង​បង្កើត​ជា​​ប័ណ្ណសារ​សំឡេង​តាម​អ៊ីនណឺណិត (Internet) ឬ អនឡាញ (Online) សម្រាប់​ជន​ពិការ​ជាដើម៕


ប្រភពពត៌មាន និងរូបភាព
http://www.rfa.org/khmer/news/human-rights/unwomen-workshop-on-gender-12122016233402.html 

ប្រធានាធិបតីមាត់ដាចរបស់ហ្វីលីពីន៖ ទស្សនកិច្ចប្រែកាយនៅកម្ពុជា !

(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន រូឌ្រីហ្កូ ឌូតឺតេ (Rodrigo Duterte) បានធ្វើឲ្យមានការចាប់អារម្មណ៏ស្ទើរពេញប្រទេសកម្ពុជា ហើយក៏ធ្វើឲ្យកក្រើកសង្គមហ្វេសប៊ុកដែរ។ ប្រជាពលរដ្ឋខ្មែរជាច្រើនបានឮឈ្មោះប្រធានាធិបតីហ្វីលីពីនរូបនេះ តាមរយៈនិយាយភាសាមញ្ញ គឺ «មាត់ដាច» ទៅកាន់មេដឹកនាំល្បីៗពិភពលោកមួយចំនួន ជាពិសេសប្រធានាធិបតីអាមេរិក លោក Barack Obama ដែលជាមេសម្ព័នមិត្តដ៏ធំរបស់ហ្វីលីពីនខ្លួនឯង។
សម្រាប់ពលរដ្ឋកម្ពុជា លោក Duterte ហាក់ដូចជា គ្មានអ្វីសំខាន់សម្រាប់ពួកគាត់ឡើយ តែពួកគាត់ក៏ចង់ស្គាល់ និងចង់ឃើញមេដឹកនាំរូបនេះ ដោយសារតែគាត់ប្រើសង្រ្គាមប្រឆាំងគ្រឿងញៀនជាមួយពលរដ្ឋខ្លួនឯង សំដីគ្រោតគ្រាត និងស្លៀកសម្លៀកបំពាក់របៀបអ្នកជិះគោ។


ជាមួយកេរ្តិ៍ឈ្មោះល្អផង និងមិនសូវល្អផង លោក Duterte ទៅដល់ប្រទេសណាផ្អើលប្រទេសនោះ។ លោក Duterte បានធ្វើឲ្យកក្រើកពិភពការទូតម្តងកាលពីខែកញ្ញាកន្លងទៅនេះ, នោះគឺមុនពេលគាត់ចេញដំណើរពីប្រទេសហ្វីលីពីន ទៅកាន់ប្រទេសឡាវ ដើម្បីចូលរួមប្រជុំកំពូលអាស៊ាន និងដៃគូរពាក់ព័ន្ធបូកទាំងអាមេរិកផង។ ដោយសារតែសំណួររបស់អ្នកកាសែត លោក Duterte បានប្រតិកម្មដោយជេរលោក Obama ពីចម្ងាយធ្វើឲ្យ Obama ខ្ញាល់លែងនិយាយរក Duterte អស់ពីរថ្ងៃ និងពីរយប់នៅទីក្រុងវៀងច័ន្ទ។
* Duterte ប្រែរូប «ពីសត្រូវ មកជាមិត្ត»
កម្ពុជា និងហ្វីលីពីនធ្លាប់ប៉ះគ្នាមួយប្រាវ កាលពី៤ឆ្នាំមុន រហូតផ្អើលដល់ចិន និងអាមេរិក ហើយទីបំផុតកម្ពុជាបានរបូតឯកអគ្គរាជទូតមួយរបស់ខ្លួន ដើម្បីបង្ហាញ ជំហរឯករាជ្យ និងមិនរាថយជាមួយប្រទេសធំជាងខ្លួន «ពីរក្នុងពេលតែមួយ» នោះគឺ ហ្វីលីពីន និងវៀតណាម ដោយសារតែរឿងរបស់គេ (សមុទ្រចិនខាងត្បូង)។ ភ្លាមៗនោះដោយសារកម្ពុជាបានលេងនយោបាយ «ដូរសេះឈ្មោលដាក់សេះញី» ទៅកាន់ទីក្រុងម៉ានីល សភាពការតឹងតែងក៏ប្រែមកល្អវិញ បើទោះបីក្រោយមក មានពេលខ្លះ មើលមុខគ្នាមិនទាន់ចំម្តងម្កាលក៏ដោយ រហូតដល់រដ្ឋាភិបាលថ្មីរបស់លោក Duterte ចូលកាន់តំណែង ទើបទំនាក់ទំនងមិនត្រឹមតែប្រែដូចដើមវិញ តែរឹតតែល្អជាងមុន ហើយទស្សនកិច្ចរបស់លោក Duterte មកកាន់កម្ពុជាពេលនេះ បានប្រែរូប «លែងជាសត្រូវ តែបែរមកជាមិត្ត» ជិតស្និទ្ធជាងមុន។
រដ្ឋាភិបាលរបស់ហ្វីលីពីនដែលរឹងត្អឹងជាមួយកម្ពុជាពេលនោះ គឺជារដ្ឋាភិបាល Aquino ដែលចងសម្ព័ន្ធមិត្តជាមួយគណបក្សប្រជាធិបតេយ្យរបស់ Obama នៅអាមេរិក, របស់ Abhisit នៅប្រទេសថៃ និងគណបក្សសង្រ្គោះជាតិនៅកម្ពុជា។

* ហ្វីលីពីនអាចជាម៉ូយដុំដ៏ធំមួយរបស់ខ្មែរ តើហេតុអ្វីទៅ?
និយាយត្រង់ទៅ ហ្វីលីពីនមិនមែនជាប្រទេសអ្នកមានឡើយ ហើយពលរដ្ឋខ្មែរក៏មិនបានរំពឹងថា ហ្វីលីពីនដែលមានពលរដ្ឋខ្លួនជាង៥ពាន់នាក់កំពុងធ្វើការនៅកម្ពុជា នឹងអាចជួយខ្មែរបានអ្វីដែរ ប៉ុន្តែនៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក Duterte បានសន្យាជួយកម្ពុជាបានតាមរយៈទេសចរ កសិកម្ម និងកីឡា។ ក្នុងខណៈដែលហ្វីលីពីនមានប្រជាពលរដ្ឋប្រមាណជា១០០លាននាក់ លោក Duterte បានប្រើភាសាថា «ពលរដ្ឋហ្វីលីពីនត្រូវតែមកមើល អង្គរវត្តឲ្យបានម្តងក្នុងមួយជីវិតរបស់ខ្លួន»។ ហ្វីលីពីនជាប្រទេសដើរទិញអង្ករពីគេ ដោយសារប្រទេសមួយនេះហ៊ុំព័ទ្ទដោយកោះរហូតដល់ទៅ៧,១០៧ ហើយផលិតផលសំខាន់របស់ខ្លួនមានតែបីមុខប៉ុណ្ណោះ៖ កសិកម្មផលិតបានតែ១១,២ភាគរយ, ឧស្សាហកម្ម៣១,៦ភាគរយ និងសេវាកម្ម ៥៧,២ភាគរយ។
ហ្វីលីពីនល្បីឈ្មោះជាប្រទេសដែលផ្តល់សេវាឲ្យគេ តាមរយៈពលរដ្ឋខ្លួនទៅធ្វើការនៅក្រៅប្រទេសរហូតដល់ទៅ៩លាននាក់ឯណោះ។ ក្នុងឆ្នាំ២០១៥កន្លងទៅនេះ ពលករហ្វីលីពីនដែលធ្វើការនៅក្រៅប្រទេស បានផ្ញើត្រឡប់មកស្រុកកំណើតខ្លួនវិញមានចំនួនជិត៣០ពាន់លានដុល្លា អាចធំជាងថវិការជាតិខ្មែរ ទាំងមូលប្រមាណជា៦ដង ។
* ប្រទេសហ្វីលីពីន ផលិតអង្ករបានតិច តែហូបច្រើន
ប្រជាជនហ្វីលីពីន ជាជនជាតិមួយដែលហូបបាយច្រើន (បីពេលពេញក្នុងមួយថ្ងៃ) ប៉ុន្តែមានចំណុចល្អមួយត្រង់មិនល្បីថា ហ្វីលីពីនមានអ្នកកើតជំងឺទឹកនោមផ្អែមច្រើនដូចម៉ាឡេស៊ីឡើយ។
* មុខរបស់លោក Duterte
មានភាពយន្តដ៏ល្បីមួយរបស់កូរ៉េខាងត្បូងរហូតដល់ជាប់ពាន់រង្វាន់ «Face Reader» ប្រែមកថា «អ្នកជំនាញខាងទស្សន៌ទាយទឹកមុខ»។ ខ្ញុំមិនចេះទាយ ហើយក៏មិនបានរៀនទាយតាមសាច់រឿងរបស់កូរ៉េនោះដែរ តែមហាជនទូទៅប្រហែលជាមើលឃើញដូចខ្ញុំដែរ នោះត្រង់ថា បើយើងសម្លឹងមើលមុខលោក Duterte មួយភ្លែត គាត់ដូចជាមនុស្សគំរោះគំរើយ ឬឫកឡូយ តែតាមពិតគាត់ជាមនុស្សសាមញ្ញ ចេះនិយាយលេង និងកំប្លុកកំប្លែងដើម្បីឲ្យអ្នកស្តាប់ចូលចិត្ត។
បើនិយាយដោយត្រង់កុំបញ្ចើចបញ្ចើ អ្នកថតរូបជាមួយលោក Duterte សប្បាយចិត្តបានថតរូបជាមួយមនុស្សល្បី តែអន់ចិត្តនឹងស្ទីលពាក់អាវរមូរដៃ និងប្រឡេះឡេវអាវលើរបស់គាត់។ តាមពិតទៅអាវដែលលោក Duterte ពាក់ ជាអាវមួយប្រភេទដែលភាសាហ្វីលីពីនហៅថា «បារ៉ុង» អាវនេះត្រូវបានហ្វីលីពីន កំណត់ថា អាចពាក់បានគ្រប់កម្មវិធីទាំងអស់ មានន័យថា ទាំងផ្លូវការ និងមិនផ្លូវការ ហើយតម្លៃរបស់វាអាស្រ័យទៅលើប្រភេទសាច់អាវ អាវខ្លះថ្លៃខ្ពស់កប់ពពក រហូតដល់៥០០ដុល្លាឯណោះ។
លោក Duterte ដឹកដៃស្តេចប្រដាល់ Pacquiao ដែលជាមិត្តភ័ក្រ្តនឹងគ្នាយូរមកហើយ ជាអ្នកស្រុកភូមិក្បែរគ្នាមកជាមួយ ចំប្រទេសដែលស្រលាញ់អ្នកប្រដាល់ ប៉ាកគីអាវ ទាំងនាយករដ្ដមន្រ្តី និងរាស្រ្តខ្មែរស្ទើរពេញមួយនគរ។ រយៈពេលពីរថ្ងៃនៅកម្ពុជា Duterte និង Pacquiao បានធ្វើទស្សនកិច្ច «មួយមានមុខពីរ» ។ មុខរបស់លោក Duterte រីកធំជាមួយរដ្ឋាភិបាល ចំណែកឯមុខ Pacquiao ក៏បានរីកធំជាមួយមហាជនខ្មែរ មិនថាអ្នកតូច អ្នកធំ កូនកាសែត សូម្បីមេកាសែតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ ក៏សូមថតស៊ែលហ្វីជាមួយដែរ។ អ្នកទាំងពីរ (Duterte+ Pacquiao) មិនមែនជាសំណាបយោងដី ស្រីយោងប្រុសទេ តែជា «សំណាបយោងដី ដីយោងសំណាប»។
 ក្នុងមួយឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា ហាក់ដូចជាមានរាសីខ្ពស់ ដោយសារវិសាលភាពនៃទំនាក់ទំនងជាមួយប្រទេសនានា សុទ្ធតែនាំមកជាមួយនូវចំណុចវិជ្ជមាន។ កាលពីពីរខែមុន ប្រធានាធិបតីចិន Xi Jinping បានមកទស្សនកិច្ចនៅកម្ពុជា ចំថ្ងៃនិងស្នាក់នៅចំនួនថ្ងៃដូចគ្នា ១៣-១៤ បានសន្យាផ្តល់ជំនួយយ៉ាងសន្ធឹក ហើយពេលត្រឡប់ដល់ស្រុកវិញ លោករដ្ឋមន្រ្តីការបរទេសចិន Wang Yi បាននិយាយថា ទំនាក់ទំនងកម្ពុជាចិន «ជាទំនាក់ទំនងមិត្តភាពប៉ានដោយដែក = Iron-Clad Friendship» ៕

ប្រភពពត៌មាន និងរូបភាព http://www.freshnewsasia.com/index.php/en/localnews/41836-2016-12-15-05-19-04.html

A Simple Bug Allows Hackers To Read Your Personal Facebook Messages Chats

 December 15, 2016|Pitou ORN

A security researcher has found a critical Vulnerability in the Facebook Messenger that can allow attackers to read all secret conversation, affecting the privacy of around 1 billion Facebook messenger users.
Ysrael Gurt, the security researcher at BugSec and Cynet, reported a cross-origin bypass attack against Facebook Messenger that allows hackers to access your chat, photos, and attachments as well.
To exploit this vulnerability, an attacker found a simple trick, victim just need to visit the malicious website, that’s it.
Once a victim visited the website, all the victim’s secret conversation would be accessible to the hacker, whether the victim is using Facebook’s mobile app or web browser. Because these flaws affected both the web chat as well mobile application.
Dubbed “Originull” in fact, the vulnerability is in the Facebook chats are managed from a server located at {number}-edge-chat.facebook.com, which is different from actual Facebook domain (www.facebook.com).

“Communication between the JavaScript and the server is done by XML HTTP Request (XHR). In order to access the data that arrives from 5-edge-chat.facebook.com in JavaScript, Facebook must add the “Access-Control-Allow-Origin” header with the caller’s origin, and the “Access-Control-Allow-Credentials” header with “true” value, so that the data is accessible even when the cookies are sent,” Gurt explained. 
The main issue was misconfigured cross-origin header implementation on Facebook’s chat server domain, which is allowing the attackers to bypass the origin checks and access the Facebook chats from a malicious website.
 However, the Facebook Messenger’s Secret Conversation is not affected by this vulnerability, But, the Secret Conversation is only available for the mobile app.

“This security flaw meant that the messages of 1-billion active monthly Messenger users were vulnerable to attackers,” said Stas Volfus, Chief Technology Officer of BugSec.
“This was an extremely serious issue, not only due to the high number of affected users, but also because even if the victim sent their messages using another computer or mobile, they were still completely vulnerable.”
 Watch the Facebook original video:

Source: https://techxerl.net/simple-bug-allows-hackers-read-personal-facebook-messages-chats/


MOU ចំនួន៤ បានចុះហត្ថលេខា នៅរសៀលនេះ ក្នុងជំនួបពិសេសរវាងសម្តេចតេជោ ហ៊ុន សែន និង លោកប្រធានាធិបតីហ្វីលីពីន

MOU ចំនួន៤ បានចុះហត្ថលេខា នៅរសៀលនេះ ក្នុងជំនួបពិសេសរវាងសម្តេចតេជោ ហ៊ុន សែន និង លោកប្រធានាធិបតីហ្វីលីពីន

December 15, 2016|អ៊ន់ ពិទូរ

 

កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញនេះនៅក្នុងជំនួបពិសេសពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក រ៉ូឌ្រហ្គោ ឌូតឺតេ នាយករដ្ឋមន្រ្តីនៃប្រទេសហ្វីលីពីននយល់ព្រមចុះកិច្ចព្រមព្រៀងចំនួន៤ជាមួយគ្នា ដើម្បីពង្រឹកកិច្ចសហប្រតិបត្តិការលើវិស័យទាំងនោះ។
 យោងតាមអត្ថបទរបស់ Freshnewasia.comចុះផ្សាយកាលពីថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ២០១៦បានអោយដឹងថា
អនុស្សារណៈនៃការយោគយល់គ្នាទាំង៤នោះ រួមមាន៖
១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលចុះហត្ថលេខារវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន។
២៖ អនុស្សារណៈនៃកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលចុះហត្ថលេខាដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន។
៣៖ អនុស្សារណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡា ដែលចុះហត្ថលេខាដោយ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីន។
៤៖ ការអនុវត្តកម្មវិធីនៃកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ដែលចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង រដ្ឋមន្រ្តីទេសចរណ៍ហ្វីលីពីន៕


ប្រភពពត៌មាន និងរូបភាព
http://www.freshnewsasia.com/index.php/en/localnews/41787-2016-12-14-09-53-12.html

Tuesday, December 13, 2016

លោក កឹម សុខា ទៅជួបលោក នី ចរិយា ដល់កន្លែងឃុំឃាំង


មេដឹកនាំគណបក្សប្រឆាំងដែលទើបទទួលបានការលើកលែងទោស បានទៅជួបផ្ទាល់ជាមួយលោក នី ចរិយា អគ្គលេខារង គ.ជ.ប ដែលកំពុងជាប់ឃុំឃាំង ទាក់ទងសំណុំរឿងដែលគេចោទថា លោក កឹម សុខា មានស្នេហាលួចលាក់។
នៅលើហ្វេសប៊ុក លោក កឹម សុខា បានសរសេរថា៖ «រសៀលថ្ងៃនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងខ្ញុំ បានទៅជួបសួរសុខទុក្ខ លោក នី ចរិយា ជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅពន្ធនាគាររាជធានីភ្នំពេញ(PJ)»។
កាលពីម្សិលមិញ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ក៏បានទៅជួបសួរសុខទុក្ខមន្រ្តីសិទ្ធិមនុស្សសមាគមអាដហុកចំនួន៤រូបដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ក្នុងសំណុំរឿងដែលគេចោទថា ពាក់ព័ន្ធនឹងរូបលោកនោះដែរ។
តាមគម្រោងមន្រ្តីសិទ្ធិមនុស្ស៤រូប និងមន្រ្តី គ.ជ.ប លោក នី ចរិយា នឹងត្រូវបានដោះលែងនៅដំណាច់ឆ្នាំនេះ បន្ទាប់ពីមានការចរចាគ្នាដោយសម្ងាត់រវាង លោក ហ៊ុន សែន លោក ស ខេង និងលោក កឹម សុខា កាលពីសប្តាហ៍មុន៕
Source: VOD

Browsix brings Unix to web browser


To let developers build applications without installing any bulky software, Browsix has emerged as a one-stop solution. The framework offers the essence of Unix to enable web app development on any compatible system, irrespective of any particular build or version.
Browsix comes as a JavaScript-only framework to provide developers with extensive JavaScript runtimes for C, C++, Go and Node.js. There is also a POSIX-like shell that eases app development.
Initially developed as a research project by the PLASMA lab at the University of Massachusetts, Browsix comes with the capabilities to convert a client-server application to run completely in a browser. It has TypeScript kernel behind the scenes, alongside the runtimes for open source languages such as C, C++ and Go.
“The core of Browsix is a kernel that controls access to shared Unix services. Unix services, including the shared file system, pipes, sockets, and task structures, live inside the kernel, which runs in the main browser thread,” the Massachusetts University team, consists of Boby Powers, John Vilk and Emery D. Berger, writes in a detailed research paper.
Browsix enables developers to integrate a MemeGenerator-like meme server into the browser with no-code modifications. Additionally, there is just need to modify the existing HTML code to load and initialise the Browsix JavaScript library.
Developers can convert their existing web applications for Browsix using a process that comprises the compilation of the code to JavaScript, stagging the files required by the application to place in the in-browser filesystem and then add setup code to the core HTML file.
The Browsix code can be accessed directly from a GitHub repository. It also includes necessary license files and documentation.

Source: http://opensourceforu.com 

PENGUINE DANCE ALBANIA

ហ្វេសប៊ុក​មាន​រូប​កញ្ញា ធី សុវណ្ណថា បង្ហាញ​សារ​ព្រមាន​លោក កឹម សុខា

សារ​ព្រមាន​ដែល​អម​ដោយ​រូបថត​របស់​កញ្ញា ធី សុវណ្ណថា និង​កាំភ្លើង​មួយ​ចំនួន បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) មាន​ឈ្មោះ Thy Sovantha II នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ Screenshot

អតីត​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ដែល​ងាក​មក​ជិតស្និទ្ធ​ជាមួយ​បក្ស​កាន់​អំណាច កញ្ញា ធី សុវណ្ណថា កាល​ពី​ពេល​ថ្មីៗ​នេះ បាន​គំរាម​ឲ្យ​លោក កឹម សុខា ប្រុង​ប្រយ័ត្ន។ សារ​ព្រមាន​ដែល​អម​ដោយ​រូបថត​របស់​កញ្ញា ធី សុវណ្ណថា និង​កាំភ្លើង​មួយ​ចំនួន​ផង​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) កញ្ញា ធី សុវណ្ណថា កាល​ពី​ថ្ងៃ​ទី​៩ ធ្នូ។
បើ​ទោះ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះរាជ​ទាន​លើកលែង​ទោស​ឲ្យ​មាន​សេរីភាព​រួច​ហើយ​ក្តី ប៉ុន្តែ​រឿងរ៉ាវ​របស់​លោក​នៅ​តែ​ត្រូវ​បាន​កញ្ញា ធី សុវណ្ណថា លើក​មក​និយាយ​ជា​ហូរហែ។
នៅ​ក្រោយ​ពេល​លោក កឹម សុខា ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែង​ទោស កញ្ញា ធី សុវណ្ណថា ដែល​គេ​ដឹង​ថា​បាន​ប្ដឹង​លោក កឹម សុខា ពី​បទ​បរិហារ​កេរ្តិ៍ ក្រោយ​ពី​មាន​ការ​បញ្ចេញ​ខ្សែ​អាត់​សំឡេង​ដែល​សង្ស័យ​ថា​ជា​របស់​លោក កឹម សុខា នោះ បាន​ទាមទារ​ឲ្យ​លោក កឹម សុខា សុំ​ទោស​ជា​សាធារណៈ បើ​មិន​ដូច្នោះ​ទេ កញ្ញា​នឹង​ប្ដឹង​លោក កឹម សុខា ទៅ​តុលាការ​ពី​បទ​ផ្សេង​ទៀត ដូចជា​បទ​បរិហារ​កេរ្តិ៍ ពេស្យាចារ ឬ​សូកប៉ាន់​សាក្សី​ជាដើម។ ទោះ​ជា​បែប​នេះ​ក្តី គេ​មិន​ឃើញ​លោក កឹម សុខា ឆ្លើយតប​ចំពោះ​ការ​ទាមទារ​របស់​កញ្ញា ធី សុវណ្ណថា នេះ​ឡើយ។
ក្រៅ​ពី​ទាមទារ​ឲ្យ​លោក កឹម សុខា សុំ​ទោស​ជា​សាធារណៈ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ដែល​មាន​រូប​កញ្ញា ធី សុវណ្ណថា ជា​ម្ចាស់​គណនី បាន​សរសេរ​សារ​គំរាម​ឲ្យ​លោក កឹម សុខា ប្រុង​ប្រយ័ត្ន​វិញ​ម្តង។
នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ដែល​បង្ហោះ​នៅ​ថ្ងៃ​ទី​៩ និង​ថ្ងៃ​ទី​១០ ធ្នូ គេ​ឃើញ​មាន​សារ​ដែល​សរសេរ​ថា «សួស្តី កិម សុខា។ មាន​តែ​ពីរ​បី​ទេ កិម សុខា សូម​ប្រុង​ប្រយ័ត្ន»
ការ​បញ្ចេញ​សារ​ហាក់​ជា​ការ​ព្រមាន​ដល់​ប្រធាន​ស្តីទី​បក្ស​ប្រឆាំង លោក កឹម សុខា នេះ គឺ​ក្រោយ​ពេល​មាន​ការ​លេច​ធ្លាយ​នូវ​សារ​ជា​អក្សរ​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​កញ្ញា ធី សុវណ្ណថា និង​សារ​ឆ្លើយឆ្លង​ជា​សំឡេង​ជាមួយ​កូន​លោក​នាយក​រដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ានិត ជាមួយ​កញ្ញា ធី សុវណ្ណថា។ ទោះ​ជា​យ៉ាង​ណា ចាប់​តាំង​ពី​មាន​ការ​បែក​ធ្លាយ​សារ​ឆ្លើយឆ្លង​ទាំងនេះ ទាំង​លោក ហ៊ុន សែន លោក ហ៊ុន ម៉ានិត និង​កញ្ញា ធី សុវណ្ណថា មិន​ឃើញ​បញ្ចេញ​ប្រតិកម្ម​ផ្លូវ​ការ​អ្វី​ឡើយ។
អាស៊ីសេរី នៅ​ថ្ងៃ​ទី​១២ ធ្នូ ផ្ញើ​សារ​ទៅ​កាន់​ហ្វេសប៊ុក​កញ្ញា ធី សុវណ្ណថា និង​ទូរស័ព្ទ​ទៅ​កាន់​នាង ដើម្បី​សុំ​ការ​បញ្ជាក់​បំភ្លឺ​បន្ថែម​ជុំវិញ​ការ​ព្រមាន​លោក កឹម សុខា ថា​ពិត​ជា​សារ​គំរាម​របស់​នាង ឬ​យ៉ាង​ណា ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយតប​ឡើយ។
ក្រៅ​អំពី​សារ​ព្រមាន​លោក កឹម សុខា គេ​ក៏​ឃើញ​មាន​បង្ហោះ​រូប​កញ្ញា ធី សុវណ្ណថា កាន់​កាំភ្លើង​បាញ់ ព្រម​ទាំង​មាន​រូប​កាំភ្លើង​វែង និង​ខ្លី និង​គ្រាប់​មួយ​ចំនួន​ផង​ដែរ។
អាស៊ីសេរី មិន​ទាន់​អាច​សុំ​ប្រតិកម្ម​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​បក្ស​ប្រឆាំង លោក យឹម សុវណ្ណ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី​១២ ធ្នូ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អាស៊ីសេរី ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​នៅ​ឡើយ​ដែរ។
គេ​នៅ​ចាំ​បាន​ថា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ គណនី​ហ្វេសប៊ុក (Facebook) ដែល​មាន​ឈ្មោះ​ថា ផែង វណ្ណៈ បាន​បង្ហោះ​សារ​គំរាម​សម្លាប់​លោក កឹម សុខា ដោយ​ភ្ជាប់​នូវ​រូបថត​កាំភ្លើង​ខ្លី និង​គ្រាប់​កាំភ្លើង​ចំនួន ៧​គ្រាប់ ក្នុង​នោះ​បាន​រៀបរាប់​ថា ទុក ៧​គ្រាប់​ឲ្យ​លោក កឹម សុខា។ គ្រាប់​ទី​១ បាញ់​យក​ដៃ​ឆ្វេង គ្រាប់​ទី​២ បាញ់​យក​ដៃ​ស្ដាំ គ្រាប់​ទី​៣ បាញ់​ជើង​ឆ្វេង គ្រាប់​ទី​៤ បាញ់​យក​ជើង​ស្តាំ គ្រាប់​ទី​៥ បាញ់​ពោះ គ្រាប់​ទី​៦ បាញ់​បេះដូង និង​គ្រាប់​ទី​៧ បាញ់​ឲ្យ​ចំ​ក្បាល។
ចំពោះ​ការ​ព្រមាន​លើ​លោក កឹម សុខា នៅ​ពេល​នេះ​វិញ ក៏​ដូច​ពេល​មុន​ដែរ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ហាក់​មិន​សង្ឃឹម​ឡើយ​ថា សមត្ថកិច្ច​នឹង​បើក​ការ​ស៊ើប​អង្កេត​លើ​កញ្ញា ធី សុវណ្ណថា ព្រោះ​ពួក​គេ​យល់​ថា កញ្ញា ធី សុវណ្ណថា ជា​អ្នក​គាំទ្រ​រដ្ឋាភិបាល និង​បក្ស​កាន់​អំណាច ប៉ុន្តែ​ពួក​គេ​ថា ប្រសិន​បើ​ការ​គំរាម​ធ្វើ​លើ​ថ្នាក់​ដឹកនាំ​បក្ស​កាន់​អំណាច​វិញ អ្នក​សរសេរ​ប្រាកដ​ជា​មិន​រួច​ខ្លួន​ឡើយ៕

Source: RFA

បុគ្គលដែលបរាជ័យព្រោះមើលស្រាលការងារ


អ្នកក្រស្រែកប្តឹងទេវតា ប្រកាសក្តែងៗ ថាខ្លួនមិនមានវាសនាល្អដូចគេដ៏ទៃ ខណៈដែលពួកគេតែងនិយាយលួងខ្លួនឯងថា ខ្លួននៅមានអាយុតិច, ពុំទាន់គួរគិតពីរឿងធ្វើការរកស៊ី, ខ្វះសេចក្ដីអត់ធន់, ខ្វះការតស៊ូ រវល់តែរឿងស្នេហា មិនភ្លេចទេថ្ងៃ បុណ្យ Valentine’s Day ខំសង្វាតណាស់ ទៅសុំលុយពីឪពុកម្តាយបងប្អូន ខ្លះទៀតក៏ខ្ចីមិត្តភក្តិ ខណៈដែលខ្លួនឯងមិនទាន់ចេះរកលុយផង ខំចំណាយផ្គាប់ផ្គន់ចិត្តសង្សារខ្លួន។

ខ្លះទៀតពិកបាកចិត្ត ២ខែទុកមុនរាល់ឆ្នាំ រឿងហៅគេមកចូលរួមខួបកំណើតខ្លួនឯង ព្រោះខ្លាចមិនបានអធិកអធមដូចពិធីមង្គលការ។ ផឹកស៊ីចូលក្លឹប អោយគេឃើញថាខ្លួនឯងហ៊ឺហារ មានទ្រព្យធនច្រើន រហូតជ្រុលខ្លួនទៅប្រើប្រាស់គ្រឿងញៀន លេងល្បែង មិនខ្វល់ខ្វាយសង្វាតរឿងធ្វើការ។

មនុស្សខ្លះរៀនចប់បរិញ្ញា ខ្លះទៀតក៏មិនចប់ព្រោះខ្ចិលក៏បោះបង់ចោល, ធំខ្លួនអោយស្តូកនៅតែខ្នះខ្នែងរកគ្នីគ្នាដើរលេង ព្រឹកឡើងម៉ោង ៧-៨ ក្រោកមិនរួចទេ ខ្លាចបាក់កម្លាំងដើរលេងដាច់យប់មិនបាន។

សួរថាអាងអី? ខ្លះអាងរបរកេរ្តិ៍ម៉ែឳ វានៅយ៉ាប់ បែបល្អមើល, ខ្លះទៀតដូចកំពុងជិះជាន់កំលាំងពលកម្ម ជំរិតម៉ែឳទារលុយរាល់ថ្ងៃ ទាំងឳពុកម្តាយធ្វើការរកស៊ីយ៉ាងសស្រាក់សស្រាំដើម្បីទ្រទ្រង់ជីរភាពគ្រួសារ។

បងប្អូនជនជាតិខ្មែរទាំងអស់! អ្នកទាំងឡាយសុទ្ធតែជាទំពាំងចាំស្នងនូវឬស្សីដែលទ្រុឌទ្រោម ព្រោះអាយុកាលផង, អន្តរាយដោយខ្យល់ និងអាកាសធាតុផង ប្រៀបបានដូចជា ជរា, ព្យាធិ, និងមរណៈ។ បើអ្នកទាំងឡាយប្រើប្រាស់ពេលវេលាខ្លួនឯងដែលកំពុងមានថាមពលពេញកំលាំង ទៅរាប់អានសេចក្តីនាំទៅអន្តរាយនោះ អ្នកជាបុគ្គលបរាជ័យបំផុត។

ដោយសេចក្តីរាប់អាន និងគោរពអំពីខ្ញុំបាទ,

ស៊ុន ស៊ីហម៉ានិត

រឿង "វិកល​ចរិត" រក​បាន​ជាង ៤ម៉ឺន​ដុល្លារ​ បន្ត​ចាក់​១សប្តាហ៍ទៀត

លោក ហ៊ុយ យាឡេង បាន​ថ្លែង​ឲ្យ​ដឹង​ថា គិត​មក​ដល់​ម្សិល​មិញ​នេះ រឿង"​វិកល​ចរិត"រក​ចំណូល​បាន​ខ្ទង់​៤ម៉ឺន​ដុល្លារ​ហើយ។
រឿង "វិកល​ចរិត" បាន​ចាក់​បញ្ចាំង១០​ថ្ងៃ​ហើយ​គិត​ត្រឹម​ថ្ងៃ​ម្សិល​​មិញ ដែល​ដំបូង​ឡើយ​ភាពយន្ត​មួយ​នេះ​​ មិន​សូវ​មាន​អ្នក​មក​​​ទស្សនា​ច្រើន ប៉ុន្តែ​ដោយ​មាន​ការ​ចែក​រំលែក​​តាម​រយៈ​សារព័ត៌មាន​ក៏​ដូច​​ជា​​ Facebook ពី​គុណភាព​រឿង​ និង​ការ​​ត្អូញត្អែរ​របស់​ផលិតករ​មក ភាពយន្ត​មួយ​នេះ​ត្រូវ​បាន​មហាជនផ្ដើម​​ចាប់​​​អារម្មណ៍ច្រើន។

លោក ហ៊ុយ យាឡេង
លោក ហ៊ុយ យាឡេង បាន​ប្រាប់​ថា ភាពយន្ត​របស់​លោក​ទើបតែ​មាន​​ទស្សនិកជន​មក​ទស្សនា​ច្រើន​មួយ​រយៈ​ចុង​ក្រោយ​នេះ បន្ទាប់​ផ្ទុះ​ខ្លាំង​ពី​ក្រុម​​អ្នក​លេង​ Facebook និង ​តាម​បណ្ដាញ​សារព័ត៌មាន ខណៈ​ដែល​ភាពយន្ត​មាន​គុណភាព​ តែ​អត់​មាន​អ្នក​​មក​ទស្សនា។
ជាង​នេះ​ទៅ​ទៀត លោក​ទទួល​ស្គាល់​ថា ក្រៅ​ពី​គុណភាព​​នៃ​រឿង ទស្សនិកជន​មាន​ការ​អាណិត​លោក ក្នុង​ការ​ហ៊ាន​ខ្ចី​ប្រាក់​គេ​រាប់​ម៉ឺន​ដុល្លារ យក​មក​ផលិត​ភាពយន្ត​​មួយ​នេះ ទើប​នាំ​គ្នា​មក​គាំទ្រ។

លោក​​ថា រាល់​ថ្ងៃ​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​បាន​ទាក់​ទង​មក​​លោក ដើម្បី​ជួយ​ទិញ​សំបុត្រ​ចូល​​ទស្សនា​​ជាក់​ស្ដែង​ក្រុម​ហ៊ុន B-hip បុគ្គលិក​បាន​ចូល​ប្រាក់​​គ្នា​ទិញ​សំបុត្រ​រហូត​ដល់​ទៅ​ជាង​ ៣០០សំបុត្រ​មក​ចូល​​ទស្សនា​កាល​ពី​ម្សិល​មិញ ដើម្បី​គាំទ្រ​ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​លោក។
ទន្ទឹម​គ្នា​នោះ​ដែរ នៅ​មាន​ក្រុមហ៊ុន​​ផ្សេង​​ទៀត​បាន​ទាក់ទង​មក​​កក់​សំបុត្រ​ទុក ខ្លះ​១៥០ សំបុត្រ ខ្លះ​១០០ សំបុត្រ ខ្លះ​៥០ សំបុត្រ ជា​បន្ត​បន្ទាប់។

ដោយសារតែ​ឃើញ​សន្ទុះ​នៃ​ការ​គាំទ្រ​រឿង "វិកល​ចរិត" ចាប់​​ផ្ដើម​មាន​សន្ទុះ​ឡើង​បែប​នេះ ខាង​រោង​កុន​ទាំង​អស់​ បាន​ពន្យារ​​ ក៏​ដូច​ជា​​បន្ត​យក​ភាពយន្ត​របស់​លោក​ចាក់​​បញ្ចាំង​១សប្តាហ៍ទៀត ។ លោក​ថា ក្នុង​រយៈ​ពេល​នេះ រឿង "វិកល​ចរិត" ដែល​ចំណាយ​​ប្រាក់​ក្នុង​ការ​ផលិត​ខ្ទង់​៦ម៉ឺន​ដុល្លារ ហាក់​ដូច​មាន​សង្ឃឹម​កាន់​តែ​ខ្លាំង។
តាម​ការ​រំពឹង​​ទុក​របស់ ផលិតករ​ដែល​ល្បី​ថា​សល់​តែ​កង់​មួយ​ហើយ​​ជំពាក់​បំណុល​គេ​ច្រើន​ម៉ឺន​ដុល្លារ បញ្ជាក់​ថា លោក រំពឹង​ថា "វិកល​ចរិត" អាច​នឹង​រក​ប្រាក់​ដើម​មក​វិញ ឬ​អាច​​ចំណេញ​បាន​ខ្លះ​ជាក់​ជា​​មិន​ខាន។
លោក ហ៊ុយ យាឡេង បាន​ថ្លែង​អំណរគុណ ដល់​​ទស្សនិកជន​ជា​​ខ្លាំង​ដែល​បាន​មក​គាំទ្រ​ភាពយន្ត​​ខាង​លើ។ ​លោក​ថា ប្រសិន​បើ​មិន​មាន​ទស្សនិកជន​មក​គាំទ្រ​ទេ លោក​ច្បាស់​ជា​​ជំពាក់​បំណុល​គេ​ជុំ​ទិស​​ជាក់​ជា​មិន​ខាន៕
Source: Saby

Monday, December 12, 2016

រដ្ឋ​មន្រ្តី​មហា​ផ្ទៃ​កម្ពុជា ព្រមាន​មន្រ្តី​រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ ឲ្យ​ដក​ខ្លួន​ចេញ​ពី​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ជា​បន្ទាន់

រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​កម្ពុជា លោក ស ខេង បាន​ព្រមាន​ដល់​មន្រ្តី​រាជ​រដ្ឋាភិបាល និង​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់ ឲ្យ​ប្រញ៉ាប់​ប្រញ៉ាល់​ដក​ខ្លួន​ឲ្យ​ឆ្ងាយ​ចេញ​ពី​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ ទោះ​ក្នុង​រូប​ភាព​ចេតនា ឬ​អចេតនា​ក្តី។ ការ​ព្រមាន​របស់​លោក​ឧបនាយក​រដ្ឋ​មន្រ្តី ស ខេង ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ បាន​ធ្វើ​ឡើង​កាល​ពី​រសៀល​ម្សិល​មិញ ចំ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រារព្ធ​ទិវា «ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​ថ្ងៃ​ ១២​ធ្នូ​ឆ្នាំ​២០១៦»។ ដោយ​មិន​បាន​លើក​ឡើង​ឲ្យ​ចំ​ឈ្មោះ និង​ពី​ករណី​ជាក់​ស្តែង​ណា​មួយ តែ​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​កម្ពុជា លោក ស ខេង បាន​ដាស់​តឿន​ចំពោះ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ទាំង​ឡាយ​ណា​ ដែល​បាន​នឹង​កំពុង​តែខុបខិត ឬ​សហការ​ជាមួយ​ជន​ល្មើស​ក្នុង​ការ​ជួញ​ដូរ​មនុស្ស ឬ​ជាប់​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​ណា​មួយ ទោះ​ដោយ​ចេតនា​ក្ដី​ ឬ​អចេតនា​ក្ដី ត្រូវ​តែ​ដក​ខ្លួន​ចេញ​ជា​បន្ទាន់។ ការ​លើក​ឡើង​របស់​លោក​ឧប​នាយក​រដ្ឋ​មន្រ្តី ស ខេង​ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​អបអរ​សាទរ​ទិវា «ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ថ្ងៃ​ ១២​ធ្នូ» កាល​ពី​រសៀល​ម្សិល​មិញ​នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ ដែល​មាន​ការ​ចូលរូម​ពី​សំណាក់​ថ្នាក់​ដឹ​កនាំ ម​ន្រ្តី​រាជការ​គ្រប់​លំដាប់​ថ្នាក់ រួម​ទាំង​កង​កម្លាំង​ប្រដាប់​អាវុធ និង​សិស្ស​និស្សិត​រាប់​ពាន់​នាក់។ ថ្លែង​ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការ​​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុ​ជានេះ លោក​ឧបនាយក​រដ្ឋ​មន្រ្តី ស ខេង បាន​ព្រមាន​ថា ពួក​គេ​នឹង​មិន​អាច​សំងំ​លាក់​លៀម​ពី​សកម្មភាព​ល្មើស​ច្បាប់​របស់​ពួក​គេ​បាន​យូរ​នោះ​ទេ។ ការ​ព្រមាន​ឲ្យ​ដក​ខ្លួន​នៅ​ពេល​នេះ គឺ​មុន​ពេល​ ដែល​កង​កម្លាំង​មាន​សមត្ថកិច្ច នឹង​ត្រូវ​ចាប់​ខ្លួន​ពួក​គេ​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ គួរ​ជម្រាប​ជូន​ថា ស្ថានភាព​នៃ​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០១៦ ត្រូវ​បាន​ក្រសួង​ការ​បរទេស​អាមេរិក​ទទួល​ស្គាល់​ថា មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។ យោង​តាម​របាយការណ៍​លើក​ទី​ ១៦ របស់​ក្រសួង​ការ​បរទេស​អាមេរិក ដែល​ចេញ​ផ្សាយ​នៅ​ពាក់​កណ្តាល​ឆ្នាំ​ ២០១៦​នេះ បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ក្រុម​ប្រទេស ទី​២ (Tier 2) ក្នុង​ចំណោម​ប្រទេស ១៨៨ ដែល​ជា​ចំណាត់​ថ្នាក់​រួច​ផុត​ពី​ការ​ឃ្លាំ​មើល (Tier 2 Watch List) របស់​ក្រសួង​ការ​បរទេស​អាមេរិក។ ការ​ប្រែប្រួល​ចំណាត់​ថ្នាក់​កាល​នោះ គឺ​ដោយសារ​តែ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​កត់​សម្គាល់​នូវ​ការ​រីក​ចម្រើន​មួយ​ចំនួន​របស់​កម្ពុជា ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៦ ក្នុង​នោះ រួម​មាន​ការ​ផ្តន្ទាទោស​ជន​ល្មើស ការ​ផ្តល់​ថិវកា​ប្រចាំ​ឆ្នាំ និង​ការ​ជួយ​សង្រ្គោះ​ជន​រង​គ្រោះ​ពី​ការ​ជួញដូរ​ ដែល​បាន​កើន​ឡើង​ពី​ ៣២៦​នាក់​ នៅ​ឆ្នាំ​២០១៥ ដល់ ៥៨៩​នាក់​ នៅ​ឆ្នាំ​២០១៦។ សូម​បញ្ជាក់​ថា ជាយូរ​មក​ហើយ ដែល​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺ​ជា​ប្រភព​ និង​ជា​ទី​កន្លែង​ឆ្លង​កាត់​នៃ​ការ​ជួញដូរ​មនុស្ស​ទាំង​កម្លាំង​ពលកម្ម និង​ផ្លូវភេទ រាប់​ទាំង​បុរស-ស្ត្រី និង​កុមារ​ផង។ យុវជន​កម្ពុជា​ដែល​ពេញ​កម្លាំង​ភាគ​ច្រើន​បាន​រង​គ្រោះ​ដោយ​ការ​ជួញដូរ​នៅ​ពេល​ដែល​ពួក​គេបា​នចំណាក​ស្រុក​ ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេ​ស ឬ​ចំណាក​ស្រុក​ពី​ជនបទ​មក​កាន់​ទីក្រុង​ជា​ដើម៕

Source: RFI

Wednesday, December 7, 2016

សម្តេច ស ខេង៖ មេឃុំ ស៊ាង ចែង និង មន្រ្តីសង្គមស៊ីវិល និងគ.ជ.បមួយចំនួន មានដំណឹងល្អ ដែលអាចនឹងរួចទោស នៅដំណាច់ឆ្នាំនេះ


យោងតាមគេហទំព័រ Fresh news បានចុុះផ្សាយកាលពីប៉ុន្មានម៉ោងមិននោះបានអោយដឹងថាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសឲ្យដឹងថា លោកមេឃុំ ស៊ាង ចែត អាចនឹងមានការដោះលែងនៅថ្ងៃនេះ ចំណែកមន្រ្តីសង្គមស៊ីវិលមួយចំនួន ព្រមទាំងមន្រ្តីគ.ជ.ប ដែលកំពុងជាប់ឃុំ អាចមានដំណឹងល្អអំពីការពិភាក្សា ដែលអាចឈានដល់ការរួចផុតពីការជាប់ទោស នៅដំណាច់ ខែធ្នូ ឆ្នាំ២០១៦នេះ។
ការថ្លែងបែបនេះរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីសម្តេចជួបចរចាជាមួយ លោក កឹម សុខា ប្រធានក្រុមមតិភាគតិច និងបញ្ចប់ការប្រជុំនៅរដ្ឋសភា នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ អាចនឹងពិនិត្យលទ្ធផលអាចមួយខែជួបគ្នាមួយដង។
សម្តេចក្រហោម បានបញ្ជាក់ដំណឹងល្អនេះ សម្រាប់តែលោកមេឃុំ ស៊ាង ចែត និងមន្រ្តី គ.ជ.ប រួមទាំងមន្រ្តីអង្គការសង្គមស៊ីវិល តែប៉ុណ្ណោះ។ ចំណែកឯសកម្មជនគណបក្សប្រឆាំងមួយចំនួន សម្តេចនៅមិនបញ្ជាក់នៅឡើយទេ៕

មេដឹកនាំ​បក្សប្រឆាំង​ថ្កោលទោស​អ្នក​ប្រឌិត​ព័ត៌មាន​លាប​ពណ៌​គ្រួសារ​សម្តេច ហ៊ុន សែន​

ឯកឧត្តម សម រង្ស៊ី ដែល​កំពុង​រស់នៅ​បរទេស និង​ឯកឧត្តម កឹម សុខា បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៦ នេះ ដើម្បី​ថ្កោលទោស​សារជាថ្មី​ចំពោះ​អ្នក​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​លាប​ពណ៌​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ក្រុមគ្រួសារ​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​។​


​ការចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​សារជាថ្មី​របស់​មេដឹកនាំ​បក្សប្រឆាំង គឺ​បន្ទាប់ពី​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាស​ទទួលស្គាល់​សមាសភាព​ឯកឧត្តម កឹម សុខា ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​ប្រចាំ​រដ្ឋសភា​។​

​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា បានសរសេរថា​៖ «​ដោយ​កន្លងមកនេះ មានការ​ផ្សព្វផ្សាយ​ដដែលៗ​តាម​បណ្តាញ​សង្គម ចោទប្រកាន់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​បុត្រា​ច្បង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ថា​ជា​ភរិយា និង​កូនប្រុស​មេដឹកនាំ​វៀតណាម គណបក្ស​សង្គ្រោះ​ជាតិ​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ទង្វើ​ជន​ទាំងឡាយណា ដែល​ប្រឌិត​ព័ត៌មាន​ទាំងនេះ ក្នុង​ចេតនា​លាប​ពណ៌ ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ក្រុមគ្រួសារ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​»​។​

​មេដឹកនាំ​បក្សប្រឆាំង​ទាំង​ពីររូប បាន​អះអាងថា គណបក្ស​ខ្លួន​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ ដោយ​គោរព​សេចក្តីថ្លៃថ្នូរ និង​កិត្តិយស​មនុស្ស​គ្រប់រូប រួមទាំង​ប្រកាន់​គោលការណ៍​ខ្មែរ​តែមួយ​។​

«​គណបក្ស​សង្គ្រោះ​ជាតិ សូម​អំពាវនាវ​ដល់​ខ្មែរ​គ្រប់រូប សូម​បញ្ឈប់​នូវ​ការ​ប្រឌិត​ព័ត៌មាន​មិន​ពិត ការ​លាប​ពណ៌​ដែល​ធ្វើ​ឲ្យ​សីលធម៌​សង្គម​ធ្លាក់ចុះ និង​នាំ​ឲ្យ​ខ្មែរ​បែកបាក់​»​។ នេះ​បើតាម​សំណេរ​របស់​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា នៅក្នុង​សេចក្តីថ្លែងការណ៍​៕
ប្រភព​  https://thmeythmey.com

Tuesday, December 6, 2016

Ultimate Force 4x03 The Dividing Line

New war movies 2016 ♦ Best action movies english hollywood 2016 ♦ Sci-fi...

Best Movies 2016 Sniper Legend New Action Movies Full English HD

Best Kung Fu Ninja Movie 2016 - Top Action Movies 2016 : New Movie Shoot...

Chham Chhany បង្ហាញឆាតរបស់ខ្លួនជាមួយធីសុវណ្ណថា


មិនមែនជាការបែកធ្លាយទេ​ តែខ្ញុំគ្រាន់តែសូមបង្ហាញឆាតរបស់ខ្ញុំជាមួយចៅ​ តេជោ​ កាលពីថ្ងៃទី​ 23-03-2015 ដែលកាលនោះខ្ញុំបានចុះផ្សាយពីរឿងCPPចាយលុយមួយលានដុល្លារ​ដើម្បីបំបែកយុវជន​ ហើយនាងបានប្រតិកម្មសុំឲ្យខ្ញុំលុបអត្ថបទ​ តែខ្ញុំមិនយល់ព្រម​ ។​
__________
បងប្អូនអាចយល់បានថាហេតុអីនាងប្រតិកម្មចំពោះអត្ថបទនេះ​ បើពេលនោះនាងនៅជាមួយCNRPនៅឡើយ​ ?​ សូមបញ្ជាក់ថាចាប់តាំងពីនាងសុំឲ្យខ្ញុំលុបអត្ថបទតែខ្ញុំមិនព្រមលុបរហូតមកដល់ពេលនេះនាងមិនដែលឆាតមកខ្ញុំទៀតទេ​ ។




Jackie Chan New Sci fi Action - Top Adventuree Movie - Latest Moviies ...

អ្នក​នាំ​ចូល​រថយន្ត​ខឹង​សម្បា​នឹង​ការ​ហាម​នាំ​ចូល​រថយន្ត​ជជុះ

ក្រុងយ៉ាំងហ្គោនៈ ​ក្រុមហ៊ុន​នាំ​ចូល​​រថយន្ត​នៅ​មីយ៉ាន់ម៉ា​ខឹង​សម្បា​លើ​ការ​ហាមឃាត់​ការ​នាំចូល​រថយន្ត​ដែល​បាន​ផលិត​មុន​​ឆ្នាំ​ ២០១៥ ​និង​ហាមឃាត់​ទាំង​​ស្រុង​ការ​នាំ​ចូល​រថយន្ត​ចង្កូត​​ស្តាំ​។
ក្រុមហ៊ុន​នាំ​ចូល​ទាំង​នោះ​បាន​ជំទាស់​ថា​គោលនយោបាយ​​របស់​រដ្ឋាភិបាល​នឹង​ធានា​​ថា​ក្នុង​ឆ្នាំ​ ២០១៧​ មាន​តែ​ប្រជាជន​ជា​អ្នក​មាន​ប៉ុណ្ណោះ​ដែល​​​មាន​លទ្ធភាព​ទិញ​រថយន្ត​ជិះ​បាន​។​​ គណៈកម្មាធិការ​គ្រប់គ្រង​ទទួល​​បន្ទុក​ការ​នាំ​ចូល​រថយន្ត​បាន​​ប្រកាស​តាមរយៈ​គេហទំព័រ​​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ទី​ ៣០​ ខែ​វិច្ឆិកា​ថា​ចាប់ពី​ថ្ងៃ​ទី​ ១​ ខែ​មករា​ឆ្នាំ​ក្រោយ​មិន​មាន​​រថយន្ត​ដែល​មាន​អាយុ​​លើស​​ពី​ពីរ​ឆ្នាំ​អាច​ត្រូវ​​បាន​នាំ​ចូល​​នោះ​ទេ​។
ចាប់​តាំងពី​រដ្ឋាភិបាល​បាន​សម្រេច​​ចិត្ត​ចុងក្រោយ​​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចូល​រថយន្ត​ចំនួន​ច្រើន​ជា​ការ​សម្រេច​ចិត្ត​មួយ​​ដែល​ធ្វើឲ្យ​មាន​រថយន្ត​ចំនួន​ច្រើន​​យ៉ាង​រហ័ស​ចរាចរ​​លើ​​ផ្លូវ​ថ្នល់​ដែល​ធ្លាប់​តែ​​ទំនេរ​របស់​ទីក្រុង​យ៉ាំងហ្គោន​រដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​​ប្រចាំ​ឆ្នាំ​ដែល​សម្រេច​ពី​ប្រភេទ​រថយន្ត​ដែល​​អាច​ត្រូវ​បាន​នាំ​ចូល​។​ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ​ម្ចាស់​ដែល​ចូលរួម​នៅ​​ក្នុង​កម្មវិធី «​រថយន្ត​ចាស់» ដែល​ពួកគេ​យក​រថយន្ត​ថ្មី​ចាស់ៗ​ជា​ថ្នូរ​នឹង​រថយន្ត​ថ្មី​អាច​នាំ​ចូល​រថយន្ត​មាន​កម្លាំង​ម៉ាស៊ីន​ក្រោម​​​ ១៣៥០ ​សេសេ​ដែល​ផលិត​នៅ​ចន្លោះ​ឆ្នាំ​ ២០១១ ​ដល់​ឆ្នាំ​ ២០១៤ ​សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​។ ក្រុមហ៊ុន​នាំ​ចូល​ទាំង​​នោះ​អាច​នាំ​ចូល​រថយន្ត​ដឹក​ទំនិញ​​ដែល​បាន​ផលិត​ដើម​ឆ្នាំ​ ២០០៧។ រថយន្ត​ទាំងអស់​ត្រូវ​តែ​ជា​​រថយន្ត​ចង្កូត​ឆ្វេង។ នេះ​បើ​យោង​តាម​ការ​រាយការណ៍​​ដោយសារ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ The Myanmar Times។
រថយន្ត​ផ្សេង​ទៀត​សម្រាប់​ការ​​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ត្រូវ​តែ​​ជា​​ម៉ូដែល​ដែល​ផលិត​ចាប់​តាំងពី​ឆ្នាំ​ ២០១៥ ខណៈ​ដែល​​រថយន្ត​​ក្រុង​អាច​មាន​​ពី​ឆ្នាំ​ ២០១២ និង​​រថយន្ត​ក្រុង​ធុន​តូច ​និង​រថយន្ត​ក្រុង​មាន​​ពី​ឆ្នាំ​ ២០០៧។ ក្រុមហ៊ុន​នាំ​ចូល​បាន​ប្រតិកម្ម​យ៉ាង​​រហ័ស​។
លោក Aye Htun នៅ​ក្រុមហ៊ុន​ Aung Thein Than បាន​​ឲ្យ​ដឹង​ថា​៖ «​តម្លៃ​រថយន្ត​នឹង​​កើនឡើង​ដោយសារ​តែ​ក្រុមហ៊ុន​នាំ​ចូល​អាច​នាំ​ចូល​តែ​​រថយន្ត​ថ្មី​ដែល​មាន​តម្លៃ​ខ្ពស់​រួច​ហើយ​នៅ​ក្នុង​ប្រទេស​ដើម​​។ នៅ​ពេល​អ្នក​បន្ថែម​ពន្ធ​លើ​​ប្រទេស​មីយ៉ាន់ម៉ា​តម្លៃ​នឹង​កើនឡើង​កាន់​តែ​ខ្លាំង​»​។ ​លោក​​បន្ត​ថា​ប៉ុន្តែ​យ៉ាង​ហោច​ណាស់​រថយន្ត​ទាំង​នេះ​​នឹង​ជា​រថយន្ត​មាន​គុណភាព​ខ្ពស់​។
លោក Soe Tun ប្រធាន​​សមាគម​ក្រុមហ៊ុន​ផលិត​រថយន្ត​ និង​ក្រុមហ៊ុន​ចែកចាយ​រថយន្ត​​​របស់​ប្រទេស​មីយ៉ាន់ម៉ា​បាន​​ឲ្យ​ដឹង​ថា​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​​​មាន​បំណង​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​​តាមរយៈ​ការ​កាត់​បន្ថយ​​ចំនួន​រថយន្ត​នាំ​ចូល​ដែល​រថយន្ត​ច្រើន​ជាង​ពាក់កណ្ដាល​ក្នុង​ចំណោម​នោះ​មាន​កម្លាំង​ម៉ាស៊ីន​ ១ ៣០០ ​សេសេ​។ លោក​លើក​ឡើង​​ថា​៖ «​រថយន្ត​​​នឹង​​មាន​តម្លៃ​​កាន់​តែ​​ខ្ពស់​» ​​​ឈ្មួញ​​ចែកចាយ​រថយន្ត​បាន​ឲ្យ​ដឹង​ថា​អ្នក​បើកបរ​មាន​ជីវភាព​​មធ្យម​នឹង​មិន​មាន​លទ្ធភាព​​ទិញ​​រថយន្ត​បាន​ទេ​។
លោក​ Aung Than Win ប្រធាន​សមាគម​ពាណិជ្ជកម្ម​រថយន្ត​​បាន​ឲ្យ​ដឹង​ថា​៖ «​នេះ​មាន​​ន័យ​ថា​មាន​តែ​ប្រជាជន​មាន​​ប្រាក់​ច្រើន​ប៉ុណ្ណោះ​នឹង​មាន​​លទ្ធភាព​ទិញ​រថយន្ត​ជិះ​បាន​​»​។ លោក​​បន្ត​ថា​៖ «​រដ្ឋាភិបាល​កំពុង​ព្យាយាម​កាត់បន្ថយ​​ការ​កកស្ទះ​ចរាចរណ៍​របស់​ទីក្រុង​យុំាងហ្គោន​ប៉ុន្តែ​គោលនយោបាយ​នេះ​គ្របដណ្ដប់​លើ​ប្រទេស​ទាំង​មូល​​។ រដ្ឋ​​​ និង​តំបន់​ផ្សេង​ទៀត​​នឹង​នៅ​តែ​​ត្រូវការ​រថយន្ត​»​។
ការ​​ហាមឃាត់​​រថយន្ត​ចង្កូត​ស្ដាំ​​ធ្វើឲ្យ​មាន​ការ​បារម្ភ​ដល់​ក្រុមហ៊ុន​នាំ​ចូល​ផង​ដែរ​។ រថយន្ត​​ចង្កូត​ស្ដាំ​ជាច្រើន​ដែល​ចរាចរ​តាម​ដង​ផ្លូវ​ជា​រថយន្ត​ដែល​ផលិត​នៅ​ប្រទេស​ជប៉ុន​នៅ​តែ​ចាត់​ទុក​ថា​អាច​ជឿ​ទុក​ចិត្ត​ខ្ពស់​ទោះបី​ជា​រថយន្ត​ទាំង​នោះ​​ចាស់​​ក៏ដោយ​។
លោក Aung Than Win ​លើក​​ឡើង​ថា​៖ «​គោលនយោបាយ​​ថ្មី​នេះ​នឹង​គាំទ្រ​ដល់​រថយន្ត​ថ្មី​ដែល​ផលិត​នៅ​​​ប្រទេស​​កូរ៉េ និង​​ប្រទេស​ចិន​។ ប៉ុន្តែ​រថយន្ត​ទាំង​នោះ​មិន​ល្អ​ដូច​រថយន្ត​​ប្រើប្រាស់​រួច​របស់​ជប៉ុន​នោះ​ទេ​។ រដ្ឋាភិបាល​គួរ​តែ​អនុញ្ញាត​ឲ្យ​​ប្រជាជន​ក្រីក្រ​ទិញ​រថយន្ត​ក្នុង​តម្លៃ​កាន់តែ​ទាប​ផង​ដែរ​​»​៕

source: http://www.postkhmer.com