Wednesday, March 29, 2017

នាគារជាតិនៃកម្ពុជា បង្ហាញឈ្មោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៤៦ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងទទួល​ប្រាក់បញ្ញើ និងប្រាក់សន្សំបាន!

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបង្ហាញបញ្ជីរាយនាមឈ្មោះ ធនាគារពាណិជ្ជចំនួន៣៩ធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន៧ ដែលទទួលបានអជ្ញាប័ណ្ណត្រូវត្រឹម និងមានសិទ្ធិទទួលបានប្រាក់បញ្ជី និងប្រាក់សន្សំពីសាធារណជន ដោយមិនមានការព្រួយបារម្ភឡើយ។
ការបង្ហាញបញ្ជីឈ្មោះរបស់ធនាគារជាតិនៃកម្ពុជា នៅពេលនេះ ដោយសារតែពេលកន្លងមក ខ្លួនមើលឃើញថា មានជនខិលខូចមួយចំនួន តែងតែដើរបោកកុហកប្រជាពលរដ្ឋ ឲ្យយកប្រាក់មកដាក់ផ្ញើ ឬដាក់សន្សំ ជាមួយគ្រឹះស្ថាន ក្រុមហ៊ុន សមាគម ឬអង្គការរបស់ខ្លួន ដោយសន្យាផ្ដល់អត្រាការប្រាក់ខ្ពស់។
ខាងក្រោមនេះ គឺជាឈ្មោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា នឹងមានសិទ្ធិទទួល​ប្រាក់បញ្ញើ និងប្រាក់សន្សំបាន៖

«តុលាការ» លើ​ដង​ផ្លូវ

កាល​ពី​ថ្ងៃ​ចន្ទ គ្រោះ​ថ្នាក់​ចរាចរណ៍​បុក​រះ​ដ៏​អាក្រក់​មួយ​កើត​ឡើង​នៅ​ភ្នំពេញ សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៣​នាក់ និង​ច្រើន​នាក់​ទៀត​រងរបួស​។ នៅ​ក្នុង​ហេតុការណ៍​នេះ អ្នក​បើកឡាន​ដែល​ជា​ជន​បង្ក​ហេតុ ត្រូវ​បាន​ប្រជាពលរដ្ឋ​ផ្ដន្ទាទោស​ភ្លាម​ៗ ដោយ​ព្រួត​គ្នា​វាយ​រហូត​សល់​តែ​ដង្ហើម​ចង្រិត​។ នេះ​មិន​មែនជា​លើក​ទី​មួយ​ទេ សម្រាប់​ករណី​ដូច្នេះ​។ តើហេតុអ្វី​បាន​ជា​ប្រជាពលរដ្ឋ​ខ្មែរ​និយម​​តាំង​ខ្លួន​ជា «តុលាការ» កាត់​ទោស​ជន​ល្មើស​នៅ​លើ​ដង​ផ្លូវ​?

មិន​មែន​ជា​រឿង​ចម្លែក​អ្វី​ទេ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ ស្រុះស្រួល​មូល​មតិ​គ្នា​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​ជន​ប្រព្រឹត្ត​ល្មើស តាម​រយៈ​ការ​វាយ​ដំ​ច្រំធាក់​​រហូត​ដល់​ជន​ល្មើស​នៅ​ស្រល់​តែ​ដង្ហើម​ចង្រឹត​ទើប​អស់​ចិត្ត​។ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បុក​រះ​កាល​ពី​ថ្ងៃ​ចន្ទ នៅ​ត្រង់​ចំណុច​វិទ្យាល័យ​បឹង​ត្របែក គឺ​ជា​ភស្តុតាង​ស្រាប់​។ ក្រៅពីករណី​នេះ ក៏​មាន​ផង​ដែរ ករណីព្រួត​វាយ​ផ្សេង​​ទៀត ដូច​ជា​កាល​ពី​ដើម​ខែ​មីនា ត្រង់​ចំណុច​ផ្សារ​ដើម​គ ទៅ​លើ​រថយន្ត​ព្រូស​មួយ​គ្រឿង ដែល​បាន​បើក​បុក​រះ​បង្ក​របួស​ស្នាម តែ​មិន​ទទួល​ខុស​ត្រូវ​បែរ​ជា​បើក​រត់។ មិន​ត្រឹម​តែ​វាយ​កម្ទេច​រថយន្ត​ទេ ជន​បង្ក​ហេតុក៏​ត្រូវ​បាន​អ្នក​ដំណើរ​នៅ​ម្ដុំ​ផ្សារ​ដើម​គ ព្រួត​វាយ​រហូត​ដល់​បាត់បង់​ស្មារតី​ផង​ដែរ​។
មានមូលហេតុ​​យ៉ាង​ហោច​ណាស់បី​យ៉ាង ដែល​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ តាំង​ខ្លួន​ជា «តុលាការ» កាត់​សេចក្ដី​ទៅ​លើ​ជនណា​ដែល​ប្រព្រឹត្ត​ល្មើស​តាម​ដង​ផ្លូវ ដោយ​ការ​ព្រួត​គ្នា​វាយ​ដំ​ច្រំ​ធាក់​គ្មាន​ត្រា​ប្រណី​។
មូលហេតុ​ទី​១៖ គឺ​ដោយ​សារ​តែ​ការ​បាត់បង់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​​។ ជា​ការ​ពិត ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ត្រូវ​បាន​កត់​សម្គាល់​ជា​ទូទៅ​ថា មិន​ទាន់​បំពេញ​តួនាទី​ត្រឹមត្រូវ​ដើម្បី​បុព្វហេតុ​យុត្តិធម៌​នៅ​ឡើយ​។ ដោយ​សារ​តែ​មូលហេតុនេះ​ហើយ ទើបបាន​ជា​នៅ​ពេល​មាន​រឿង​ហេតុ​អាក្រក់​កើត​ឡើង​ម្ដង​ៗ ​​ប្រជាពលរដ្ឋ​មួយ​ចំនួនមិនចង់​រង់​ចាំ​ឲ្យ​តុលាការ​កាត់​ក្ដី ហើយ​​សម្រេច​ចិត្តផ្ដន្ទោទោស​ជន​ល្មើស​ដោយ​ដៃ​ខ្លួន​ឯង​តែ​ម្ដង​​។
មូលហេតុ​ទី​២៖ ​អាច​បណ្ដាល​មក​ពី​អារម្មណ៍​ខឹង​សម្បារ​របស់​ប្រជាពលរដ្ឋ បូក​រួម​នឹង​ការ​យល់​ដឹង​ពី​ច្បាប់​នៅ​មាន​កម្រិត​ផង ទើប​ជំរុញ​ឲ្យ​ពួក​គាត់ ហ៊ាន​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​ប្រព្រឹត្ត​ល្មើស​។ ប្រជាពលរដ្ឋ​ខ្មែរ មិន​​​ដែល​ឃើញ​អ្នក​ដែល​វាយដំ​ទៅ​លើ​ជន​ល្មើស​កន្លង​មក ជាប់​ទោសទណ្ឌ​អ្វី​សោះ​ឡើយ ទើប​បាន​ជា​ចេះ​តែ​ហ៊ាន​ប្រព្រឹត្ត​ក្លាយ​ជា​ទម្លាប់​។ បើ​ទោះ​បី​ជា​មែន​ទែន​ទៅ គ្មាន​ច្បាប់​ណាមួយ​បើក​ផ្លូវ​ឲ្យ​មាន​ការ​វាយ​ដំ​ទៅ​លើជន​ដទៃ​បាន​ទេ បើ​ទោះ​បី​ជា​ជន​នោះ បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ក្ដី​។
ចំណែក​មូលហេតុ​ទី​៣៖ គឺ​បណ្ដាល​មក​ពី​អន្តរាគមន៍​មិន​ទាន់​ពេល​វេលា​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច នៅ​ក្នុង​ហេតុការណ៍​ល្មើស​នានា ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ឱកាស​គ្រប់​គ្រាន់​ក្នុង​ការ​វាយ​ដំ​ទៅលើ​ជន​ប្រព្រឹត្ត​ល្មើស​។
សព្វ​ថ្ងៃ ថ្វី​ត្បិត​តែ​ករណី​ព្រួត​វាយ​ទៅ​លើ​ជន​ល្មើស​នៅ​ក្នុង​សង្គម​ខ្មែរ មិន​សូវកើត​ឡើង​ញឹកញាប់​ក៏​ដោយ ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​ច្បាប់​និង​សិទ្ធិ​មនុស្ស​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ និង​ចង់​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​បង្ការ​ហេតុការណ៍​នេះ​កុំ​ឲ្យ​កើត​ឡើង​​ទៀត​។ មិន​ចង់​ឲ្យ​កើត​ឡើង​ព្រោះ ការ​​​​តាំង​ខ្លួន​ជា «តុលាការ» កាត់​ទោស​ជន​ល្មើស​នៅ​លើ​ដង​ផ្លូវរបស់​ប្រជាពលរដ្ឋ​ខ្មែរ​ដូច្នេះ ​មិន​ត្រូវ​បាន​អនុញ្ញាត​ដោយ​ច្បាប់ទេ​ ហើយ​ល្មើស​​​​នឹង​គោលការណ៍​សិទ្ធិ​មនុស្ស​​។ ជាង​នេះ​ទៅ​ទៀត ប្រជាពលរដ្ឋ​ដែល​​ប្រើ​ប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ជន​ល្មើស​រំលង​ច្បាប់​ដូច្នេះ អាច​ប្រឈម​នឹង​ចំណាត់ការ​តាមផ្លូវ​ច្បាប់​ថែម​ទៀត​ផង​។
ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ ការ​បង្ការ​រឿង​ហេតុ​អកុសល​ដូច្នេះ​កុំ​ឲ្យ​កើត​ឡើង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ហើយ​វា​ត្រូវ​ការ​ការ​ចូល​រួម​ពី​ភាគី​ពាក់ព័ន្ធ​ច្រើន​។ ក្នុង​នោះ ប្រព័ន្ធ​យុត្តិធម៌​គួរ​តែ​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ត្រឡប់មក​ជឿជាក់​ឡើង​វិញ​។ ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌ រាប់​ចាប់​តាំង​ពី​ឯករាជ្យភាព​របស់​តុលាការ និង​ប្រព័ន្ធ​ច្បាប់​ដែល​រឹង​មាំ ដើម្បី​ធានា​ថា អ្នក​ណា​ក៏​ដោយ ឲ្យ​តែ​ប្រព្រឹត្ត​ខុស នឹង​ត្រូវ​បានផ្ដន្ទោសទោស​ទាំង​អស់​យ៉ាង​ស្មើ​ភាព​គ្នា​ជា​ទី​បំផុត​។
សម្រាប់​អាជ្ញាធរ​មាន​សមត្ថកិច្ច​។ សម្រាប់​​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ ការ​បង្ការ​បទ​ល្មើស​កុំ​ឲ្យ​កើត​មាន​តែ​ម្ដង វា​ជា​រឿង​មិន​អាច​ទៅ​រួច​។ ប៉ុន្តែ​ពួក​គាត់​លើក​ទឹក​ចិត្ត​ឲ្យ​សមត្ថកិច្ច​​បង្កើន​ល្បឿន​ធ្វើ​អន្តរាគមន៍​ក្នុង​ហេតុការណ៍​ល្មើស​ច្បាប់​នានា​ឲ្យ​បាន​ឆាប់​រហ័ស​។ អន្តរាគមន៍​ឆាប់​រហ័ស គឺ​ជា​ការ​ធានា​បឋម​ថា ជន​ប្រព្រឹត្ត​ល្មើស​នឹង​ត្រូវ​ឃាត់​ខ្លួន​បាន​ទាន់​ពេល​វេលា ហើយ​ការ​កាត់ទោស​ប្រើ​ហិង្សា​ណាមួយ​ពី​សាធារណជន​ទៅ​លើ​ជន​ល្មើស នឹង​ត្រូវ​កាត់​បន្ថយ​បាន បើ​មិន​ទាំង​ស្រុង​ក៏​បាន​ខ្លះ​ដែរ​។
ចុង​ក្រោយ សម្រាប់​ប្រជាពលរដ្ឋ។ ការ​ប្រើ​ប្រាស់​ហិង្សា​របស់​ពួក​គាត់​ទៅ​លើ​ជន​ប្រព្រឹត្ត​ល្មើស គឺ​ជា​ភស្តុតាង​មួយ​បង្ហាញ​យ៉ាង​ច្បាស់​ថា ពួក​គាត់​ស្អប់​ខ្ពើម​អំពើ​អាក្រក់ ហើយ​ស្រេក​ឃ្លាន​យុត្តិធម៌​។ ប៉ុន្តែ​ពលរដ្ឋ​គួរ​កុំ​ភ្លេច​ថា អំពើ​ហិង្សា​នេះ គឺ​ខុស​នឹង​ច្បាប់។ ដូច្នេះ ក្នុង​ករណី​ណា​ក៏​ដោយ គេ​មិន​គួរ​បង្ក្រាប​បទ​ល្មើស​មួយ​ដោយ​បង្កើត​បទ​ល្មើស​មួយ​ទៀត​ឡើយ​៕

Source: RFA

គ.ជ.ប​នៅ​រក្សា​ទុក​​បញ្ជី​ឈ្មោះ​​​បេក្ខជន​បក្ស​សង្គ្រោះ​ជាតិ​បើ​ទោះបី​​មាន​បញ្ហា​លក្ខន្តិកៈ​បក្ស

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បញ្ជាក់​ថា គ.ជ.ប នៅ​តែ​រក្សា​ទុក​បបញ្ជី​គណបក្ស​ និងបេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ ដដែល សម្រាប់​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ពេល​ខាង​មុខ ព្រោះ​គណបក្ស​នេះ បាន​បំពេញ​បែបបទ​ត្រឹមត្រូវ​តាម​នីតិវិធី​របស់ គ.ជ.ប ទោះ​បី​ក្រសួង​មហាផ្ទៃ លើក​ឡើង​ថា អាច​មាន​បញ្ហា​លក្ខន្តិកៈ​បក្ស​យ៉ាង​ណា​ក្ដី។
អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា បញ្ជាក់​ថា គ្រាន់​តែ​ការ​ខុស​ឆ្គង ការ​រៀបចំ​សមាជ​របស់​គណបក្ស​ដែល​មិន​ស្រប​នឹង​លក្ខន្តិកៈ នោះ​មិន​មែន​ជា​រឿង​ដែល​ត្រូវ​លុប​បញ្ជី​គណបក្ស និង​បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​នោះ​ទេ ព្រោះ គ.ប.ជ បាន​ទទួល​ស្គាល់​បញ្ជី​ឈ្មោះ​បេក្ខជន​គណបក្ស​សង្គ្រោះ​ជាតិ តាំង​ពី​មុន​គណបក្ស​បក្ស​នេះ​ធ្វើ​សមាជ​វិសាមញ្ញ​មក​ម្ល៉េះ៖ «ការ​ទទួល​ចុះ​ឈ្មោះ​គណបក្ស​ក្នុង​បញ្ជី​បេក្ខជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ គ.ជ.ប នេះ ក៏​ស្រប​ទៅ​តាម​ច្បាប់ ពីព្រោះ​នៅ​ក្នុង​ឱកាស​នោះ លោក កឹម សុខា គាត់​ជា​អនុ​ប្រធាន​គណបក្ស អ៊ីចឹង​គាត់​បាន​ស៊ីញ៉េ​លើ​លិខិត​ផ្ទេរ​សិទ្ធិ​ទៅ​ឲ្យ​តំណាង​របស់​គាត់​នៅ​ថ្នាក់​ឃុំ-​សង្កាត់ ដើម្បី​ចុះ​ហត្ថលេខា​សម្គាល់​ទៅ​លើ​បេក្ខជន​នៃ​គណបក្ស​នយោបាយ​របស់​គាត់»
លោក​បន្ត​ថា ប្រការ​ដែល​លើក​ឡើង​ថា អាច​មាន​ការ​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​លក្ខន្តិកៈ​បក្ស​ក្នុង​ការ​បើក​សមាជ​វិសាមញ្ញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា នោះ គឺ​ជា​ជំហរ​របស់​ក្រសួង​មហាផ្ទៃ ប៉ុណ្ណោះ។
កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ក្រសួង​មហាផ្ទៃ បាន​ផ្ញើ​លិខិត​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បាន​បញ្ជាក់​ថា សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​បក្ស មាន​លោក កឹម សុខា ជា​ប្រធាន និង​អនុ​ប្រធាន​បី​រូប​ទៀត គឺ​អនុវត្ត​ផ្ទុយ​នឹង​មាត្រា​៤៧ ចំណុច​ទី​២ នៃ​លក្ខន្តិកៈ​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​បើ​តាម​លក្ខន្តិកៈ​បក្ស​នេះ សមាជ​ដូច្នេះ អាច​ធ្វើ​ទៅ​បាន​ទាល់តែ​ចាំ​ក្រោយ ១៨​ខែ គិត​ចាប់​ពី​ថ្ងៃ​ប្រធាន​គណបក្ស​លាលែង​សិន។
លោក កឹម សុខា ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជំនួស​លោក សម រង្ស៊ី ដែល​លាលែង​ពី​គណបក្ស​កាល​ពី​ថ្ងៃ​១១ ខែ​កុម្ភៈ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​កែ​ច្បាប់​ដើម្បី​រម្លាយ​គណបក្ស​ណា​ដែល​មាន​ប្រធាន ឬ​អនុ​ប្រធាន​ជា​អ្នក​មាន​ទោស។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​អះអាង​ថា គណបក្ស​ខ្លួន​ធ្វើ​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ​បក្ស។ លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បញ្ជាក់​ថា លក្ខន្តិកៈ​បក្ស​មិន​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សមាជ​រើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មី​នោះ​ទេ។ ម្យ៉ាង​ទៀត​លោក​លើក​ឡើង​ថា ច្បាប់​វិសោធនកម្ម​ថ្មី​ស្ដីពី​គណបក្ស​នយោបាយ​ត្រូវ​តែ​នាំ​គ្នា​គោរព​តាម ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម​លើក​ដៃ​អនុម័ត​យ៉ាង​ណា​ក្ដី៖ «យើង​គោរព​ច្បាប់​ប្រទេស​ហើយ ទោះបី​យើង​មិន​គាំទ្រ​ច្បាប់​នោះ​ក៏ដោយ កាល​ណា​អនុម័ត​ដោយ​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​ឡាយ​ព្រះហស្ត​ដោយ​ព្រះមហាក្សត្រ​ហើយ​យើង​ត្រូវ​គោរព»
លោក សុន ឆ័យ យល់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តាងនាម​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ទទួល​ស្គាល់​ក្បាល​ម៉ាស៊ីន​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​សមាជ​នេះ​ដែរ។  ទោះ​លោក​មិន​អាច​ស្មាន​ត្រូវ​ពី​ជម្រៅ​ចិត្ត​របស់​លោក ហ៊ុន សែន ក្នុង​អបអរសាទរ​លោក​ប្រធាន​ថ្មី​របស់​បក្ស​សង្គ្រោះ​ជាតិ​ក្ដី ក៏​លោក​ចាត់​ទុក​ឥរិយាបថ​បែប​នេះ​ថា​ជា​កត្តា​ផ្សំ​មួយ​ទៀត៖ «នាយករដ្ឋមន្ត្រី ធម្មតា​លោក​មិន​ដែល​ធ្វើ​អី​ប្រថុយប្រថាន​ទេ។ គាត់​អាច​មាន​បំណង​យ៉ាង​ណា​យើង​មិន​ដឹង​ទេ ប៉ុន្តែ​លោក​ទទួល​ស្គាល់ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​​ទទួល​ស្គាល់ ជូន​ពរ អា​ហ្នឹង​ក៏​ជា​កត្តា​មួយ​បញ្ជាក់​ថា វា​មិន​មាន​អី​ខុស​ទេ»
ក្រោយ​ពី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ប្រកាស​មិន​ទទួល​ស្គាល់​សមាជ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មក គណបក្ស​នេះ​ចាត់​តាំង​មន្ត្រី​ជាន់​ខ្ពស់ ៥​រូប ដើម្បី​ជជែក​ដោះស្រាយ​បញ្ហា​ជាមួយ​ក្រសួង។ ជា​ការ​ឆ្លើយ​តប​ក្រសួង​មហាផ្ទៃ បាន​យល់​ព្រម​ជួប​គ្នា​ដោយ​ចាត់​តាំង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ លោក ប្រាក់ សំអឿន ដែល​ជំនួប​នេះ​ធ្វើ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​មីនា នេះ៕

Source: RFA

តុលាការ​អាមេរិក​លើក​ពេល​សវនាការ​សំណុំរឿង​ពាក់ព័ន្ធ​លោក ហ៊ុន ម៉ាណែត

តុលាការ​សហព័ន្ធ​របស់​សហរដ្ឋអាមេរិក ក្នុង​ទីក្រុង​ឡុងប៊ិច  (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) លើក​ពេល​សវនាការ​បង្ហាញ​អង្គ​ហេតុ និង​ភស្តុតាង ករណី​បង្ក​របួស​ស្នាម​លើ​ស្មៀន​រត់​ការ​ឯកសារ​របស់​តុលាការ​ឈ្មោះ ផល ហេយស៍ (Paul Hayes) ដោយ​ក្រុម​អង្គរក្ស​លោក ហ៊ុន ម៉ាណែត ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ទៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ខាង​មុខ​វិញ។
ចំណែក​ករណី​បណ្ដឹង​របស់​ភរិយា​លោក មាជ សុវណ្ណារ៉ា និង​លោក ញ៉យ ចំរើន ដែល​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត ពី​បទ​ធ្វើ​ទារុណកម្ម​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង និង​អំពើ​ភេរវកម្ម​អន្តរជាតិ ក៏​នឹង​ត្រូវ​លើក​ទៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ដូច​គ្នា​ដែរ។ ការ​ពន្យារ​ពេល​នេះ បន្ទាប់​ពី​ដើម​បណ្ដឹង​បាន​រក​ឃើញ​ជនសង្ស័យ​ពីរ​នាក់ ដែល​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ក​របួស​ស្នាម​លើ​លោក ផល ហេយស៍។
កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា កន្លង​ទៅ អង្គរក្ស​លោក ហ៊ុន ម៉ាណែត មួយ​ហ្វូង​បាន​ចាប់​បោក​លោក ផល ហេយស៍ ជា​ស្មៀន​មេធាវី​អាមេរិកាំង ទៅ​​លើ​
ថ្ម​ក្នុង​បរិវេណ​ភោជនីយដ្ឋាន​ឋាន​ព្រះចន្ទ ឲ្យ​របួស​ធ្ងន់ ក្នុង​ទីក្រុង​ឡុងប៊ិច ខណៈ លោក ផល ឈោង​ជូន​ដីកា​របស់​តុលាការ​សហព័ន្ធ​អាមេរិក នៅ​ក្រុង​ឡូសអែនជឺឡេស (Los Angeles) ដែល​កោះ​ហៅ​លោក ហ៊ុន ម៉ាណែត ឲ្យ​ចូល​បំភ្លឺ​ករណី​ចោទ​ប្រកាន់​របស់​បណ្ដឹង​ភរិយា​លោក មាជ សុវណ្ណារ៉ា។
មេធាវី​ក្នុង​ក្រុម​អ្នក​ច្បាប់​របស់​លោក មូរតុន ក្លារ (Morton Sklar) គឺ​លោក អ៊ុច ខែមសុខាំបូរ មាន​ប្រសាសន៍​ថា សវនាការ​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ខាង​មុខ​ចៅក្រម​នឹង​សាកសួរ​អំពី​ព័ត៌មាន​ជនសង្ស័យ​ពីរ​រូប និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ក្នុង​ករណី​បង្ក​របួស​ស្នាម​លើ​លោក ផល ហេយស៍ ដែល​ក្រុម​សមត្ថកិច្ច​ប៉ូលិស​អាមេរិក បាន​រក​ឃើញ៕

Source: RFA

Tuesday, March 28, 2017

អាហារអ្វី​ខ្លះ​​ជួយ​តម្រងនោម​ឱ្យ​មាន​សុខភាព​ល្អ ?

ការ​ជ្រើសរើស​អាហារ​ដែល​មាន​ផល​ល្អ​ចំពោះ​តម្រងនោម​គឺជា​រឿង​ល្អ​បំផុត​ក្នុង​ការ​ថែរក្សារ​តម្រងនោម​របស់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​។ តម្រងនោម​មាន​តួនាទី​សំខាន់​នៃ​មុខងារ​បញ្ចេញ​ក្នុង​រាង​កាយ​របស់​យើង​។ ប្រសិនបើ​តម្រងនោម​មាន​បញ្ហា វា​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ដល់​សុខភាព​ធ្ងន់ ។ មាន​អាហារ​ជា​ច្រើន​ដែល​ល្អ​ចំពោះ​សុខភាព​តម្រងនោម​។ អាហារ​ទាំងនោះ​ភាគច្រើន​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី ។ អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​តម្រងនោម​មិន​គួរ​ផ្តល់​បន្ទុក​ការងារ​បន្ថែម​ទៀត​ដល់​តម្រងនោម​ទេ​។ ខាងក្រោម​នេះ​គឺជា​អាហារ​ពិសេស​មួយ​ចំនួន​ដើម្បី​ថែរក្សា​សុខភាព​តម្រងនោម ។

១-​ស្ពៃក្តោប
ស្ពៃក្តោប​សម្បូរ​ទៅ​ដោយសារ​ធាតុគីមី​រុក្ខជាតិ​ដែល​ជួយ​បំផ្លាញ​រ៉ា​ឌី​កាល់​សេរី ។ វា​ជា​អាហារ​មួយ​ក្នុង​ចំណោម​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​តម្រងនោម ។ រួម​ជាមួយនឹង​សារធាតុ​គីមី​រុក្ខជាតិ ស្ពៃក្តោប​មាន​សារធាតុចិញ្ចឹម​ជា​ច្រើន​ទៀត​ដែល​ជួយ​ជួសជុល និង​ចិញ្ចឹម​តម្រងនោម ។ ដោយសារ​វា​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ទាប វា​គឺជា​អាហារ​ដ៏​ពិសេស​សម្រាប់​មុខងារ​លាង​ឈាម​របស់​តម្រងនោម ។
២-​ម្ទេស​ប្លោក​ក្រហម
ជាមួយនឹង​កម្រិត​ប៉ូ​តា​ស្យូ​ម​ទាប និង​សម្បូរ​ទៅ​ដោយ​វីតាមីន A B6 C ជាតិ​កាក​សរសៃ និង​អាស៊ីត​ហ្វូ​លិ​ក ម្ទេស​ប្លោក​ក្រហម​មាន​សមត្ថភាព​ដ៏​អស្ចារ្យ​ក្នុង​ការ​ថែរក្សា​សុខភាព​តម្រងនោម​របស់​អ្នក ។ ម្ទេស​ប្លោក​ក្រហម​មាន​ទំនោរ​បំបែក​កាក​សំណល់​ពុល​នៅ​ក្នុង​ឈាម ហេតុនេះ​ហើយ​វា​អាច​ជួយ​មុខងារ​តម្រងនោម​បាន ។
៣-​ផ្លែ​ប៉ោម
ផ្លែ​ប៉ោម​គឺជា​ផ្លែ​ឈើ​មួយ​ក្នុង​ចំណោម​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​សុខភាព​តម្រងនោម​។ លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក​នៃ​ផ្លែ​ប៉ោម​ធ្វើ​ឱ្យ​វា​ក្លាយជា​អាហារ​ដ៏​ល្អ​សម្រាប់​ការ​ថែរក្សា​សុខភាព​តម្រងនោម ។ លើស​ពី​នេះ​ទៅ​ទៀត ផ្លែ​ប៉ោម​អាច​ជួយ​ការពារ​ការ​ឆ្លង​មេរោគ​ក្នុង​ផ្លូវ​បង្ហូរ​ទឹកនោម និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ក្រួស​ក្នុង​តម្រងនោម ។
៤-​ខ្ទឹមបារាំង
ខ្ទឹមបារាំង​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​សម្អាត និង​បញ្ចេញ​ជាតិពុល​ចេញពី​តម្រងនោម​។ ខ្ទឹមបារាំង​ក៏​មាន​សារធាតុ​រ៉ែ​ក្រូ​មី​ញ៉ូ​ម​ដែល​ជួយ​ក្នុង​ការ​ធ្វើ​មេតា​ប៉ូ​លី​ស​ជាតិ​ខ្លាញ់ ប្រូ​តេ​អីុន និង​កាបូ​អីុដ្រា​ត​។ ដូច្នេះ​ការ​ទទួលទាន​ខ្ទឹមបារាំង​ទាំង​ឆៅ និង​ឆ្អិន​អាច​ជួយ​ថែរក្សា​តម្រងនោម​ឲ្យ​មាន​សុខភាព​ល្អ​ដូច​គ្នា ។
៥-​ត្រី
ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​បាន​ផ្តល់​អនុសាសន៍​ក្នុង​ការ​ទទួលទាន​អាហារ​ជាមួយ​ត្រី​ដើម្បី​ថែរក្សា​តម្រងនោម​របស់​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​។ ត្រី​មាន​ប្រូ​តេ​អុ​ី​ន​ដែល​មានគុណ​ភាព​ខ្ពស់​ដូច​ជា​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣  ដែល​អាច​កាត់​បន្ថយ​ការ​រលាក ៕

Source: http://sabbayan.com/archives/57?fb_action_ids=1380681988657324&fb_action_types=og.comments

បុរស​បើក​ឡាន​បុក​រះ​អ្នក​ជិះ​ម៉ូតូ​កណ្តាល​រាជធានី ​ កំពុង​ស្ថិត​ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់​

បុរស​ម្នាក់​ដែល​ត្រូវ​ពលរដ្ឋ​ទាញ​ចេញ​ពី​រថយន្ត​មួយ​ដែល​បើក​បញ្រ្ចាស​ទិស ហើយ​បុក​រះ​ម៉ូតូ​ជា​ច្រើន​គ្រឿង នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីវង្ស ត្រង់​ចំណុច​វិទ្យាល័យ​បឹង​ត្របែក ស្ថិត​ក្នុង​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី ២៧ មីនា កំពុង​ស្ថិត​ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់។ អ្នក​ជំនាញ​ខាង​សុវត្ថិភាព​ចរាចរណ៍ ចាត់​ទុក​ថា ការ​ប្រើ​អំពើ​ហិង្សា​របស់​ពលរដ្ឋ លើ​អ្នក​បើក​បរ​បង្ក​ហេតុ ​ជា​សញ្ញាណ​អវិជ្ជមាន​មួយ ដែល​ជម្រុញ​ឲ្យ​អ្នក​បើក​បរ​ផ្សេង​ទៀត អាច​យក​លេស​នេះ​បើក​បរ​គេច​ខ្លួន នៅ​ពេល​បុក​គេ ហើយ​រាជរដ្ឋាភិបាល​គួរ​តែ​មាន​វិធានការណ៍​ទប់​ស្កាត់។
លោក​វេជ្ជបណ្ឌិត ឆឹង យ៉ាវយ៉េន ទី​ប្រឹក្សា​បច្ចេកទេស នៃ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង RFI នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ជន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ តាម​បណ្តោយ​​ផ្លូវ​ព្រះ​មុនីវង្ស ត្រង់​ចំណុច​វិទ្យាល័យ​បឹង​ត្របែក ​ ហើយ​ត្រូវ​ពលរដ្ឋ ​ព្រួត​គ្នា​វាយ​ប្រហារ កាល​ពី​យប់​ថ្ងៃ​ចន្ទ កំពុង​ស្ថិត​ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់ និង​មិន​ទាន់​ដឹង​ខ្លួន​នៅ​ឡើយ​ទេ មក​ទល់​នឹង​ពេល​នេះ។ បើ​តាម​របាយការណ៍​វេជ្ជសាស្រ្ត បុរស​ជន​បង្ក​ហេតុ​រូប​នេះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ ដោយ​សារ​រង​របួស​ខ្លាំង​ប៉ះ​ពាល់​ផ្នែក​ក្បាល មាន​ឈាម​កក​ក្នុង​ខួរ​ក្បាល និង​ប្រេះ​លលាដ៏​ក្បាល។
ប្រធាន​នាយកដ្ឋាន​ប៉ូលីស​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ នៃ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍​ឯក រុន រ័ត្នវាសនា បាន​បញ្ជាក់​ថា ប៉ូលីស​កំពុង​រង់ចាំ​ជន​បង្ក​ហេតុ​ដឹង​ខ្លួន​ឡើង​វិញ ដើម្បី​សាក​សួរ​ព័ត៌មាន​ជាក់​លាក់ ទាក់​ទង​នឹង​អត្តសញ្ញាណ ស្ថានភាព​បើក​បរ​ក្នុង​ពេល​បង្ក​ហេតុ និង​កសាង​សំណុំ​រឿង​ស្រប​តាម​ផ្លូវ​ច្បាប់។ តាម​របាយការណ៍​បឋម អ្នក​បើក​បរ​រថយន្ត​ Camry ឆ្លាម ដែល​បង្ក​ហេតុ​រូប​នេះ បាន​បើក​បរ​បញ្រ្ចាស​ទិស រំលោភ​ផ្លូវ​ចរាចរ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ហើយ​បាន​បុក​រះ​ទៅ​លើ​អ្នក​ជិះ​ម៉ូតូ​ជា​ច្រើន​នាក់ ទើប​បណ្តាល​ឲ្យ​មនុស្ស ៣​នាក់​បាន​ស្លាប់ និង ៧​នាក់​ផ្សេង​ទៀត បាន​រង​របួស​ធ្ងន់-ស្រាល។​

លោក រុន រ័ត្នវាសនា បាន​បន្ថែម​ថា មាត្រា ៨៥​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ជន​បើក​បរ ដោយ​ធ្វេស​ប្រហែស ខ្ជី​ខ្ជា មិន​ប្រុង​ប្រយ័ត្ន បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី មួយ​ឆ្នាំ ទៅ បី​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី បួន​លាន​រៀល ទៅ ដប់​ប្រាំ​លាន​រៀល និង​អាច​ផ្តន្ទា​ទោស​បន្ថែម​មួយ ឬ​ច្រើន​ទៀត។

គួរ​ជម្រាប​ថា តាម​វិដេអូ​ជា​ច្រើន ដែល​គេ​ចែក​ផ្សាយ​បន្ត​គ្នា​លើ បណ្តាញ​សង្គម​ហ្វេស​ប៊ុក កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី ២៧ ខែ​មីនា បុរស​អ្នក​បើក​បរ​រថយន្ត Camry ឆ្លាម ម្នាក់ បាន​ព្យាយាម​បើក​រថយន្ត​គេច បន្ទាប់​ពី​ពើប​គ្រោះ​ថ្នាក់​ចរាចរណ៍ បុក​រះ​ម៉ូតូ​ជា​ជួរ លើ​កំណាត់​ផ្លូវ​ដ៏​អ៊ូអរ​ ត្រង់​ចំណុច​វិទ្យា​ល័យ​បឹង​ត្របែក នៅ​រាជធានី​ភ្នំពេញ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ដួល​ដេក​រដូក​រណែល បែក​ឈាម​ពេញ​ផ្លូវ។ នៅ​ពេល​រថយន្ត​បើក​ទៅ​មុខ​លែង​រួច បុរស​នោះ ត្រូវ​ពលរដ្ឋ អ្នក​ដំណើរ ទាញ​ទម្លាក់​ចេញ​ពី​ទ្វារ​រថយន្ត​ខាង​ស្តាំ​ខាង​ក្រោយ ហើយ​ព្រួត​គ្នា​វាយ​ដំ បែក​ឈាម​ជោគ​ខ្លួន។ ពលរដ្ឋ​ជា​ច្រើន​បាន​ វាយ​ជន​បង្ក​រហូត​សន្លប់ ហើយ​ពេល​ជន​បង្ក​ចាប់​ផ្តើម​ដឹង​ខ្លួន​វិញ គេ​ក៏​ផ្តើម​វ៉ៃ​រហូត​លែង​ដឹង​ខ្លួន​ជា​ច្រើន​ដង​ទៀត។ មាន​ដុំ​ឥដ្ឋ​ការ៉ូឡា​ថ្ម​មួយ​ផ្ទាំង​ធំ ត្រូវ​គេ​លើក​ទម្លាក់​លើ​បុរស​នោះ ខណៈ​រថយន្ត​បង្ក​ហេតុ ត្រូវ​ពលរដ្ឋ​ព្រួត​គ្នា​វាយ​កម្ទេច ហើយ​លើក​ឲ្យ​ក្រឡាប់​ផ្ងារ​ជើង​ថែម​ទៀត។​

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា បាន​កត់​សម្គាល់​ឃើញ​ថា ការ​បើក​ឡាន​បុក​គេ ហើយ​រត់ ជា​បញ្ហា​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ជាង ៥០% នៃ​អ្នក​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ តែង​បាន​ព្យាយាម​បើក​គេច​រត់។ មាន​មូលហេតុ​ពីរ ដែល​អ្នក​បើក​បរ​ព្យាយាម​គេច​រត់ ព្រោះ ខ្លាច​ពលរដ្ឋ​ព្រួត​គ្នា​វាយ​ទើប​រត់ ឬ​មាន​ចេតនា​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​សង​សំណង។ លោក បន្ថែម​ថា បុព្វហេតុ​ដែល​ជម្រុញ​ឲ្យ​ពលរដ្ឋ​ប្រើ​អំពើ​ហិង្សា លើ​ជន​បង្ក​គ្រោះ​ថ្នាក់​ចរាចរ មិន​រង់​ចាំ​អាជ្ញាធរ​ដោះ​ស្រាយ​រក​យុត្តិធម៌ ព្រោះ​ពលរដ្ឋ​អស់​សង្ឃឹម ឬ​មិន​សប្បាយ​ចិត្ត​នឹង​ប្រព័ន្ធ​យុត្តិធម៌​ផ្តល់​ជូន​ជន​រង​គ្រោះ ស្រប​ពេល​ដែល​ជន​បង្ក​មិន​បាន​ទទួល​ទោស​ពិន័យ​ជាប់​ពន្ធនាគារ តែ​គ្រាន់​បង់​ប្រាក់​ពិន័យ​ក៏​រួច​ខ្លួន។

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ លោក អ៊ា ចរិយា ផ្តល់​យោបល់​ថា ដើម្បី​កាត់​បន្ថយ​និន្នាការ​អវិជ្ជមាន​នេះ រាជរដ្ឋាភិបាល គួរ​តែ​រឹត​បន្តឹង​ការ​ផាក​ពិន័យ ពន្លឿន​ដំណើរ​ការ​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ទាក់​ទង​នឹង​សំណង​ជំងឺ​ចិត្ត និង​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ឲ្យ​ស្វែង​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​វិញ៕

Source: FRI

គ.ជ.ប នឹងលុបឈ្មោះគណបក្សសង្រ្គោះជាតិពីបញ្ជីបោះឆ្នោត បើក្រសួងមហាផ្ទៃ សម្រេចលុបចោលគណបក្សនេះ

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧នេះ បានអះអាងថា គ.ជ.ប នឹងមិនអនុញ្ញាត ឱ្យគណបក្សសង្រ្គោះជាតិ ចូលរួមក្នុងការបោះឆ្នោតឃុំ/សង្កាត់ឡើយ បើសិនជាក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះគណបក្សនេះ ចេញពីបញ្ជីគណបក្សនយោបាយនោះ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើក្រសួងមហាផ្ទៃ គាត់ប្រកាសលុបឈ្មោះគណបក្សហ្នឹងចេញ...គ.ជ.ប នឹងលុបឈ្មោះ គណបក្សនោះដែរ»។ លោកបានបន្ថែម៖ «គ.ជ.ប អនុញ្ញាតឱ្យប្រកួតប្រជែងតែគណបក្សដែល​ស្របច្បាប់ ចុះបើគណបក្សនោះ ត្រូវបានសម្រេចថា ជាបក្សដែលមិនស្របច្បាប់ទៅហើយ អញ្ចឹងគ.ជ.ប មិនមានរឿងអ្វីត្រូវទទួលស្គាល់ទេ»
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានមើលឃើញថា ករណីនេះ មិនទាន់ឈានដល់ការលុបគណបក្សនៅឡើយទេ ដោយគ្រាន់តែ សមាជខុសលក្ខន្តិកៈ ហើយក្រសួងមហាផ្ទៃមិនទទួលស្គាល់សមាជប៉ុណ្ណោះ។ លោកថ្លែងថា «រឿងរ៉ាវដែលកើតឡើង គ្រាន់តែជាការមិនទទួល ស្គាល់សមាជនោះទេ មិនទាន់ដល់ការលុបគណបក្សនោះទេ»
មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងអគ្គនាយក នៃនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងមានកិច្ចប្រជុំមួយដើម្បីពិភាក្សារឿងនេះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ផងដែរ។
កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សមាជវិសាមញ្ញជ្រើសរើសប្រធាន និងអនុប្រធានថ្មីរបស់គណបក្ស សង្រ្គោះជាតិ គឺផ្ទុយនឹងប្រការ៤៧ នៃលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុក​នៅក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះក្រសួងមានសមត្ថកិច្ច ក៏ពុំទទួលស្គាល់លើសមាជនេះផងដែរ។
ប្រការ៤៧ នៃលក្ខន្តិកៈនោះ បានចែងថា ករណីប្រធានគណបក្សបាត់បង់សមត្ថភាពដឹកនាំគណបក្ស ដែលបញ្ជាក់ដោយ​គណៈកម្មាធិការនាយក បើ៖ អាណត្តិនៅតិចជាង១៨ខែ អនុប្រធានគណបក្ស ត្រូវទទួលនាទីជាប្រធានគណបក្សស្តីទី ហើយគណកម្មាធិការនាយក ត្រូវជ្រើសរើស អនុប្រធានគណបក្សថ្មីមួយរូប ក្នុងរយៈពេល ៣០ថ្ងៃយ៉ាងយូរ ដើម្បីជួយការងារប្រធានស្តីទីរហូតដល់ចប់អាណត្តិ ដែលកំណត់នៅខែមេសា ឆ្នាំ២០១៨។
គិតចាប់ពីថ្ងៃដែល លោក សម រង្ស៊ី លាលែងពីតំណែង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ រហូតដល់ខែមេសា ឆ្នាំ២០១៨ គឺមានរយៈពេល ១៤ខែប៉ុណ្ណោះ ដែលតិចជាង១៨ខែ។ ប៉ុន្តែគណបក្សប្រឆាំង បានធ្វើសមាជជ្រើសរើសប្រធានមួយរូប និងអនុប្រធាន៣រូបទៅវិញ៕

source: http://www.freshnewsasia.com/index.php/en/localnews/50901-2017-03-28-05-32-52.html

Monday, March 27, 2017

រាជរដ្ឋាភិបាលថៃ «ព្យាយាមស្តារកេរ្តិ៍ឈ្មោះទីក្រុង ប៉ាតាយ៉ា ដែលមានរហស្សនាមថា រដ្ឋធានីបម្រើផ្លូវភេទនៃពិភពលោក» ឲ្យប្រសើរឡើងវិញ!

បន្ទាប់ពីសារព័ត៌មានបរទេសជាច្រើនបានហៅក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ល្បីល្បាញ «ប៉ាតាយ៉ា» ថាជា «ទីក្រុងនៃអំពើបាប» និងជា «រដ្ឋធានីបម្រើផ្លូវភេទ​របស់ពិភពលោក» នោះ រដ្ឋាភិបាលថៃបានសម្រេចបង្កើតកិច្ចខិតខំប្រឹងប្រែងដ៏ថ្មីសន្លាង ក្នុងក្តីសង្ឃឹមថានឹង​អាចកែប្រែរហស្សនាមនៃទីក្រុងនេះឲ្យល្អឡើងវិញបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនាព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។
អាជ្ញាធរថៃ​បានបើកយុទ្ធនាការ​មួយមាន​ឈ្មោះថា «Happy Zone» នៅរាល់ពេលចុងសប្តាហ៍​ដើម្បីកែប្រែរូបភាព​នៃទីក្រុង ប៉ាតាយ៉ា ដែលល្បីរន្ទឺ​​សម្រាប់ទេសចរណ៍​ផ្លូវភេទ ហើយវា​គឺជាមធ្យោបាយ​មួយដែលមាន​ភាពធូរស្រាល ជាងប្រតិបត្តិការ​ចុះសម្រុក​ឆែកឆេរ​របស់សមត្ថកិច្ចថៃ។ រាល់មុខ​ជំនួញ​ទាំងអស់នៅ​ក្នុងតំបន់ Happy Zone ត្រូវបានស្នើ​ឲ្យធ្វើយ៉ាងណា​ឲ្យតំបន់នេះមាន​ភាពសុវត្ថិភាព​ជាងមុខ ដោយមាន​ការកើនឡើង​​នៃ​កងសន្តិសុខដើរល្បាត ហើយប៉ូលិស​ក៏បានបង្កើត​កម្មវិធីទូរស័ព្ទ​សម្រាប់ភ្ញៀវទេសចរ​ ដើម្បីកោះ​ហៅពួកគេនៅក្នុងករណី​អាសន្នបន្ទាន់​ណាមួយ​ផងដែរ។
មេបញ្ជាការប៉ូលិស​ទីក្រុងប៉ាតាយ៉ា លោក Apichai Krobpetch បានថ្លែងថា «Happy Zone គឺជាគំរោងមួយ​ដែលពុំធ្លាប់មា​នពីមុនមកឡើយ ដើម្បីរៀបចំ​គោលដៅ​ទេសចរណ៍ និងលើក​កម្ពស់គុណភាព​នៃវិស័យទេសចរណ៍​របស់ប្រទេសថៃ» ហើយលោក​បានបញ្ជាក់ទៀតថា​ក៏​នឹង​ធ្វើការលុបបំបាត់​ការរកស៊ីផ្លូវភេទ​ចេញពីតំបន់​នោះផងដែរ។
គួរបញ្ជាក់ថា​ទេសចរណ៍ផ្លូវភេទ​បានលេចជារូបរាង​ឡើងនៅក្នុងទីក្រុង ប៉ាតាយ៉ា នៅពេល​ដែលវាបានក្លាយ​ជាកន្លែងកម្សាន្ត​សម្រាប់កង​ទ័ព​អាមេរិក​ កាលពី​សម័យ​សង្រ្គាមវៀតណាម​មកម្ល៉េះ ហើយយោង​តាមរបាយការណ៍​នាឆ្នាំ២០១៤​ របស់​អង្គការ UNAIDS ចំនួនស្រ្តី​រកស៊ី​ផ្លូវភេទ​នៅក្នុងប្រទេសថៃ​មានចំនួន​ដល់ទៅជាង​ ១២០,០០០នាក់ ខណៈមតិ​មួយចំនួន​ទៀតបានប៉ាន់​ស្មានថា​ ចំនួននេះ​អាចទ្វេដង៕


Source: http://www.freshnewsasia.com/index.php/en/internationalnews/50793-2017-03-27-03-45-23.html

លោក កែវ រ៉េមី ថា សម្តេច ហ៊ុន សែន គួរ​ទទួលបាន​ពាន​ណូបែល​សន្តិភាព​

ភ្នំពេញ​៖ ឆ្លើយតប​ទៅនឹង​ប្រធាន​សមាជិកសភា​អាស៊ាន​ដែល​រិះគន់​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​លើក​ពី​គុណបំណាច់​របស់​សម្តេច ហ៊ុន សែន​។ មន្ត្រី​រដ្ឋាភិបាល​រូបនេះ​បញ្ជាក់ថា សម្តេច​បានបញ្ចប់​សង្គ្រាម​ស៊ីវិល ហើយ​បាន​នាំ​សន្តិភាព និង​ការគោរព​សិទ្ធិមនុស្ស​មក​ឲ្យ​កម្ពុជា​រហូតដល់​បច្ចុប្បន្ន​នេះ​។​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៧​ខែមីនា​នេះ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បានរៀបចំ​សន្និសីទកាសែត​មួយ​ដើម្បី​ឆ្លើយតប​នឹង​ការរិះគន់​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​ស្ថាប័ន​សមាជិកសភា​អាស៊ាន​ដើម្បី​សិ​ទិ្ធ​មនុស្ស​។ នៅ​ចំពោះមុខ​អ្នកកាសែត លោក កែវ រ៉េមី បានលើកឡើង​ពី​គុណសម្បត្តិ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ដែល​បានបញ្ចប់​សង្គ្រាមស៊ីវិល និង​បាន​នាំ​ទាំង​សន្តិភាព និង​សិទ្ធិមនុស្ស​មក​កម្ពុជា​វិញ​។ សម្រាប់​មន្ត្រីជាន់ខ្ពស់រ​ដ្ឋា​ភិ​បាល​ដដែល សម្តេច ហ៊ុន សែន គួរតែ​ទទួលបាន​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​ទៀតផង​។​
​កាលពី​សប្តាហ៍​មុន លោក ឆាល សាន់ត្យាហ្គោ (Charles Santiago) ដែលជា​សភា​នៃ​គណបក្សប្រឆាំង​នៅ​ម៉ាឡេស៊ី ហើយ​ជា​ប្រធាន​ស្ថាប័ន​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) បានធ្វើ​សេចក្តីថ្លែងការណ៍​រិះគន់​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ស្ថាប័ន​សមាជិកសភា​អាស៊ាន​ដែល​កើត​ពី​ការប្រមូល​ផ្តុំគ្នា​នៃ​សមាជិកសភា​មកពី​គណបក្សប្រឆាំង​នៅក្នុង​ប្រទេស​អាស៊ាន បាន​រិះគន់​កម្ពុជា​ខ្លាំង​អំពី​ការអនុម័ត​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​អង្គការក្រៅរដ្ឋាភិបាល និង​ប្រទេស​ដៃគូ​អភិវឌ្ឍ​មួយចំនួន​បានបង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​ដែរ​៕
Source: https://www.thmeythmey.com/?page=detail&id=50870

Thursday, March 23, 2017

iPhone​ ​៣០០​ ​លាន​គ្រឿង​ ​អាច​ប្រើ​លែង​បាន​ចាប់​ពី​ខែ​មេសា​

Hacker​ ​មួយ​ក្រុម​បាន​អះអាង​ថា​កំពុង​កាន់​កាប់​គណនី​ ​iCloud​ ​ប្រមាណ​ ​៣០០​ ​លាន​ ​ហើយ​នឹង​ធ្វើ​ ​ឲ្យ​ ​iPhone​ ​ក្នុង​ចំនួន​នេះ​ប្រើប្រាស់​លែង​បាន​​ចាប់​ពី​ថ្ងៃ​ ​៧​ ​មេសា​ ​២០១៧​ ​ប្រសិន​ ​Apple​ ​មិន​ព្រម​ប្រគល់​ ​iTune gift card​ ​ក្នុង​ទំហំ​សាច់​ប្រាក់​ ​១០​ ​ម៉ឺន​ដុល្លារ​ដល់​ពួក​គេ។


ក្រុម​នេះ​មាន​ឈ្មោះ​ថា​ ​Turkish Crime Family​ ​ដែល​ចង់​បាន​ការ​ដោះដូរ​ជា​រូបិយវត្ថុ​​អេឡិចត្រូនិក​ប្រភេទ​​ ​Bitcoin​ ​ឬ​ ​Ethereum​ ​ជា​មួយ​ក្រុមហ៊ុន​ ​Apple។
ដោយ​ឡែក​ចំពោះ​ការ​ប្រកាស​នេះ​ ​Apple​ ​ហាក់​មិន​អើពើ​នឹង​ការ​ចរចា​ជា​មួយ​ក្រុម​ ​Hacker​ ​ឬ​បញ្ចេញ​សេចក្ដី​​ប្រកាស​ឲ្យ​អ្នក​ប្រើប្រាស់​ប្រយ័ត្ន​ចំពោះ​ករណី​នេះ​ឡើយ​ ​ព្រោះ​ ​Apple​ ​ជឿជាក់​យ៉ាង​មុតមាំ​ទៅ​លើ​ប្រព័ន្ធ​សុវត្ថិភាព​របស់​ពួក​គេ៕

ឃើញចេកជោរខ្លាំង នាំគ្នាខ្ពើមមិនហ៊ានទទួលទាន...តាមពិតវាប្រៀបបីដូចជាមាសមួយដុំ ដែលមនុស្សបោះចោលឥតដឹងខ្លួន


ក្រុម​អ្នកស្រាវជ្រាវ​ជប៉ុន​ថ្មីៗ​នេះ​បាន​រកឃើញថា ចេក​ជោរ​ខ្លាំង ផលិត​សារធាតុ TNF ។ វា​ជា​សារធាតុ​ដែលមាន​សមត្ថភាព​ប្រយុទ្ធប្រឆាំង​កោសិកា​មហារីក​។ TNF ជា​សារធាតុ​មួយ​ជួយ​បង្កើត​ម៉ូលេគុល CD4 ដែល​សំខាន់​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​។​
ពួក​អ្នកស្រាវជ្រាវ​ជប៉ុន​បាន​ណែ​នាំឱ្យ​ទទួលទាន​ចេក​ជោរ​ខ្លាំង​យ៉ាងតិច ១ ទៅ ២ ផ្លែ​ក្នុង​មួយថ្ងៃ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​ជំងឺ​នានា រួមទាំង​ផ្តាសាយ គ្រុនក្តៅ និង​ជំងឺ​ជាច្រើន​ទៀត​។ ចេក​ជោរ​ក៏​ល្អ​សម្រាប់​កោសិកា​ឈាមស​ក្នុង​រាងកាយ​ផងដែរ​។ ចេក​ជោរ​មានគុណ​ប្រយោជន៍​ច្រើនជាង​ចេកទុំ​ធម្មតា​ដល់​ទៅ ៨ ដង​ឯណោះ​៕

Source: http://sabbayan.com/90

Wednesday, March 22, 2017

អាជ្ញាធរ​ខ្មែរ​ផ្អាក​ការ​នាំ​ចេញ​ទឹកដោះ​ស្ត្រី​ទៅ​សហរដ្ឋ​អាមេរិក​ជា​បណ្ដោះអាសន្

អាជ្ញាធរ​ខ្មែរ​បាន​បញ្ឈប់​មិន​ឲ្យ​ក្រុមហ៊ុន​អាមេរិកាំង​មួយ​ឈ្មោះ អ៊ាមប្រូសៀ ឡាបស៍ (Ambrosia Labs) នាំ​ចេញ​ផលិតផល​ទឹកដោះ​ដែល​បាន​ប្រមូល​ទិញ​ពី​ស្ត្រី​ក្រីក្រ​នៅ​កម្ពុជា យក​ទៅ​ដាក់​លក់​នៅ​សហរដ្ឋ​អាមេរិក ជា​បណ្ដោះអាសន្ន។
អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ លោក គុណ ញឹម បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង អា.អេហ្វ.ប៉េ (AFP) ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០ មីនា ថា ក្រុមហ៊ុន​នេះ​ត្រូវការ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ដោយសារ​តែ​ផលិតផល​នេះ​ផលិត​ចេញ​ពី​សរីរាង្គ​មនុស្ស។ លោក គុណ ញឹម បន្ត​ថា មន្ត្រី​រដ្ឋាភិបាល​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​កំណត់​គោល​នយោបាយ​ស្តី​អំពី​ផលិតផល​នេះ ព្រោះ​ថា​ករណី​នាំ​ចេញ​ផលិតផល​ទឹកដោះ​ស្ត្រី​នេះ​ជា​បញ្ហា​រសើប។
ការ​ហាមប្រាម​នេះ កើត​មាន​ឡើង​ខណៈ​ដែល​មាន​សេចក្តី​រាយការណ៍​ថា ក្រុមហ៊ុន​អាមេរិកាំង​មាន​មូលដ្ឋាន​នៅ​រដ្ឋ​យូតា (Utah) ឈ្មោះ អ៊ាមប្រូសៀ ឡាបស៍ អះអាង​ថា ខ្លួន​ជា​ក្រុមហ៊ុន​ដំបូង​បង្អស់​ដែល​ធ្វើ​ការ​នាំ​ចេញ​ផលិតផល​ទឹកដោះ​ស្ត្រី​ពី​បរទេស មក​ដាក់​លក់​ក្នុង​សហរដ្ឋ​អាមេរិក។ ក្រុមហ៊ុន អ៊ាមប្រូសៀ ឡាបស៍ ដាក់​លក់​ផលិតផល​នេះ​ដល់​មាតា​ជនជាតិ​អាមេរិកាំង​ទាំងឡាយ​ណា​ដែល​ចង់​បំបៅ​ទឹកដោះ​កូនៗ​របស់​ពួក​គេ​ដោយ​ទឹកដោះ​ស្ត្រី​ធម្មជាតិ ដោយសារ​តែ​ពួក​គេ​មិន​អាច​ផលិត​ទឹកដោះ​ខ្លួន​ឯង​បាន​គ្រប់គ្រាន់។
ផលិតផល​ទឹកដោះ​ទាំងនេះ ត្រូវ​បាន​ក្រុមហ៊ុន​មួយ​នេះ​ប្រមូល​ទិញ​ពី​ស្ត្រី​ក្រីក្រ​នៅ​កម្ពុជា ដោយ​ដាក់​បង្កក​មុន​ពេល​ដឹក​ទៅ​កាន់​សហរដ្ឋ​អាមេរិក។ ក្រុមហ៊ុន​នេះ​ដាក់​លក់​ផលិតផល​នេះ​ក្នុង​តម្លៃ ២០​ដុល្លារ​អាមេរិក សម្រាប់​កញ្ចប់​ទឹកដោះ​ទម្ងន់ ១៤៧​មីលីលីត្រ៕

Source: RFA

Tuesday, March 21, 2017

អភិបាលរាជធានីភ្នំពេញ បញ្ជាក់ឡើងវិញ៖ ស្នើគ្រប់ធនាគារទាំងអស់ពិនិត្យឡើងវិញ នូវការដាក់ម៉ាស៊ីន ATM នៅទីតាំងមានសុវត្តិភាព និងអ្នកយាមត្រឹមត្រូវ

អភិបាលរាជធានីភ្នំពេញ បញ្ជាក់ឡើងវិញប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅវេលាថ្ងៃត្រង់ទី២១ ខែមីនា ឆ្នាំ២០១៧នេះថា គោលបំណងរបស់សាលារាជធានីភ្នំពេញ គឺស្នើឲ្យគ្រប់ធនាគារទាំងអស់ពិនិត្យឡើងវិញ នូវការដាក់​ម៉ាស៊ីនដកប្រាក់ (ATM) នៅទីតាំងណាមួយ ដែលមានសុវត្តិភាព និងមានអ្នកយាមត្រឹមត្រូវ ជៀសវាងបញ្ហាផ្សេងៗកើតឡើង។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់បន្ថែមទៀតថា ការស្នើឲ្យគ្រប់ធនាគារទាំងអស់ពិនិត្យឡើងវិញ នូវការដាក់ម៉ាស៊ីនដកប្រាក់ (ATM)  នៅទីតាំងណាមួយដែលមានសុវត្តិភាពនេះ ធ្វើឡើងបន្ទាប់ពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ហេតុការណ៍ជនសង្ស័យបានដាក់បំផ្ទុះទូរដកប្រាក់ (ATM) នៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក បណ្តាលឲ្យម៉ាស៊ីន ATM ដកលុយរងការបែកបាក់ផ្ទុះកញ្ចក់ បង្កភាពភ្ញាក់ផ្អើលផងដែរ។
សូមជំរាបថា នៅរសៀលថ្ងៃទី២០ មីនា ឆ្នាំ២០១៧ម្សិលមិញ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានលើកឡើងថា ម៉ាស៉ីនដកប្រាក់ (ATM) អាចនឹងត្រូវផ្លាស់ប្តូរទីតាំង ប្រសិនបើមិនមានអ្នកការពារ អ្នកមើល​ថែទាំ ហើយគ្រប់ម្ចាស់ម៉ាស៊ីន ATM ត្រូវមានការសហការជាមួយសមត្ថកិច្ច៕


Source: http://www.freshnewsasia.com/index.php/en/localnews/50305-atm-3.html

Monday, March 20, 2017

រដ្ឋាភិបាល​គ្រោង​ដក​សំឡេង Call Tune ក្នុង​ទូរស័ព្ទ

សំឡេង​រោទ៍​នៅ​ក្នុង​ទូរស័ព្ទ​ដែល​មាន​អត្ថន័យ​ថា​ «គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា​ជា​របស់​ឯកជន​មិនមែន​ជា​របស់​រដ្ឋ​នោះ​ទេ​ សូម​ប្រជាពលរដ្ឋ​កុំ​យល់​ច្រឡំ» នោះ​នឹង​ត្រូវ​បញ្ចប់​ ​បន្ទាប់ពី​រដ្ឋាភិបាល​យល់​​ថា​វា​គ្រប់គ្រាន់​សម្រាប់​ឲ្យ​​ពលរដ្ឋ​យល់​ច្បាស់​ពី​ការ​ផ្សព្វផ្សាយ​មួយ​នេះ​ដែល​មាន​រយៈពេល​ជាង​ ១ ខែ ​ខណៈ​ការ​តម្រូវ​ឲ្យ​មាន​សំឡេង​រោទ៍​ក្នុង​ទូរស័ព្ទ​បែប​នេះ​ក៏​ត្រូវ​បាន​ពលរដ្ឋ​ខ្លះ​រិះគន់​ក្នុង Facebook ថា​ធ្វើឲ្យ​ពួកគេ​ធុញ​ទ្រាន់​ និង​ជា​ការ​រំខាន​នោះ។
លោក អ៊ឹម វុត្ថា អ្នក​នាំពាក្យ​និយតករ​ទូរគមនាគមន៍​កម្ពុជា​បាន​ថ្លែង​ថា​និយតករ​ទូរគមនាគមន៍​កំពុង​រៀបចំ​ចេញ​លិខិត​ជា​ផ្លូវការ​ក្នុង​​ឆាប់ៗ​ ឬ​ថ្ងៃ​នេះ​ដោយ​មិន​ឲ្យ​ហួស​ក្នុង​ខែ​មីនា​នេះ​ទេ​ក្នុង​ការ​បញ្ចប់​សំឡេង​រោទ៍​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា​ជា​របស់​ឯកជន​មិនមែន​ជា​របស់​រដ្ឋ​នោះ​ទេ​ព្រោះ​រដ្ឋាភិបាល​យល់​​ថា​ពលរដ្ឋ​បាន​ជ្រួតជ្រាប​ពី​ការ​ផ្សព្វផ្សាយ​មួយ​នេះ​ហើយ​។
លោក​បាន​ថ្លែង​ថា៖​ «យើង​កំពុង​រៀបចំ​ចេញ​លិខិត​ជា​ផ្លូវការ​មិន​ឲ្យ​ហួស​ក្នុង​ខែ​មីនា​នេះ​ទេ​សំឡេង​រោទ៍​នេះ​នឹង​ត្រូវ​បាន​បញ្ចប់​ក្រោយ​ពី​រដ្ឋាភិបាល​មើល​ឃើញ​ថា​សារ​នេះ​បាន​ជ្រួតជ្រាប​ដល់​​ពលរដ្ឋ​ហើយ»​។
លោក​បាន​បញ្ជាក់​បន្ថែម​ថា​ជា​ការពិត​និយតករ​មិន​បាន​​ទទួល​ការ​ត្អូញត្អែរ​ជា​ផ្លូវការ​ណា​ពី​ប្រជាពលរដ្ឋ​នោះ​ទេ​។
លោក​ថា​៖ «យុទ្ធនាការ​របស់​រដ្ឋាភិបាល​គឺ​មួយ​ឆ្នាំ​តែ​បើ​ពលរដ្ឋ​យល់​ជ្រាប​អស់​ហើយ​រដ្ឋាភិបាល​នឹង​ផ្តាច់​ដូច​ការ​បង្រៀន​អ៊ីចឹង​បាន​សិស្ស​យល់​អស់​ហើយ​ការ​បង្រៀន​នឹង​បញ្ចប់​មុន​ពេល​កំណត់​មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ទេ»។
នៅក្នុង​ឱកាស​បើក​សន្និបាត​បូក​សរុប​សមិទ្ធផល​វិស័យ​ព័ត៌មាន​ និង​សោត​ទស្សន៍​ឆ្នាំ​ ២០១៦ និង​លើក​ទិសដៅ​ឆ្នាំ ២០១៧ កាលពី​ថ្ងៃ​ទី​ ២ ខែ​មីនា​កន្លង​ទៅ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​​បាន​បញ្ជាក់​ថា​​មាន​ក្រុម​អ្នក​ស្វែងរក​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​អ្នក​នយោបាយ​ខ្លះ​បាន​ឆ្លៀត​កេង​ចំណេញ​នយោបាយ​ដោយ​បាន​លើក​ឡើង​ពី​បញ្ហា​លុប​​បំបាត់​​បំណុល​​ដើម្បី​ដាក់​បន្ទុក​មកលើ​​រាជរដ្ឋាភិបាល​ដោយ​សន្យា​ខ្យល់​ក្រោម​ហេតុផល​ថា​បើ​បោះឆ្នោត​ឲ្យ​ខ្លួន​ធានា​លុប​បំណុល​ទាំងអស់​ដែល​ពលរដ្ឋ​ជំពាក់​ទើប​រដ្ឋាភិបាល​ចេញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ពលរដ្ឋ​មាន​ការ​យល់ច្រឡំ។
លោក​បញ្ជាក់​ទៀត​ថា​ចំពោះ​សំឡេង​រោទ៍​ចូល​តាម​ទូរស័ព្ទ​ដៃ​ដែល​បញ្ជាក់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មិនមែន​ជា​របស់​រដ្ឋ​នោះ​ មិន​អាច​រត់​រហូត​មួយ​ឆ្នាំ​បាន​ទេ​វា​នាំ​ឲ្យ​សាំ​ ឬ​ក៏​ធុញ​ទ្រាន់​​ហើយ​លោក​នឹង​ពិគ្រោះ​សុំយោបល់​ពី​សម្តេចនាយក​រដ្ឋមន្រ្តី​ក្នុង​បញ្ហា​នេះ​។
ក្រោយ​ការ​ចេញ​សារ​នេះ​មាន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ Facebook ខ្លះ​បាន​សរសេរ​ថា​ពួកគេ​ធុញ​ទ្រាន់​នឹង​សំឡេង​រោទិ៍​មួយ​នេះ​ព្រោះ​ទូរស័ព្ទ​ជា​របស់​ឯកជន​ពួកគេ​មាន​សិទ្ធិ​ប្រើប្រាស់​ និង​ជ្រើសរើស​ Call Tune ខ្លួនឯង​ហើយ​អ្នក​ខ្លះ​ទៀត​បាន​សរសេរ​​ឌឺដង​ថា​ឲ្យ​តែ​លើក​ទូរស័ព្ទ​តេ​ពេល​​ណា​ក្តៅ​ចិត្ត​ពេល​ហ្នឹង​តែ​ម្ដង​។ ចង់​ប្រាប់​ថា​ទូរស័ព្ទ​ខ្ញុំ​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​ទេ​កាលណា​បាន​បិទ? ចំណែក​​ខ្លះ​ទៀត​បាន​សរសេរ​ថា​មិត្តប្រុស​ជា​របស់​ឯកជន​មិនមែន​ជា​របស់​រដ្ឋ​ទេ​ជាដើម...។
លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ឲ្យ​ដឹង​ថា​យុទ្ធនាការ​ Call Tune គួរ​តែ​បញ្ចប់​ហើយ​ព្រោះ​ពលរដ្ឋ​ធុញ​ទ្រាន់​ណាស់​ទៅ​ហើយ​ពេល​នេះ​។
លោក​ថា​រដ្ឋាភិបាល​គួរ​រិះរក​វិធី​ណា​ដើម្បី​បង្កើត​ការងារ​ឲ្យ​ពួកគាត់​វិញ​នៅពេល​ដែល​ពួកគាត់​ប្រឈម​នឹង​ភាព​ខ្វះខាត​ និង​គ្មាន​ការងារ​ហើយ​ទៅ​ខ្ចី​បុល​គេ​ជា​ជាង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​សារ​នេះ។
លោក​ថា​៖«តាមពិត​វា​ជា​ទម្លាប់​ពួកគាត់​ខ្ចី​លុយ​អង្គការ​ពី​សម័យ​មុន​។ ​បច្ចុប្បន្ន​ពលរដ្ឋ​មាន​ការ​យល់​ដឹង​ច្រើន...ពេល​ខ្លះ​គាត់​ធុញ​នឹង​សារ​នេះ​ណាស់​»៕

មហាក្សត្រអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតឃុំ-សង្កាត់

ព្រះមហាក្សត្រខ្មែរ នរោត្តម សីហមុនី បានអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
ព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលឡាយព្រះហស្តលេខា តាំងពីថ្ងៃទី២០ ខែកុម្ភៈ ធ្វើនៅព្រះបរមរាជវាំង ទ្រង់មានបន្ទូលថា ការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ គឺជាការបោះឆ្នោតជាទូទៅ ជាសម្ងាត់តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ព្រះអង្គមានបន្ទូលថាសូមកុំមានឲ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគម្រាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សណាមួយឲ្យសោះ។
ព្រះអង្គមានបន្ទូលបន្ថែមថា «ខ្ញុំសូមបងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយ»។
អ្នកវិភាគយល់ថា ការចេញព្រះរាជសាររបស់ព្រះមហាក្សត្រ គឺចំពេលដែលស្ថានការណ៍នយោបាយ​នៅកម្ពុជាឡើងកម្តៅ ខណៈគណបក្សប្រឆាំងមានបញ្ហាប្រឈមជាច្រើនហើយ​លោក សម រង្ស៊ី បានលាលែងពីប្រធានបក្សដោយសារតែ​ច្បាប់​គណបក្សនយោបាយដែល​ទើប​កែប្រែថ្មី។
លោក ឆាំ ប៊ុនថេត អ្នកតាមដានបញ្ហាសង្គម មានប្រសាសន៍ថា សារលិខិតដែលមានការយឺតយូរក្នុងការផ្សព្វផ្សាយនេះ ដោយសារអ្នកដែលត្រូវបញ្ចេញគេលាក់។ លោកបន្តថា «ខ្ញុំគិតថាអាចមានរឿងពីក្រោយ ដែលខ្ញុំគិតថាយើងពិបាកមើលឲ្យឃើញ ហើយខ្ញុំមិនចង់ Predict(សន្និដ្ឋាន)អីដែលខ្ញុំមើលមិនឃើញទេ។ ខ្ញុំគិតថារឿងដែលអាចមានប្រយោជន៍បំផុត គឺប្រជាពលរដ្ឋចូលរួមបោះឆ្នោត ហើយបោះឆ្នោតបញ្ចេញមតិដោយត្រឹមត្រូវ ហើយនឹងដោយការស្វែងយល់ វាជារឿងប្រសើរ»។
លោក កន សាវាង្ស មន្ត្រីជាន់ខ្ពស់កម្មវិធីអង្កេតអង្គការខុមហ្វ្រេល យល់ផ្សេងទៅវិញថា មិនមែនជាបញ្ហាទេទោះជាលិខិតចេញយឺតក៏ដោយ ព្រោះថ្ងៃបោះឆ្នោតនៅសល់ដល់ទៅជាងពីរខែទៀត។ លោកបន្តថា «ទោះបីយ៉ាងណាក៏ដោយ យើងឃើញថាជាសារមួយដែលល្អប្រសើរសំរាប់ប្រជាពលរដ្ឋដែលបង្ហាញពីភាពកក់ក្តៅមួយរបស់ព្រះមហាក្សត្រដែលលោកមានព្រះរាជ្យទានបង្ហាញដល់ប្រជាពលរដ្ឋ»។
លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង បានសំដែងការអរគុណដល់ព្រះមហាក្សត្រដែលទ្រង់បានចេញពីប្រទេសកម្ពុជា មុនពេល​ច្បាប់ស្តីពីគណបក្សនយោបាយទៅដល់​ព្រះបរមរាជវាំង។
លោក សម រង្ស៊ី បានសរសេរនៅហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៦ខែមីនានេះថា «សូមអរព្រះគុណ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គមិនយល់ព្រមចុះហត្ថលេខា លើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលបើកផ្លូវឲ្យគណបក្សប្រជាជនកម្ពុជា រំលាយគណបក្សសង្គ្រោះជាតិ តាមតែអំពើចិត្ត»៕

Source: VOD

អង្គការ​សមាជិកសភា​អាស៊ាន​ព្រួយបារម្ភ​ពី​ការកើនឡើង​វាយប្រហារ​លើ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

អង្គការ​សមាជិកសភា​អាស៊ាន (APHR) ដែលជា​អង្គការនីតិបញ្ញត្តិ​មួយ​ប្រចាំ​នៅ​តំបន់​អាស៊ាន នៅ​ថ្ងៃទី ២០ មីនា​នេះ បានចេញ​ផ្សាយ​របាយការណ៍​មួយ ស្តីពី “ការស្លាប់​នៃ​ប្រជាធិបតេយ្យ៖ ការ​វាយ​ប្រហារ​​ទៅ​លើ​​អ្នក​តំណាងរាស្ត្រ និង​ការគំរាមកំហែង​ដល់​ស្ថាប័ន​កម្ពុជា»។ ជា​របាយការណ៍​​ចុង​ក្រោយ ដែលមាន​កម្រាស់​ជាង៥០ទំព័រ ត្រូវ​បានដាក់​បង្ហាញ នៅ​ទីក្រុង​​បាងកក​​ប្រទេស​ថៃ នៅថ្ងៃនេះ ដោយបាន​ព្រមាន​ថា ការវាយប្រហារ​ទៅលើ​អ្នក​តំណាងរាស្ត្រ​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ននេះ កំពុងតែ​គំរាមកំហែង​ដល់​ភាពស្របច្បាប់​នៃ​ប្រព័ន្ធ​នយោបាយ​នៅ​កម្ពុជា។ អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​ច្រានចោល​របាយការណ៍​នេះ នឹង​បាន​ចាត់ទុកថា ជា​ក្រុម​សភា​ប្រឆាំងនឹង​ធម្មនុញ្ញ​អាស៊ាន។
ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ ក្រុម​សមាជិក​អង្គការ​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) បាន​ព្រមាន​ពី​ការ​ប្រឈម​នៃ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​នៅ​កម្ពុជា និង​ការគំរាមកំហែង​ពី​ភាព​ស្រប​ច្បាប់​នៃ​ប្រព័ន្ធ​នយោបាយ​នៅក្នុង​ប្រទេស​នេះ។ នេះ​បើ​យោងតាម​របាយការណ៍​កម្រាស់​ជាង៥០ទំព័រ ដែល​ត្រូវបាន​ចេញផ្សាយ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ នៅ​ថ្ងៃទី២០មីនា​នេះ។
លោក Charles Santiago តំណាងរាស្ត្រ​ម៉ាឡេស៊ី និង​ជា​ប្រធាន​អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) បាន​ព្រមាន​ពី​ភាពស្របច្បាប់​នៃ​ប្រព័ន្ធ​នយោបាយ​នៅ​កម្ពុជា​ថា កំពុង​ស្ថិតនៅ​ក្នុងការ​គំរាមកំហែង ខណៈ​មានការ​វាយប្រហារ​ទៅលើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ២០១៥មក។ នៅ​ខែតុលា​ឆ្នាំ២០១៥ មានការ​វាយ​ដុំ​ទៅលើ​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​លោក គង់ សភា, លោក ញ៉យ ចំរើន និង​ការធ្វើ​ទុក​បុក​ម្នេញ​ទៅលើ​ក្រុម​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា របស់​គណបក្សប្រឆាំង​ការ​ចាប់​ខ្លួន និង​ការកាត់ទោស​ទៅលើ​អ្នកការពារ​សិទ្ធិមនុស្ស​ផងដែរ។ លោក​បាន​លើកឡើងថា ប្រសិនបើ​គណបក្សប្រឆាំង​ឈ្នះ​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ខែមិថុនា​ខាងមុខនេះ ការ​គាប់​សង្កត់​​នឹង​​កាន់តែ​កើនឡើង។

នៅក្នុង​សេចក្តីថ្លែងការណ៍​បន្ថែម​ពីលើ​របាយការណ៍​ដែលមាន​ចំនងជើង​ថា “ការស្លាប់​នៃ​ប្រជាធិបតេយ្យ៖ ការវាយប្រហារ​លើ​អ្នកតំណាងរាស្ត្រ​និង​ការគំរាមកំហែង​ដល់​ស្ថាប័ន​របស់​កម្ពុជា» នេះ ក៏បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​នូវ​ការប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រឆាំង​​ដោយ​ស្មើភាព​គ្នា។ តាមរយៈ​សេចក្តីថ្លែងការណ៍​នេះ សមាជិកសភា​អាស៊ាន​នៅក្នុង​ប្រទេសមួយ​ចំនួន​ក៏បាន​ព្រមាន​ដែរ​ថា ការរំលោភ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​នឹង​កាន់តែ​កើនឡើង ប្រសិនបើ​សហគមន៍​នៅក្នុង​តំបន់​និង​អន្តរជាតិ បរាជ័យ​ក្នុងការ​ថ្កោលទោស ឬ​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​កម្ពុជា។

ប៉ុន្តែ​លោក សុខ ឥសាន សមាជិកសភា​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច មិនបាន​ឲ្យ​តម្លៃ​ទៅលើ​របាយការណ៍​របស់​អង្គការ​សមាជិកសភា​អាស៊ាន​នេះ​ទេ។ សម្រាប់​លោក សុខ ឥសាន ក្រុម​នេះ គឺជា​ក្រុម​សមាជិកសភា​ប្រឆាំង ដែល​មិន​ស្រប​នឹង​ធម្មនុញ្ញ​អាស៊ាន​នោះឡើយ។

សូមបញ្ជាក់ថា អង្គការ​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) គឺជា​តំណាង​អង្គការ នីតិ​បញ្ញត្តិ​មួយ ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ខែមិថុនា​ឆ្នាំ២០១៣ ដោយ​ក្រុម​សមាជិក​សភា​​មកពី​ប្រទេសផ្សេងៗគ្នា​នៅក្នុង​តំបន់​អាស៊ាន។ បេសកកម្ម​នៃ​ស្ថាប័ន​ដែល​មាន​​មូលដ្ឋាន​​នៅ​​ប្រទេស​ឥណ្ឌូនេស៊ី​មួយ​នេះ គឺ​ដើម្បី​លើកកម្ពស់​បញ្ហា​សិទ្ធិមនុស្ស, លទ្ធិ​ប្រជាធិបតេយ្យ និង​យុត្តិធម៌ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ហើយ​ការចេញផ្សាយ​របាយការណ៍​​​​ស្តី​ពី​​កម្ពុជា នៅថ្ងៃនេះ គឺ​បាន​ធ្វើឡើង បន្ទាប់ពី​តំណាង​បេសកម្ម​នៃ​សមាជិកសភា​អាស៊ាន​ពីររូប មកពី​ប្រទេស ម៉ាឡេស៊ី និង​ហ្វីលីពីន បានបញ្ចប់​ដំណើរ​បេសកកម្ម​ស្វែងរក​ការពិត​នៅក្នុង​ប្រទេស​កម្ពុជា កាលពីពេលថ្មីៗនេះ៕
Source: RFI

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ​ព្រមាន​ប្តឹង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ម្នាក់ ​ពី​បទ​ប្រមាថ​សព​លោក សុខ អាន​

មន្ត្រី​ជាន់​ខ្ពស់​​រាជ​រដ្ឋាភិបាល​​កម្ពុជា​​លោក ​ផៃ ស៊ី​ផាន ​នៅ​​ថ្ងៃទី​១៩​មីនា​​នេះ ​បាន​ប្រកាស​​ប្តឹង​​អ្នក​គាំទ្រ​​គណបក្ស​ប្រឆាំង​​ម្នាក់ ​ពី​បទ​​ប្រមាថ​​សព​​លោក​​ឧបនាយក​រដ្ឋ​មន្ត្រី ​សុខ អាន ​រដ្ឋ​​មន្ត្រី​​​ទទួល​​បន្ទុក​​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​។ ​ពាក្យ​បណ្តឹង​​អាច​​នឹង​ដាក់​​ទៅ​កាន់​​តុលាការ ​នៅ​​ថ្ងៃ​​ពុធ​​​សប្តាហ៍​​ក្រោយ ​ពោល​គឺ​​បន្ទាប់​ពី​​បញ្ចប់​​ពិធី​​បុណ្យ​សព​​លោក ​សុខ អាន​។ ​ទាក់​ទង​​នឹង​​ករណី​នេះ ​អ្នក​នាំ​ពាក្យ​​គណបក្ស​ប្រឆាំង ​លោក ​យឹម ​សុវណ្ណ ​បាន​​អះអាង​ថា ​គណបក្ស​​មិន​​មាន​​​គោល​ការណ៍​​ណែនាំ​​ឲ្យ​​អ្នក​គាំទ្រ​​របស់​ខ្លួន​​ប្រមាថ​​ទៅ​លើ​​ឥស្សរជន​​ណា​មួយ​​នោះ​ទេ​។ ​
លោក ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​បានប្រកាស​ប្តឹង​បុគ្គល​ម្នាក់​ឈ្មោះ ហៃ វណ្ណា (Vanna Hay) ដែល​គេ​ដឹងថា ជា​អ្នកគាំទ្រ​គណបក្សប្រឆាំង​ដ៏​ងុប​ង​ល់​ម្នាក់ កំពុង​រស់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​ជប៉ុន។ ពាក្យបណ្តឹង​របស់លោក ផៃ ស៊ី​ផាន អាច​នឹងដាក់​ទៅកាន់​តុលាការ​នៅត្រឹម​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយនេះ ពីបទ​ប្រមាថ​ជា​សាធារណៈ និង​បរិហា​កេរ្តិ៍។

លោក ផៃ ស៊ី​ផាន ដែលជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ផង​នោះ បាន​ប្តឹង​បុគ្គល​ឈ្មោះ ហៃ វណ្ណា គឺ​បន្ទាប់ពី​បុគ្គល​រូបនេះ បាន​សរសេរ​សារ​ប្រមាថ​សព​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន នៅលើ​បណ្តាញ​សង្គម Facebook ដោយ​ភ្ជាប់​នឹង​រូបភាព​ជាមួយនឹង​សំណេរ​ជា​ភាសា​អង់គ្លេស (R.I.H = Rest In Hell) ដែល​មានន័យថា “សូម​ឲ្យ​លោក សុខ អាន ទៅកាន់​ឋាន​នរក។ សម្រាប់​លោក ផៃ ស៊ី​ផាន នេះ​គឺជា​ការប្រមាថ​ធ្ងន់ធ្ងរ​មកលើ​ឥស្សរជន​ម្នាក់ ដែល​មន្ត្រី​រាជ​ការ​​រប​ស់លោក​បាន​ចាត់ទុកថា គឺជា​វីរៈជន។

ទាក់ទង​នឹង​ការប្រមាថ​សព​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន នេះដែរ កាលពី​ថ្ងៃទី១៨មីនា មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ពីររូប គឺ​លោក លិ​ម គិ​ម​យ៉ា តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ធំ និង​លោក ហ៊ីង យឿន ដែលមាន​នាទី​ជា​អគ្គលេខាធិការរង​ព្រឹទ្ធសភា ទើបតែ​បាន​សរសេរ​លិខិត​សុំទោស​គ្រួសារ​សព​លោក សុខ អាន ចំនួន២ច្បាប់ បន្ទាប់ពី​ការ​បែកធ្លាយ​កិច្ចសន្ទនា​របស់លោក​ទាំ​ង​ពីរ​តាម​ទូរ​សព្ទ ដោយ​ម្ចាស់​គណនេយ្យ​ហ្វេ​ស​បុក​ឈ្មោះ សីហា ថា​បាន​ប្រមាថ​​ទៅលើ​ការស្លាប់​របស់លោក សុខ អាន។

លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ចោទ​ជា​សំណួរ​ថា តើ​នេះ​គឺជា​យុទ្ធនាការ​របស់​គណបក្ស​ប្រឆាំង​ក្នុងការ​ប្រមាថ​មកលើ​ស​ព​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន​ឬ? ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្សប្រឆាំង លោក យឹម សុវណ្ណ បាន​ច្រានចោល​ចំពោះ​ការចោទប្រកាន់​នេះ។ លោក យឹម សុវណ្ណ បាន​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ មិនមាន​គោលការណ៍​ណែនាំ​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន វាយប្រហារ ឬ​ប្រមាថ​ទៅលើ​ឥស្សរជន​ណាមួយ​នោះទេ ហើយ​គណបក្សប្រឆាំង ក៏​រឹតតែ​មិនអាច​គ្រប់គ្រង​ទៅលើ​ការបញ្ចេញមតិ​របស់​អ្នក​គាំទ្រ​​របស់ខ្លួន​នៅ​គ្រប់ទិសទី​នោះទេ។

គួរ​រំលឹក​ជូន​ថា លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែល​ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា​ព្រះរាជទាន​គោរមងារ​ជា “សម្តេច​វិបុល​បញ្ញា” បានទទួល​មរណភាព កាលពី​ថ្ងៃទី១៥ មីនា នៅក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ក្នុង​ជន្មាយុ៦៦ឆ្នាំ ដោយ​រោគាពាធ។ សព​របស់លោក​ត្រូវបានធ្វើ​ពិធី​បូជា​នៅមុខ​វត្ត​បុ​ទុម​វ​ត្តី​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៩មីនា​នេះ បន្ទាប់ពី​តម្កល់ទុក​ធ្វើបុណ្យ​អស់​រយៈពេល៤ថ្ងៃ៕

Source: RFI

Friday, March 17, 2017

ចន្លោះ​ម៉ោង​ធ្វើការ ​គួរ​ឆ្លៀត​សម្រេច​កាមទេ ​បើវា​មាន​ផលល្អ?


ខណៈ​អង្គុយ​សំកុក​នៅមុខ​កុំព្យួទ័រ​រាប់ខែ​ឆ្នាំ មនុស្ស​ម្នាក់ៗ​រមែង​ចង់​ឆ្លៀត​ពេល​សម្រាក​មួយ​ស្រឡេត​ឲ្យ​ខួរក្បាល​ស្រឡះល្អ​ក្រោយពី​ខំគិត​គំនិត​ច្នៃ​ប្រឌិត​ផ្សេង។
តែ​ទំនោរ​ថ្មី​ដែល​ជំរុញ​កិច្ចការ​ឆ្ពោះទៅមុខ​កាន់តែ​ប្រសើរ​នោះ​គឺការ​សម្រាក​សម្រេច​កាម​ដោយ​ខ្លួនឯង។
កាលពី​ឆ្នាំមុន ការស្ទង់មតិ​មួយ​របស់ Guyfi ដែលបាន​ដំឡើង​ទូ​សម្រេច​កាម បាន​រកឃើញ​ថា បុគ្គលិក ៤០ ភាគរយ​ក្នុងទីក្រុង​ញូវយ៉ក បាន​ឆ្លៀតមក​សម្រេច​កាម​ពេល​បំពេញ​ការងារ។
ពួកគេ​ឆ្លៀតពេល​ចូល​បន្ទប់ទឹក​សម្រាប់​ឱកាស​បែប​ឆក់​កណ្ដៀត​ក្នុងការ​សម្រេច​កាម​ជាមធ្យោបាយ​ល្អ​បំផុត​ក្រោយពី​បំពេញ​កិច្ចការ​ដ៏​តានតឹង និង​កម្ចាត់​ស្ដ្រេស។
Mark Sergeant ជា​សាស្ដ្រាចារ្យ​ជាន់ខ្ពស់​ផ្នែក​ចិត្ដសាស្ដ្រ​នៅ​សាកលវិទ្យាល័យ Nottingham Trent បាន​ប្រាប់ Metro ថា ការសម្រេច​កាមអំឡុង​ពេលធ្វើ​ការងារ​គឺជាវិធី​ទាញយក​លទ្ធផល​ដ៏​ប្រសិទ្ធភាព​បំផុត ដោយ​ចាត់ទុក​ទង្វើនេះ​ជាមធ្យោបាយ​ស័ក្ដិសម​ចំពោះ​ការបន្ធូរបន្ថយ​ភាព​តានតឹង និង​ស្ដ្រេស។
លោក​ថា ការ​ឆ្លៀត​សម្រេច​កាមគឺ​ជាការ​ផ្ដល់​រង្វាន់​ដល់​ខ្លួនឯង​មួយ​ផងដែរ។ ការសម្រេច​កាម​ក្នុងពេល​ធ្វើការ​គួរតែ​ធ្វើឡើង​សម្រាប់​តែការ​បន្ធូរបន្ថយ​បញ្ហា​ស្ដ្រេស និង​ចំណង់​ពីធម្មជាតិ មិនមែន​ជាការ​ល្មោភកាម​នោះ​ទេ។
យ៉ាងណា​មិញ ការសម្រេច​កាម​ដោយ​ខ្លួនឯង​នេះ​នៅតែ​ជា​ប្រធានបទ​រសើប ជាពិសេស​សម្រាប់​ការគិត​របស់​នារីៗ ហើយ​គំនិត​គិត​ចង់ឲ្យ​បុគ្គលិក​ឆ្លៀតឱកាស​បន្ធូរ​អារម្មណ៍​ស្ដ្រេស​នេះ​ធ្វើឲ្យ​អ្នកដទៃ​រអាចិត្ដ។

ប្រភពព័តមាននិងរូបភាព http://www.postkhmer.com

Thursday, March 16, 2017

CNRP will never ‘rule Cambodia’: Sopheak

Interior Ministry spokesman Khieu Sopheak yesterday said the ministry was investigating the validity of a recently held CNRP congress to elect a new president, before then flatly stating that the opposition will never come to power.
The remarks came a day after his boss, Interior Minister Sar Kheng, said he was looking into whether the CNRP had violated its own bylaws in holding the March 2 congress, which saw Kem Sokha elected party president alongside three new deputies.
Kheng appeared to be referencing CNRP bylaws, changed ahead of the party vote, which previously required 18 months to pass before filling a presidential vacancy.
While affirming that the case was now being investigated, Sopheak, unprovoked, claimed that the CNRP did not have the capacity to run the country and that it wasn’t in their destiny to ever form a government.
“There is no occasion that the CNRP can rule Cambodia. There is no way that the CNRP can lead the country from now until 50 more years,” Sopheak said.
Reacting to Sopheak’s claim, CNRP spokesman Yim Sovann dismissed the statement, saying it would run the government if voted in by the people.
“We are not interested in what he said, but we want to know about free and just elections, so citizens can express their will,” Sovann said.
Political analyst Meas Ny yesterday said Sopheak should not have been commenting on who could form a government and leave that to the electorate, especially given that the CNRP has narrowed the seat tally in the National Assembly.

Credit by: http://www.phnompenhpost.com/national/cnrp-will-never-rule-cambodia-sopheak?utm_content=buffer79c76&utm_medium=social&utm_source=facebook.com&utm_campaign=buffer 

រាជរដ្ឋាភិបាលថានឹងបន្តធានាសិទ្ធិស្របច្បាប់ពលរដ្ឋវៀតណាមរស់នៅកម្ពុជា

រដ្ឋាភិបាលកម្ពុជា បានសន្យាបង្កើនកិច្ចគាំពារដល់ប្រជាពលរដ្ឋវៀតណាម ដែល​កំពុងរស់​នៅ​ក្នុង​ប្រទេស​កម្ពុជា តបតាមការស្នើសុំរបស់ភាគីវៀតណាម។
សេចក្តីប្រកាសរួមចុះថ្ងៃទី១៥មីនា បន្ទាប់ពីកិច្ចប្រជុំលើកទី៩ «ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម» ឲ្យដឹងថា «ក្នុងស្មារតីមិត្តភាពរវាង​ប្រទេស​ទាំង​ពីរ ភាគីកម្ពុជានឹងបន្ត​ចាត់វិធានការ​សមស្របនានា ​ក្នុងការ​ធានាសិទ្ធិ​ស្របច្បាប់របស់​អាណិកជន​វៀតណាម ដែលត្រូវបានប្រព្រឹត្តិដោយស្មើភាព ដូចជនបរទេសដទៃទៀតរស់នៅកម្ពុជា ដោយស្របតាមច្បាប់និងលិខិតបទដ្ឋានរបស់ប្រទេសកម្ពុជា»។
នៅ​ក្នុង​ជំនួប​ជាមួយប្រធានរដ្ឋសភា​​លោក ហេង សំ​រិ​ន នៅថ្ងៃ​ម្សិលមិញនេះដែរ លោក ផា​ម ប៊ិ​ញ​មិ​ញ ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​វៀតណាម ក៏បាន​ស្នើ​ឲ្យ​ជួយ​បង្កល​ក្ខណៈ​ងាយ​ស្រួល ដល់​បណ្ដា​ក្រុមហ៊ុន​វៀតណាម និងជួយ​ការពារ​អ្នក​វិ​និយោគទុន ដែល​មកបណ្ដាក់ទុននៅកម្ពុជា ពិសេសលើបញ្ហាផ្នែកច្បាប់។
ពាក់ព័ន្ធករណីនេះ មន្ដ្រីនាយកដ្ឋានអន្តោប្រវេសន៍ធ្លាប់ឲ្យដឹងថា ជនបរទេសរស់នៅកម្ពុជាមាន​ប្រមាណ​ជាង​១៦ម៉ឺន​នាក់ ក្នុងនោះជនជាតិវៀតណាមមានច្រើនជាងគេ គឺមាន​ជាង៩៩ភាគរយ ហើយជន​ជាតិ​វៀតណាម មានប្រមាណជាង៧ម៉ឺននាក់ ដែលបានកាន់កាប់ឯកសារខុសប្រក្រតី។
ក្រៅពីនេះ សេចក្ដីប្រកាសព័ត៌មានដដែល ឲ្យដឹងទៀតថា ភាគីវៀតណាមបាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យខ្លួននាំចូលផលិតផលមកកម្ពុជាដូចជា ប្រេងឥន្ធនៈ ដែក ជី វាយនភ័ណ្ឌ គ្រឿងម៉ាស៊ីន និងផលិតផលធ្វើអំពីជ័រជាដើម។ ចំណែក កម្ពុជា ក៏បាននាំចេញ​ផលិតផល​មួយ​ចំនួន​ទៅវៀតណាមដូចគ្នា ដូចជា កៅស៊ូ គ្រាប់ស្វាយចន្ទី ឈើ និងពោត។
គិតត្រឹមខែកុម្ភៈឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានប្រមាណ ៦២៤,១លាន​ដុល្លារអាមេរិក កើនឡើង ២១,២ភាគរយ បើធៀបនឹងឆ្នាំ២០១៦។ ក្នុងនោះ​ ថវិកានាំចេញ​របស់​វៀតណាម​មកកម្ពុជា មានប្រមាណ ៣៨៨លានដុល្លារអាមេរិក កើនឡើង១៩ភាគរយ។ ចំណែក ទំហំថវិការបស់​កម្ពុជា​ទៅវៀតណាម សម្រេច​បានប្រមាណ​២៣៦,១លានដុល្លារអាមេរិក កើនឡើង២៥ភាគរយ បើធៀប​នឹង​រយៈពេលដូចគ្នាឆ្នាំ២០១៦៕

Credit: VOD

ហេង ពៅ អួត​ថា​ជំនាន់​លោក​ធ្វើ​ស្នងការ​​ ពុំ​មាន​ថ្នាំញៀន​ច្រើន​ទេ

លោក ហេង ពៅ អតីត​ស្នងការ​រាជធានី​ភ្នំពេញ​ដែល​នៅ​ពេល​នេះ​ត្រូវ​មាន​ទោស​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០៣ ឆ្នាំ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ចំនួន ៨ បាន​អួត​ថា ក្នុង​អំឡុង​ពេល​ដែល​លោក​ធ្វើ​ជា​ស្នងការ​ក្រុង​ពុំ​មាន​គ្រឿងញៀន​ច្រើន​ពេញ​បន្ទុក និង​ពុំ​មាន​ចោរឆក់ ចោរប្លន់​ច្រើន​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទេ។ លោក ហេង ពៅ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ ២០០៦ បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត ខណៈ​កង​អនុរក្ស​ពន្ធនាគារ​បណ្តើរ​ចូល​បន្ទប់​សវនាការ​តុលាការ​កំពូល​កាលពី​ម្សិលមិញ​ថា សំណុំ​រឿង​ដែល​តុលាការ​កំពូល​បើក​សវនាការ​នៅ​ពេល​នេះ​គឺជា​រឿង​ដែល​តុលាការ​ដោះលែង​ចោរ​ម្នាក់​ដែល​ត្រូវ​ជាប់​គុក​ជិត ២០ ឆ្នាំ។ ប៉ុន្តែ​បន្ទាប់​ពី​តុលាការ​បាន​ដោះលែង​ចោរ​នោះ​តុលាការ​បែរ​ជា​យក​រឿង​នេះ​មក​ផ្តន្ទាទោស​រូប​លោក​ឲ្យ​ជាប់​គុក ៥ ឆ្នាំ​ទៅ​វិញ។
លោក ហេង ពៅ ត្រូវ​បាន​តុលាការ​កំពូល​កោះ​ហៅ​ឲ្យ​នាំ​មក​ជំនុំជម្រះ​ក្នុង​សំណុំ​រឿង​បង្ខាំង​មនុស្ស​ខុស​ច្បាប់ ប៉ុន្តែ​ពេល​ចូល​ក្នុង​បន្ទប់​សវនាការ​ លោក​ពុំ​មាន​មេធាវី​ការពារ​សិទ្ធិ​នោះ​ទេ​ហើយ​លោក​បាន​និយាយ​ប្រាប់​ចៅក្រម​ថា​រឿង​នេះ​លោក​ស្នើ​ដល់​តុលាការ​ឲ្យ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ក្នុង​ពេល​សវនាការ ព្រោះ​លោក​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ស្វែង​យល់​ថា​រូប​លោក​ជា​មនុស្ស​យ៉ាង​ម៉េច​ហើយ​បើ​តុលាការ​មិន​ឲ្យ​ផ្សាយ​បន្ត​ផ្ទាល់​ក៏​គង់​តែ​មាន​ក្រុម​និស្សិត​ផ្សាយ​ទេ។
លោក ហេង ពៅ បាន​និយាយ​ទៅ​កាន់​ចៅក្រម​ថា៖ «សូម​តុលាការ​ពន្យល់​ខ្ញុំ​ពី​ការ​មិន​អនុញ្ញាត​ឲ្យ​ផ្សាយ​បន្ត​ផ្ទាល់​នេះ​ផង ថា​តើ​មិន​អាច​មក​ពី​អ្វី? ចុះ​ហេតុអ្វី​បាន​ជា​លោក ខៀវ សំផន លោក នួន ជា ពេល​សវនាការ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​បាន? ខ្ញុំ​ចាប់​ចោរ​សោះ បែរ​ជា​តុលាការ​យក​រឿង​នេះ​មក​កាត់​ទោស​ខ្ញុំ​ទៅ​វិញ»។ អតីត​មេប៉ូលិស​រូប​នេះ​បាន​លើក​ឡើង​បែប​មាន​អំនួត​ខ្លួន​ឯង​ថា៖ «ពេល​ខ្ញុំ​នៅ​កាន់​អំណាច តើ​មាន​ចោរ​ពេញ​ក្រុង​ភ្នំពេញ​ដូច​សព្វ​ថ្ងៃ​ទេ? មាន​គ្រឿងញៀន​ច្រើន​ទូទាំង​ប្រទេស​ដូច​សព្វ​ថ្ងៃ​នេះ​ទេ?»។
លោកស្រី​ចៅក្រម គឹម សត្ថាវី ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ក្នុង​ចំណោម​ចៅក្រម​ទាំង ៤ រូប​ទៀត​បាន​ឆ្លើយ​ថា៖ «រឿង​ការ​ផ្សាយ​បន្ត​ផ្ទាល់​របស់​លោក នួន ជា គឺជា​រឿង​ឧក្រិដ្ឋ​សម្លាប់​មនុស្ស​ជាតិ​ហើយ​វា​ពាក់ព័ន្ធ​នឹង​តុលាការ​អន្តរជាតិ​នៅ​ទីក្រុង​រ៉ូម។ ចំពោះ​រឿង​លោក​ខុស​ពី​រឿង​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម»។
លោកស្រី​ចៅក្រម​បាន​ចោទសួរ​លោក ហេង ពៅ ថា​បើ​លោក​គ្មាន​មេធាវី​បែប​នេះ តើ​អាច​ឲ្យ​តុលាការ​រក​មេធាវី​ចាត់​តាំង​ជូន​លោក​បាន​ទេ? តែ​ត្រូវ​លោក ហេង ពៅ ឆ្លើយ​ថា​កន្លង​មក​លោក​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់​ប្រាក់​ឲ្យ​លោក​ចំនួន ៤៥ ម៉ឺន​ដុល្លារ​ដើម្បី​ឲ្យ​លោក​ជួល​មេធាវី​ការពារ​ក្តី​ប៉ុន្តែ​ក្រោយ​មក​លុយ​ទាំង​នោះ​ត្រូវ​បាន​មេធាវី​បោក​អស់​រលីង​ហើយ​ថែម​ទាំង​លែង​មក​ការពារ​ក្តី​ឲ្យ​លោក​ទៀត។ ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​ឈ្មោះ​មេធាវី​ដែល​បាន​បោក​យក​លុយ​លោក​នោះ​ទេ។
ទោះ​យ៉ាង​ណា​បន្ទាប់​ពី​មាន​ការ​តវ៉ា និង​ការ​បកស្រាយ​របស់​លោក ហេង ពៅ ដែល​ប្រើ​ពេល​ជិត ២០ នាទី​លោកស្រី​ចៅក្រម គឹម សត្ថាវី បាន​ថ្លែង​ថា​សំណុំ​រឿង​នេះ​តុលាការ​នឹង​លើក​ទៅ​ជំនុំជម្រះ​នៅ​ពេល​ក្រោយ​ដោយ​មិន​បាន​កំណត់​ពេលវេលា​ជាក់លាក់​ឡើយ។
  

Credit: http://www.postkhmer.com/

បណ្ដាញ​​សង្គម និង​បក្ស​​ប្រឆាំង​ រិះ​គន់​​ការ​​ចំណាយ​​ថវិកា​​ជាតិ ជាង​​ ៧​សែន​​​ដុល្លារ​ សម្រាប់​​រៀប​ចំ​បុណ្យ​​សព​លោក សុខ អាន​

បន្ទាប់​ពី​មរណភាព​លោក សុខ អាន កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ បក្ស​ប្រឆាំង និង​​​​អ្នក​​ប្រើប្រាស់​​បណ្តាញ​សង្គម​ហ្វែសប៊ុក​ជាច្រើន បាន​បង្ហាញ​ប្រតិកម្ម​ខ្វែងយោបល់​​គ្នា ជុំវិញ​ទំហំ​ថ​វិកា ដែល រាជរដ្ឋាភិបាល គ្រោង​ចំណាយប្រមាណ ៣០០០.០០០.០០០ រៀល (បីប៊ីលាន​រៀល​គត់) ឬស្មើនឹង ៧៥០០០០ ដុល្លារអាមេរិក ដើម្បី​រៀប​ចំពិធី​បុណ្យ​សពជូន​ លោក សុខ អាន។ សម្រាប់​មន្រ្តី​បក្សប្រឆាំង​​ ការ​ចំណាយ​ថវិកា​ជាតិ​​សម្រាប់​រៀបចំ​បុណ្យ​សព​នេះ ហាក់​​ធំធេង​ពេក បើ​ធៀប​នឹង​​ស្ថានភាព​កម្ពុជា​ក្រីក្រ​ដើរ​ខ្ចី​បំណុល​បរទេស តែ​សម្រាប់​រាជ​រដ្ឋា​ភិបាល ត្រឹម​តួលេខ​ថវិកា មិ​ន​អាចទូទាត់​ជាមួយ​នឹង​សមិទ្ធិផល​ការងារ​របស់ លោក សុខ អាន រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍជាតិ​កម្ពុជា ឡើយ ហើយ​ការ​ចំណាយ​រៀបចំ​ពិធី​បុណ្យ​ស​ព​តាម​ទំនៀម​ទំលាប់​ប្រពៃណី​នេះ គឺ​ស័ក្តិសម​នឹង​គោរម​ងា ជា «សម្តេច» ។
ប្រតិកម្ម​នេះ ផ្តើម​ពី​ការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក នូវ​លិខិត​រដ្ឋបាល​​មួយ  របស់ ទីស្តី​ការ​គណៈរដ្ឋ​មន្រ្តី កាល​ពី​ថ្ងៃ​ទី​១៥ មីនា ដែល​បាន​ស្នើ​សុំថវិកា ពី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចំនួន​ ៣០០០.០០០.០០០ រៀល (បីប៊ីលានរៀល) ឬ ៧៥០០០០ ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​ចំណាយ​​រៀបចំ​បុណ្យសព «សម្តេច​វិបុល​បញ្ញា សុខ អាន» អតីត​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុកទី​ស្តីការ​គណៈ​រដ្ឋមន្រ្តី។

នៅ​ថ្ងៃ​ដដែល រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បង្កើត​គណៈកម្មការ និង​អនុគណៈកម្មការ​រៀបចំ​បុណ្យ​សព​ មួយ ដោយមាន លោក ប៊ិន ឈិន​ ឧប​នាយក​រដ្ឋមន្រ្តី​ប្រចាំការ ធ្វើជា​ប្រធាន។ ភារកិច្ច​​សំខាន់ របស់ គណៈកម្មការ មា​ន​ជា​អាទិ៍​ រៀប​ចំ​ផ្សព្វផ្សាយ​​កម្ម​វិធី​បុណ្យ លិខិត​ពិធី​ការ កន្លែងគោរព​វិញ្ញាណ​ក្ខន្ធ​នៅ​គេហដ្ឋាន​សព ក្រុម​បដិសណ្ឋារ​កិច្ច​​នៃ​អង្គភាព​ត្រៃទ័ព ពិធី​សាសនា ពិធីដង្ហែ​សព រៀប​ចំ​មេរុ និង​វេទិកា​ឈាន​បដ្ឋាន ជាដើម​។

ក្រៅ​ពី មានប្រតិកម្ម​គាំទ្រ​ និ​ង​ជំទាស់ ​​ខ្វែង​យោបល់​គ្នា រវាង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក បក្ស​ប្រឆាំង និង​រាជរដ្ឋា​ភិបាល​កម្ពុជា ក៏​មិន​យល់​ស្រប​គ្នា​ចំពោះ​​ទំហំ​ចំណាយ​រៀ​បចំ​បុណ្យសព​លោក សុខ អាន ជាង ៧​សែន​ដុល្លារ​អាមេរិ​ក​នេះ​ដែរ​។

អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក អេង ឆៃអ៊ាង យល់​ថា ក្នុងស្ថានភាព​ដែល​ពលរដ្ឋ​ខ្មែរកំពុង​ក្រខ្សត់ ប្រទេសជាតិ​​ដើរ​ខ្ចីលុយ​បរទេស ការ​ចំណាយ​រៀប​ចំ​បុណ្យ​សព​នេះ ហាក់​ដូចជា ធំធេង​ពេក។ ធំធេង ​បើ​ធៀប​នឹង តំណែង​អ្នកតំ​ណាងរាស្រ្ត នៅ​ពេល​ទទួល​មរណភាព នោះ រដ្ឋមាន​​បន្ទុក​ចំណាយ​រៀបចំ​បុណ្យសព ត្រឹម​ មួយម៉ឺនដុល្លារ ប៉ុណ្ណោះ។ ក្នុង​កាលៈ​ទេសៈ​នេះ លោក អេង ឆៃអ៊ាង ផ្តល់​យោបល់​ថា រដ្ឋ​មិន​គួរ​ខ្ជះ​ខ្ជាយ​ថវិកាជាតិ​ច្រើន​ពេ​កទេ ប៉ុន្តែ​បើ​ចង់​ចំណាយច្រើន គួរ​តែ​ជា​ការចំ​ណាយ​ថវិកា​ផ្ទាល់​ខ្លួន​វិញ​។

អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បាន​ប្រតិកម្ម​តប​ថា តួលេខចំណាយ​នេះ មិនអាច​គណនា​ទូទាត់​នឹង​សមិទ្ធិ​ផល ដែល​​លោក សុខ អាន បាន​បន្យល់​ទុក​សម្រាប់ ប្រទេស​កម្ពុជាឡើយ​។ លោក​ សុខ អាន មាន​​គុណវឌ្ឍិ​សំខាន់ៗ​ជាច្រើន រាប់​ចាប់ពី ការ​ចូលរួម​បង្កើត គណៈកម្មាធិការ​កសាង​សន្តិភាព នាទសវត្សទី​៨០ ការ​ចចារ​ជាមួយ​អន្តរជាតិ​ក្នុងការ​រៀបចំ​សាលាក្តី​ខ្មែរក្រហម​ ការ​អភិរក្ស និង​អភិវឌ្ឍ​អង្គរ ព្រម​ទាំង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ ចូល​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក ជាដើម។ លោក ផៃ ស៊ីផាន បន្ថែម​ថា តួលេខ​នេះ មិ​ន​ខ្ជះខ្ជាយ​ពេក​ទេ ព្រោះ​រួមបញ្ចូល​​ការ​ចំណាយ​ថ្លៃ​យន្តហោះ​ដឹ​​ក​សព មាតុភូមិ​និវត្តន៍​ពី​ប្រទេស​ចិន មក​កម្ពុជា​វិញ និង​ការរៀប​ចំ​ពិធី ឲ្យ​បាន​សមរម្យ ​តាម​ទំនៀម​ទម្លាប់​ប្រពៃ​ណី ស័ក្តិសម​នឹង​កិត្តិយស​របស់​សព​។

លោក ផៃ ស៊ីផាន បញ្ជាក់​ថា ការ​ប្រកាស​ខ្ទង់​ចំណាយ​នេះ គឺ​ជា​ចេតនា​បង្ហាញ​តម្លាភាព របស់ គណៈ​រដ្ឋ​មន្រ្តី  ហើយ​ក៏ជា​កម្រិត​ស្តង់ដា​មួយ ដែល រាជរដ្ឋាភិបាល​ធ្លាប់​ចំណាយ​រៀប​ចំ​បុណ្យ​សពកន្លង​មក សម្រាប់ គោរមងារ ជា «​សម្តេច​»។

គួរ​រំលឹក​ថា ព្រះមហាក្សត្រ​ នរោត្តម សីហមុនី បាន​ប្រោស​ព្រះរាជ​ទាន​គោរមងារ ឯកឧត្តម សុខ អាន ជា «សម្តេច​វិបុល​បញ្ញា សុខ អាន» នៅថ្ងៃទី​១៣ មីនា ។ ពោល​គឺ ​ត្រឹមតែ ពីរថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​ រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ជូនដំណឹង​​ជា​សាធារណៈ ថា លោក សុខ អាន បាន​ទទួល​មរណភាព​ នៅថ្ងៃទី​១៥ មីនា វេលា​ម៉ោង ១៨:៣២នាទី នៅមន្ទីរពេទ្យ​​ទីក្រុង​ប៉េកាំង ប្រទេស​​ចិន ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៦៦​ឆ្នាំ​។ សព​លោក សុខ អាន នឹង​ត្រូវ​​រម្កិល​ចេញ​ពី​ភូមិគ្រឹះ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ឆ្ពោះ​ទៅ​កាន់ ទី​ឈាបន​ដ្ឋាន​មុខ​វត្តបទុម​វតី ដើម្បី​បូជា នៅថ្ងៃ​អាទិត្យ ទី​១៩ ​មីនា ខាង​មុខ។​ រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​១៦ មីនា បាន​សម្រេច ប្រគល់​ភារកិច្ច​ បន្ថែម​ជូន​លោក ប៊ិន ឈិន ឧបនាយករដ្ឋ​មន្រ្តី ទទួល​បន្ទុក​ប្រចាំ​ការ ធ្វើជា រដ្ឋមន្រ្តី​ស្តីទី​ទទួល​បន្ទុក​​ទីស្តី​ការគណៈរដ្ឋ​មន្រ្តី ជំនួស​លោក សុខ អាន ដែល​បាន​ទទួល​មរណ​ភាព​៕
  
Credit: RFI

សមត្ថកិច្ច​ស៊ើប​ហ្វេសប៊ុក​ ប្រមាថ​សម្តេច សីហនុ



បន្ទាប់ពី​​មាន​ប្រតិកម្ម​​ជាច្រើន​ក្រុម​ជំនាញ​​ពី​ក្រសួង​មហាផ្ទៃ​កំពុង​ស្រាវជ្រាវ​​ស៊ើបអង្កេត​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​ដែល​ប្រើ​ឈ្មោះ​សមាគម​វៀតណាម​នៅ​កម្ពុជា​ដែល​បាន​ធ្វើការ​ប្រមាថ​​យ៉ាង​ធ្ងន់ធ្ងរ មក​លើ​អតីត​​ព្រះមហាក្សត្រ​ នរោត្តម សីហនុ និង​ព្រះករុណា​ព្រះមហាក្សត្រ​នរោត្តម សីហមុនី ព្រម​ទាំង​បាន​ព្រមាន​ចាប់​ដាក់​គុក​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ដែល​ហៅ​ជនជាតិ​វៀតណាម​ថា​ «យួន»។
ទំព័រ​ហ្វេសប៊ុក​ដែល​គេ​មិន​ដឹង​ថា​ពិត​ ឬ​ក្លែងក្លាយ​មួយ​ឈ្មោះ​ថា «សមាគម​វៀតណាម​នៅ​កម្ពុជា» កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហោះ​សារ​ដោយ​ប្រមាថ​អតីត​ព្រះមហាក្សត្រ​ ព្រះបាទ​នរោត្តម សីហនុ ក៏​ដូច​ជា​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហមុនី។
កាលពី​ថ្ងៃ​ទី ១៨ ខែ មករា​កន្លង​ទៅ​ទំព័រ​ហ្វេសប៊ុក​នេះ​បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​របស់​អតីត​ព្រះមហាក្សត្រ​ដែល​ព្រះអង្គ​បាន​​មាន​បន្ទូល​អំពី​កោះ ត្រល់ និង​ការ​ប្រជុំ​ជាមួយ​មន្ត្រី​កម្ពុជា​សំខាន់ៗ​។ អម​ជាមួយ​វីដេអូ​នេះ​ ទំព័រ​នេះ បាន​ហៅ​អតីត​ព្រះមហាក្សត្រ​ដោយ​ប្រើ​ពាក្យ​អសុរោះ​ដូចជា «ខ្មោច​អា...» «វា...» និង​ថា​ជា «អា​ស្តេច​ចោល​ម្សៀត» ជាដើម។
បន្ទាប់មក​​ទៀត​នៅ​ថ្ងៃ​ទី ៨ ខែ​មីនា ហ្វេសប៊ុក​ដដែល​បាន​គំរាម​មិន​​ឲ្យ​ហៅ​វៀតណាម​ថា​ «យួន» ហើយ​ថា បើ​អ្នក​ណា​ហៅ​នឹង​ត្រូវ​ចាប់​ដាក់​គុក​ហើយ​​ចំពោះ​គណបក្ស​នយោបាយ​ណា​ដែល​​ល្មើស​ត្រូវ​រំលាយ​ចោល។
ជាមួយ​គ្នា​នេះ​ទំព័រ​នេះ​បាន​សរសេរ​ថា៖ «ក្នុង​នាម​ជា​មាតាបិតា​ទី​ពីរ​​របស់​ខ្មែរ​វៀតណាម​គ្មាន​បំណង​អ្វី​ក្រៅ​ពី​ចង់​ឃើញ​ខ្មែរ​រស់នៅ​បាន​សុខ​ និង​រក្សា​នូវ​កេរមរតក​​របស់​វៀតណាម (៧ មករា) ដែល​ជា​​មាតាបិតា​ទី​ពីរ​របស់​ជាតិ​ខ្មែរ​ទាំង​មូល​ឲ្យ​នៅ​ស្ថិតស្ថេរ​គង់វង្ស​ជា​អមតៈ...»។
យោង​តាម​ប្រវត្តិ​នៅលើ​ហ្វេសប៊ុក​ទំព័រ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុង​ខែ​ធ្នូ​ ឆ្នាំ ២០១៤ នៅ​ពេល​ដែល​នាយករដ្ឋមន្ត្រី​វៀតណាម​លោក​ Truong Tan Sang មក​ធ្វើ​ទស្សនកិច្ច​​នៅ​ប្រទេស​កម្ពុជា។
ទំព័រ​នេះ​បាន​កូពី​ព័ត៌មាន​ពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​អង់គ្លេស​ដើម្បី​ដាក់​ក្នុង​ប្រវត្តិ​របស់​ខ្លួន​អំពី​ដំណើរការ​បង្កើត​ និង​ពង្រីក​សមាគម​វៀតណាម​នៅ​កម្ពុជា​។ ក្រៅពី​ព័ត៌មាន​អំពី​ទំនាក់​ទំនង​វៀតណាម​ និង​កម្ពុជា ទំព័រ​​នេះ​ក៏​តែង​ផុស​​គាំទ្រ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។
ក្រោយពេល​ទំព័រ​នេះ​បាន​ផុស​​រឿង​ប្រមាថ​អតីត​ព្រះមហាក្សត្រ​ និង​រឿង​ចម្រូង​ចម្រាស​ផ្សេងៗ​ជា​បន្ត​បន្ទាប់​មក​គេ​ពុំ​ឃើញ​មាន​ស្ថាប័ន​​មាន​​សមត្ថកិច្ច​ណា​មួយ​របស់​រដ្ឋាភិបាល​បាន​បញ្ចេញ​ប្រតិកម្ម ឬ​មាន​វិធានការ​ផ្លូវ​ច្បាប់​ណា​មួយ​​នោះ​ទេ។ ប៉ុន្តែ​មាន​ទំព័រ​ហ្វេសប៊ុក​មួយ​ដែល​​ដាក់​រូប​ព្រះមហាក្សត្រ​នរោត្តម សីហមុនី ឈ្មោះ​ថា Royal Du Cambodge បាន​ប្រតិកម្ម​ថ្កោលទោស និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​បន្ទាន់​ទៅ​លើ​ទំព័រ​​​ហ្វេសប៊ុក​នេះ។
ទោះ​យ៉ាង​ណា​ មន្ត្រី​ខុទ្ទកាល័យ​ព្រះបរមរាជវាំង​​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ព្រះមហាក្សត្រ​មិន​មាន​ហ្វេសប៊ុក​ផ្លូវការ​ទេ​ហើយ​លោក​កំពុង​សិក្សា​លើ​សារ​ប្រមាថ​ទាំង​នេះ។
លោក អ៊ុំ ដារ៉ាវុធ មន្ត្រី​ខុទ្ទកាល័យ​ព្រះបរមរាជវាំង​ថែ្លង​ថា៖ «ហ្វេសប៊ុក​ព្រះមហាក្សត្រ​អត់​ដែល​មាន​ទេ។ ព្រះករុណា​អត់​មាន​ហ្វេសប៊ុក​ទាំងអស់។ ខ្ញុំ​ឆែក​អស់​ហើយ​មាន​បួន​ក្នុង​ហ្វេសប៊ុក​ហ្នឹង ព្រះមហាក្សត្រ​នរោត្តម សីហមុនី អី​ហ្នឹង​តែ​អត់​ដែល​មាន​ទេ។ នៅ​ក្នុង​ហ្វេសប៊ុក​វា​មាន​​អា fake ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​មិន​ត្រឹមត្រូវ​វា​ច្រើន​ណាស់។ បើ​សិន​រឿង​ហ្នឹង​វា​ពិត ខ្ញុំ​ហ្នឹង​ប្តឹង​ទៅ​រដ្ឋាភិបាល​ខ្ញុំ​បាន​ប្រជុំ​ជាមួយ​ឯកឧត្តម ខៀវ កាញារីទ្ធមិញ​ហ្នឹង។ ចាំ​ខ្ញុំ​ឆែក​សិន​ថា​ពិត​ ឬ​មិន​ពិត»។
នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញលោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​​បាន​ថ្លែង​ថា​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​លើ​ហ្វេសប៊ុក «សមាគម​វៀតណាម​នៅ​កម្ពុជា» ​នេះ​ហើយ​​។ ​លោក​ថ្លែង​យ៉ាង​ខ្លី​ថា​៖ «ខាង​ជំនាញ​គេ​កំពុង​តាមដាន​»។
លោក ឈឹម កាន ប្រធាន​នាយកដ្ឋាន​កិច្ចការ​សមាគម និង​គណបក្ស​នយោបាយ​នៃ​ក្រសួង​មហាផ្ទៃ​​បាន​ថ្លែង​ថា​លោក​មិន​អាច​បញ្ជាក់​ថា​តើ​នេះ​​ជា​ហ្វេសប៊ុក​របស់​សមាគម​​វៀតណាម​ពិតប្រាកដ ឬ​ក្លែងក្លាយ​នោះ​ទេ​ដោយសារ​មិន​មាន​អាសយដ្ឋាន​ច្បាស់លាស់​។ លោក​បន្ថែម​ថា​នៅ​កម្ពុជា​មាន​​សមាគម​វៀតណាម​ជាច្រើន​។
សមាគម​វៀតណាម​ចំនួន ២ កាលពី​ម្សិលមិញ​​​បាន​បដិសេធ​ថា​ពួកគេ​មិន​បាន​ដឹង​ពី​ទំព័រ​ហ្វេសប៊ុក​​ដែល​​បាន​ប្រមាថ​ព្រះមហាក្សត្រ​ខ្មែរ​​នេះ​ទេ។
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​លើ​ទំព័រ​នេះ​ផង​ដែរ។
លោក​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់​លោក​​ដោយ​បាន​ចំអក​ដាក់​គណបក្ស​កាន់​អំណាច​ថា៖​ «ពាក្យ​ស្លោក ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ គណបក្ស​ប្រជាជន​កម្ពុជា​ព្រមាន​ប្តឹង បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ផ្លាស់ប្តូរ។ ឯ​ទំព័រ​បណ្តាញ​សង្គម (Facebook page) មួយ​នេះ​បាន​ប្រមាថ​អតីត​ព្រះមហាក្សត្រ ព្រះបរមរតន​កោដ្ឋ និង​ព្រះមហាក្សត្រ​នៅលើ​អត្ថបទ​មួយ​ចំនួន​តែ​មិន​ឃើញ​គណបក្ស​កាន់​អំណាច ឬ អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​អារម្មណ៍ ឬ​ចាត់​វិធានការ​ឡើយ។ តើ​មូលហេតុ​អី?»៕

ប្រភពព័តមានដោយ http://www.postkhmer.com/

លោក​ សុខ អាន ទទួល​មរណភាព

លោក សុខ អាន បាន​ទទួល​មរណភាព​ នៅ​ថ្ងៃពុធ ទី ១៥​មីនា វេលា​ម៉ោង​ ១៦​និង​៣២​នាទី ​នៅ​មន្ទីរពេទ្យ​ក្រុង​ប៉េកាំង ក្នុង​ជន្មាយុ ៦៦​ឆ្នាំ ដោយ​រោគាពាធ។ មុន​សេចក្តី​​ប្រកាស​​មរណភាព លោកឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន ត្រូវ​​ព្រះមហាក្សត្រ​​តែងតាំង​គោរមងារ​ជា​ សម្តេច​វិបុល​បញ្ញា សុខ អាន។ តើ​លោក សុខ អាន ជា​នរណា? លោក សុខ អាន គឺ​ជា​បញ្ញាវន្ត​​មួយ​រូប​ ដែល​បានរៀន​ចប់​ផ្នែក​ វិទ្យាសាស្ត្រ​សង្គម នៅឆ្នាំ​១៩៧២​ បន្ទាប់មក​ លោក​បាន​រៀនបន្តរហូត​​​ទទួល​សញ្ញាបត្រ​ ពី​សាលា​ភូមិន្ទរដ្ឋ​បាល តាំង​តែ​ពី​ឆ្នាំ​១៩៧៥​មកម្ល៉េះ​។​ លោក​ត្រូវ​បាន​គេ​ប្រគល់​​សញ្ញា​បត្រ​បណ្ឌិត​កិត្តិយស​ ដល់ទៅ​៤-៥! ខ្លះបាន​ពីកម្ពុជា ​អាមេរិក រុស្ស៊ី និង​កូរ៉េ ។​ មាន​ជំនក់​ចិត្ត​នឹង​ល្បែង​កម្សាន្ត​ជល់​មាន់ និង​ជា​ម្ចាស់​ចម្ការ​ជា​ច្រើន​ហិកតា​ លោក សុខ អាន មាន​ស្រុក​កំណើត​នៅ​ស្រុក​គីរីវង់ ខេត្ត​តាកែវ។ មាន​មាឌធំ សម្បុរ​ស ភ្នែក​តឹងៗ លោក សុខ អាន រៀប​ការ​ជាមួយ​អ្នក​ស្រី ថេង អានី សុខអាន មាន​​កូន​ស្រីម្នាក់និងប្រុស៤​នាក់។ កាល​ពី​កុមារភាពនិង​វ័យ​​ជំទង់ គ្រួសាររបស់​​លោក ក្រីក្រ ហើយ​យុវ​ជន​ សុខ អាន ​បាន​មករស់​នៅ​រៀន​សូត្រ​ជាមួយ​សាច់​ញាត្តិ​បងប្អូន​ នៅភ្នំពេញ​។ លោក ​ សុខ អាន ​ចេះដឹង​ អាច​ប្រើប្រាស់ភាសា​ខ្មែរ អង់គ្លេស និង​បារាំង ​បាន​ច្បាស់​លាស់។​ មុន​នឹង​បានកាន់​តំណែង ជា​​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន​ បាន​ធ្វើ​ការ​ងារ​ជិត​ស្និទ្ធ​បំផុត ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន គឺ​ធ្វើ​ជា​អគ្គលេខាធិការ​នៃ​ក្រសួង​ការបរទេស ដែលជា​ប្រធាន​ខុទ្ទកាល័យ​ផ្ទាល់របស់​លោក ហ៊ុន សែន ចាប់ពី​បែក​សម័យ​ខ្មែរ​ក្រហមបាន​បន្តិច​ នៅ​ឆ្នាំ​១៩៨១​។ ជា​ច្រើន​ឆ្នាំក្រោយ​មក ​អ្នក​ទាំងពីរ​ក៏​​បាន​ក្លាយ​ជា​ដន្លង​នឹងគ្នា​ ដោយ​កូន​ប្រុស​របស់​​លោក សុខ អាន គឺលោក សុខ ពុទ្ធីវុធ ភ្ជាប់​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​កូន​ស្រីលោក ហ៊ុន សែន, គឺ​អ្នក​ស្រី​ ហ៊ុន ម៉ាលី។​​ ក្នុង​ជីវិត​នយោបាយ​និង​កិច្ច​ការ​បម្រើ​ជាតិ លោក សុខ អាន​ ធ្លាប់​ធ្វើ​ជា​ ឯកអគ្គ​រាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា បន្ទាប់​មកលោក​ធ្វើជាអនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ រួច​​មកជាអនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ហើយក៏​​ក្លាយ​ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​បាន​ជាប់​ឆ្នោត​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ តាំងតែ​ពីការ​បោះឆ្នោត​ជាតិ​លើកទី​១ ដែល​រៀបចំ​ដោយ​ អ៊ុនតាក់​ មកម្ល៉េះ។ ​ នៅក្នុងគណ​បក្សប្រជាជជន​កម្ពុជា​​ លោក សុខ អាន បាន​កាន់​កាប់​តំណែង​ជាប្រធាន​ខុទ្ទកាល័យ​កណ្តាល​របស់​មជ្ឈិម​​បក្ស​នៅ​ឆ្នាំ​១៩៩១ ហើយ​ក្រោយ​មកទៀតនិង​រហូត​ដល់​ពេល​ទទួល​មរណភាព​ លោកគឺ​​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃ​យ៍ គណៈកម្មាធិការ​កណ្តាល​​ របស់​បក្ស​កាន់អំណាច។​ ជាអ្នក​ចេះ​ដឹង និងជាអ្នក​មាន​អំណាច​ក្នុងបក្ស​និង​ក្នុង​ជួរ​រដ្ឋាភិបាល លោក សុខ អាន ត្រូវ​គេ​មើល​ឃើញថា ជារដ្ឋមន្ត្រី ដែល​ក្តោប​ក្តាប់ឯកសារ​និង​​មុខ​តំណែងតួនាទី​​ជាច្រើន​។​ ជាក់​ស្តែង ក្រៅពី​តំណែង​ស្ទើរ​ផុត​លេខ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ លោក​គឺជា​ប្រធាន​របស់​អាជ្ញាធរ​ជាតិ​ជាច្រើន តួយ៉ាង​អាជ្ញាធរ​ជាតិអប្សារា ​អាជ្ញាធរ​ជាតិប្រេង​កាត ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​រាជបណ្ឌិត្យ​សភា​វិជ្ជាជីវៈតុលាការ ប្រធាន​ក្រុម​ការងារ​ដើម្បី​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ទទួល​ស្គាល់​គុណភាព​អប់រំ​កម្ពុជា ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​កំណែទម្រង់​រដ្ឋបាល​ ប្រធាន​គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ​ និង​មាន​ឈ្មោះ​ជា​ប្រធាននិងអនុប្រធានរបស់​ស្ថាប័ននិង​​អង្គភាព​នេះនោះ​មួយ​ចំនួន​ទៀត។​ ស្នាដៃដែល​ជា​សមិទ្ធផល​សំខាន់​របស់​លោក សុខ អាន គឺបាន​​ជួយ​ជ្រោម​ជ្រែង​ការ​ដាក់បញ្ចូន​​​ប្រា​សាទ​​ព្រះ​វិហារ​ ចូល​ក្នុង​បញ្ជី​សម្បត្តិបេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្តូ និង​បាន​ចូលរួម​​ជាមួយ​ក្រសួង​ការបរទេស ក្នុង​ការ​ប្តឹង​តវ៉ាចំពោះ​ភាគី​ថៃ ​ទៅកាន់​តុលាការ​អន្តរជាតិ​ក្នុង​សំណុំ​រឿងប្រាសាទ​​ព្រះវិហារ​នេះ​ ព្រមទាំង​ការ​តស៊ូ​មតិ​ប្រមូល​យក​រូប​ដិមា​របស់​ខ្មែរ​ដែល​បាត់​បង់​ ពី​បរទេស​មកមាតុភូមិ​​វិញ​។ រួម​​ទាំង​ការ​រៀប​ចំ​ឲ្យ​បង្កើត​ឡើង​ នូវ​សាលា​ក្តី​ខ្មែរ​ក្រហម​ ដែល​កំពុង​តែ​ដំណើរ​ការ​កាត់​ទោស​ថ្នាក់​ដឹកនាំ​កំពូល​របស់​ខ្មែរ​ក្រហម នៅ​សព្វថ្ងៃនេះ​ ក៏​ជា​ស្នាដៃ​គុណ​សម្បត្តិ​ របស់​លោក សុខ អាន​ ​ដែរ​​៕​


 


Credit: RFI

Wednesday, March 15, 2017

មុនសម្រេចចិត្តផ្លាស់ប្តូរកន្លែងការងារ អ្នកត្រូវពិចារណាចំណុច៣សំខាន់ៗនេះឲ្យច្បាស់សិន

សម្រាប់​អ្នក​ដែល​បម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន​ផ្សេងៗ​ ​ប្រាកដ​ជា​មិន​ចង់​នៅ​មួយ​កន្លែង​រហូត​​នោះ​ឡើយ ​​​ព្រោះ

​​ការ​ប្តូរ​កន្លែង​ការងារ​ ​​​នឹង​​​ទទួល​បាន​បទពិសោធន៍​ ​​និង ចំណេះដឹង​ថ្មីៗ​សម្រាប់​ជីវិត​ ​ជា​ពិសេស​នោះ​​ ​គឺ​​​អាច​មាន​ឱកាស

​ទទួល​ប្រាក់ខែ​ខ្ពស់​ជាង​មុន​ផង​ដែរ​។ ​យ៉ាង​ណាក៏ដោយ ​​មុន​ពេល​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​ទៅ​កាន់​ក្រុមហ៊ុន​ថ្មី​នោះ ​អ្នក​ត្រូវ​

តែ​ពិចារណា​ឲ្យ​បាន​ច្បាស់​ ​ព្រោះ​​បើ​មិន​ដូច្នោះ​ទេ ​អាច​ធ្វើ​ឲ្យ​
«​ទន្សាយ​ក៏​រួច​ ​​​ត្រី​ក៏​រួច​»។ ​


មាន​ចំណុច​សំខាន់ៗ​មួយចំនួន​ដែល​អ្នក​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​សិន​​៖

១) ​​​មូលហេតុ​អ្វី​ចង់​ចាក់ចេញ​

មិន​មែន​ឲ្យ​តែ​ឃើញ​មាន​ការងារ​ថ្មី​ ​អ្នក​ត្រូវ​ស្រវា​ចប់​យក​នោះ​ទេ ​​​ព្រោះ​អ្នក​ត្រូវ​តែ​គិត​ ​និង សួរ​ខ្លួន​ឯង​ថា ​​អ្វី​ជា​កត្តា​

សំខាន់​ដែល​​ជំរុញ​ឲ្យ​អ្នក​ចង់​ចាក់ចេញ​ ​ហើយ​​ធ្វើ​ការ​នៅ​កន្លែង​ផ្សេង​ទៀត​។ ​​បើ​អ្នក​គ្មាន​មូល​ហេតុ​ច្បាស់លាស់​សម្រាប់

​ខ្លួន​​ឯង​នោះ​ទេ ​សូម​កុំ​ទាន់​ប្តូរ​ការងារ​ ​ដោយហេតុថា ​​​ការ​ធ្វើ​បែបនេះ​គឺ​ប្រៀប​ដូច​ជា ​​ដើរ​ដោយ​គ្មាន​ទិសដៅ​ច្បាស់លាស់

​មិន​ដឹង​ថា ​​ហេតុ​អ្វី​​ត្រូវ​ដើរ​ទៅ​មុខ​ ​​ហើយ​ត្រូវ​ឈប់​ទៅ​ទីណា​នោះ​ទេ​។


២) ក្រុមហ៊ុន​ថ្មី​នោះ​​អាច​បំពេញ​ក្តី​សុបិន​ ​ឬ មហិច្ឆតា​របស់​ខ្លួន​ឬ​អត់ ​

​ត្រូវ​ប្រាកដ​ថាកន្លែង​ការងារ​ថ្មី​របស់​អ្នក​នឹង​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ការ​រីកចម្រើន​​​ទាំង​​សមត្ថភាព

​ក្នុង​ការ​គិត ​និង ​​សមត្ថភាព​ក្នុង​ការ​ធ្វើ​ ​ដើម្បី​​​ដើរឆ្ពោះ​ទៅ​កាន់​វិថី​ដែល​អ្នក​ចង់​បាន​នៅ​ថ្ងៃ​អនាគត​។​ ​ប៉ុន្តែ​បើ​អ្នក​ប្រមើល​​

ឃើញ​ថា ​​មិន​មាន​អ្វី​ប្លែក​ ​ឬអស្ចារ្យ​ជាង​ក្រុម​ហ៊ុន​ដែល​អ្នក​កំពុង​ធ្វើ​ទេ​មិន​គួរ​ផ្លាស់​ប្តូរ​នោះ​ឡើយ​ព្រោះ​​នាំ​ឲ្យ​ខាតពេល​។


៣) ​​​​ឧបសគ្គ​ធំៗ​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវ​ប្រឈម​

ដើម្បី​ប្រាកដ​ថា ​កន្លែង​ថ្មី​ដែល​អ្នក​ត្រូវ​ទៅ​នោះ​​​ជា​ជម្រើស​ដ៏​ល្អ​ ​អ្នក​មិន​មែន​មើលតែ​លើ​​ចំណុច​វិជ្ជមាន​ដែល​នឹង

​​ទទួល​បាន​នោះ​ទេ ​​តែ​ក៏​ត្រូវ​មើល​លើ​​បញ្ហា​ដែល​ត្រូវ​ប្រឈម​ផង​ដែរ​។ ​ការ​ប្រមើល​មើល​ពី​ឧបសគ្គ​ ​និង បញ្ហា​ធំៗ​ដែល​

ត្រូវ​ប្រឈម​នោះ ​គឺ​ពិត​ជា​សំខាន់​ ​ព្រោះ​វា​អាច​ជួយ​ឲ្យ​​អ្នក​ត្រៀម​ខ្លួន​រួចរាល់​​ក្នុង​ការ​ដោះស្រាយ​​ ​នៅ​ពេល​រឿង​អាក្រក់​

មក​ដល់​៕


Source: http://www.camhr.com/pages/articles/article.jsp?id=10003817

ហាម​ហើយព្រមានក៏មិនស្តាប់! ពេលនេះចិន «ងាកមករៀបចំយុទ្ធសាស្រ្តទប់ទល់រលក​សញ្ញាដ៏ខ្លាំងនៃប្រព័ន្ធ THAAD វិញម្តង!»

(ប៉េកាំង)៖ រដ្ឋាភិបាលចិន​កំពុងរៀបចំ​យុទ្ធសាស្រ្ត​ទប់ទល់​ប្រឆាំង​ទៅនឹង ប្រព័ន្ធខែល​ការពារមីស៊ីល​កម្រិតខ្ពស់ THAAD ដែល​កំពុងតែ​ធ្វើ​ការ​​ដំឡើង​​​​នៅ​លើ​ទឹក​ដី​នៃប្រទេស​កូរ៉េខាងត្បូង ដែលរួមមាន​ទាំងការប្រើប្រាស់​បរិក្ខា​ប្រឆាំងមីស៊ីល​ សំដៅលុប​បំបាត់​រលក​សញ្ញានានា​ចេញពី​ប្រព័ន្ធ​រ៉ាដា​របស់ THAAD ផងដែរ។ នេះបើតាម​សេចក្តីរាយការណ៍​ព័ត៌មាន​ដែលផ្អែក​លើសម្តី របស់មេបញ្ជា​យោធា​ចូល​និវត្តន៍​​មួយរូប​​របស់​ប្រទេសចិន ដែលត្រូវបាន​ដកស្រង់​ដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ​ ទី១៥ ខែមីនា ឆ្នាំ២០១៧។ យោងតាមលោក​ឧត្តមសេនីយ៍ Wang Hongguang រដ្ឋាភិបាល​ទីក្រុងប៉េកាំង​ពុំមានបំណង​ដើម្បីអង្គុយ​រង់ចាំ ដល់ការបោះឆ្នោត​​ជ្រើស​រើស​ប្រធានាធិបតី​កូរ៉េខាងត្បូងថ្មី​នោះឡើយ ដោយសារ​ប្រមុខដឹកនាំ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បន្ទាប់នេះ ក៏ទំនងជានឹង​មិនផ្លាស់ប្តូរ​គោលនយោ​បាយ​ដែលពាក់ព័ន្ធ ឬមួយបោះបង់​ចោលនីតិវិធី​នៃការដំឡើង​ប្រព័ន្ធខែល​ការពារមីស៊ីល THAAD នោះដែរ។ មួយវិញទៀតថ្លែង​ក្នុងសម័យ​ប្រជុំស្តីពី​បញ្ហានយោបាយ​ នៅទីក្រុង​ប៉េកាំង​លោក Wang បានលើក​ឡើងថា «យើងនឹង​បញ្ចប់ការ​បំពាក់​បរិក្ខា​​យោធា​ទប់ទល់​របស់យើង នៅមុនពេលដែលប្រព័ន្ធ THAAD ចាប់ផ្តើមប្រតិបត្តិការ ហើយវាពុំចាំបាច់នោះ​ឡើយក្នុងការ​អង្គុយ​​សំកុក​រង់​ចាំ​​រយៈ​ពេល​​ពីរ​ខែ​​​សម្រាប់ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី ពីព្រោះថា​ពួកយើងមាន​សម្ភារៈ​​ដូច្នោះ​​រួច​រាល់​អស់​ហើយ ដោយ​គ្រាន់តែ​ត្រូវការចល័តវា​ទៅកាន់ទីកន្លែង​ដែលសាកសម​ប៉ុណ្ណោះ»។ បន្ថែមពីនេះ​យោងតាមអតីត​មេបញ្ជាការ​កងទ័ពចិន​មួយរូប​ទៀត​ឈ្មោះ Yue Geng ទីក្រុងប៉េកាំង​មានសមត្ថភាព​ បង្កភាពរាំង​ស្ទះដល់ដំណើរ​​ការរបស់​ប្រព័ន្ធ THAAD តាមរយៈ​ការជួយពី​បច្ចេកវិទ្យា​ជះការរំខាន​ដ៏ទំនើបដែល​ប្រើប្រាស់​រលកសញ្ញា​អេឡិច​ត្រូម៉ាញេទិច។ គួរបញ្ជាក់ថាកាលពីសប្តាហ៍មុននេះ សហរដ្ឋអាមេរិក​បានប្រកាស​អំពីការដំឡើង​បរិក្ខាបន្សំ​នៃប្រព័ន្ធខែលការពារ​មីស៊ីល​ផ្លោង THAAD នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយនៅ​ក្រោយសេចក្តីរាយការណ៍​នៃការចាប់ផ្តើម​ដំណើរការបំពាក់​ប្រព័ន្ធនេះ ក្រសួងការបរទេស​ចិន​បានគូស​បញ្ជាក់ម្តង​ទៀតថាទីក្រុង​ប៉េកាំងនៅតែបន្ត​ប្រកាន់​គោលជំហរ​ប្រឆាំងដាច់ខាត​ចំពោះ​ការវិវឌ្ឍន៍នេះ ហើយនឹងចាត់​វិធានការ​ដែលចាំបាច់​​ដើម្បីការពារ​សន្តិសុខ​ជាតិ​របស់ខ្លួន៕

Source: http://m.freshnewsasia.com/index.php/en/internationalnews/49688-thaad-10.html

អីុយ៉ា! បទថ្មីលោក ព្រាប សុវត្តិ ចេញថ្មីភ្លាម ត្រូវបានមហាជនថាជាសារផ្ញើរជូន អា ចារ្យ អេ ដែរដៀលគាត់ថាស្រែៗ [មានវីដេអូ]

តារាប្រចាំដួងចិត្តបងប្អុនខ្មែរ គឺលោក ព្រាប សុវត្តិ ថ្មីៗនេះបានចេញបទចម្រៀងថ្មីមួយមានឈ្មោះថា ខ្ញុំស្រែអ៊ីងចឹង ធ្វើអោយមហាជនមានការចាប់អារម្មណ៍ខ្លំាងជាពិសេសគឺទៅលលើអត្ថន័យតែម្តង។ មហាជនមានការសង្ស័យថាអត្ថន័យក្នុងបទចម្រៀងថ្មីរបស់ លោក ព្រាប សុវត្តិ គឺជាសារឆ្លើយតបទៅលោក អាចារ្យ អេ ដែរធ្លាប់និយាយថា លោកមានមុខស្រដៀងអ្នកស្រែៗ។ យ៉ាងណាមិញនេះគ្រាន់តែជាការគិតរបស់មហាជនតែប៉ុន្នោះ ន័យពិតយ៉ាងណាមានតែអ្នកនិពន្ធ និងលោក ព្រាប សុវត្តិ ដែរដឹងការពិត។ សូមអញ្ជើញស្តាប់បទនេះទាំងអស់គ្នា។


រូបភាពដោយ: Cambodian Next Generation
រូបភាពដោយ: Cambodian Next Generation 
 

ឃើញ​​ម្ដាយ​កូន​ប្រសា​ក្រ​​ពេក​​ មិន​ឲ្យ​ចូលរួម​ពិធី​មង្គល​ការ​ តែ​​​កូន​​កំលោះ​ធ្វើរឿង​ភ្ញាក់​ផ្អើល​មួយ

ខ្ញុំ ​និង​​មិត្ត​ប្រុស​បាន​​ស្គាល់​គ្នា​​ពេល​នៅ​រៀន​មហាវិទ្យាល័យ​ជាមួយ​គ្នា​។ គាត់​​ជា​មនុស្ស​សង្ហា​តែ​​រឿង​ដែល​ប្លែក​ គឺ​គាត់​មិន​ធ្លាប់​មាន​​សង្សារ ឬ​ពាក់​ព័ន្ធ​ជា​មួយ​មនុស្ស​ស្រី​ពី​មុន​មក​ឡើយ។ ខ្ញុំ​ធ្លាប់​​គិត​​លេង​ៗ​ថា ឬ​មួយ​គាត់​មិន​ចូល​ចិត្ត​មនុស្ស​ស្រី​ទេ​ដឹង។

រូបតំណាង
មាន​ថ្ងៃ​មួយ ខ្ញុំ​បាន​​ទៅ​ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ ហើយ​ក៏​បាន​ជួប​គាត់​ដោយ​ចៃដន្យ​​​ដែល​គាត់​កំពុង​ធ្វើ​ការ​ក្រៅ​ម៉ោង​នៅ​ក្នុង​ក្លឹប​កម្សាន្ត​មួយ​​កន្លែង​។ នៅ​ថ្ងៃ​នោះ​ ​ខ្ញុំ​បាន​ផឹក​ស្រា​ស្រវឹង​ខ្លាំង​ ហើយ​​ក៏​បាន​ច្រឡំ​ថើប​គាត់។ នា​ថ្ងៃ​បន្ទាប់​មក​ទៀត ​គាត់​តែង​​តែ​គេច​មុខ​ចេញ​ពី​ខ្ញុំ​ជា​រៀង​រហូត ហើយ​យើង​ទាំង​ពីរ​នាក់​ក៏​មិន​ដែល​បាន​​ជួប​គ្នា​ទៀត​ឡើយ។
តែ​មិន​ដឹង​ថា​​​ទេវតា​លេង​រឿង​អ្វី​ដាក់​យើង​ទាំង​ពីរ​នាក់​ ទើប​ឲ្យ​គាត់​​មក​ដាក់​ពាក្យ​ធ្វើការ​នៅ​កន្លែង​ធ្វើការ​​របស់​ខ្ញុំ។ ​ពេល​​ឃើញ​ខ្ញុំ គាត់​ប្រហែល​គិត​ថា​ខ្ញុំ​ក៏​មក​ដាក់​ពាក្យ​ធ្វើការ​ដូច​គាត់​ដែរ​ហើយ​​មើល​ទៅ​។ នៅ​ថ្ងៃ​នោះ ខ្ញុំ​មាន​សំណួរ​ក្នុង​ចិត្ត​​ជា​ច្រើន​ចង់​សួរ​គាត់​តែ​មិន​ហ៊ាន ម្យ៉ាង​ទៀត​​ព្រោះ​គាត់​​ក៏​មិន​​ព្រម​និយាយ​អ្វី​ចេញ​មក​​​បន្តិច​សោះ​។
គាត់​មើល​ទៅ​​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ឡើយ​​ទាំង​ដំណើរ និង​ការ​និយាយ​​ស្ដី។ នៅ​ពេល​គាត់​ដឹង​ថា​ខ្ញុំ​ធ្វើ​ការ​នៅ​ទី​នេះ​ហើយ​ គាត់​​ក៏​ប្រញាប់​​សុំ​​ទៅ​សម្ភាសន៍​ភ្លាម​ៗ​ដែរ។ នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​ក៏​បាន​ទាក់​ទង​​ទៅ​គាត់ ដើម្បី​សួរ​​រឿង​មក​សម្ភាសន៍​ការងារ។ គ្រាន់តែ​បាន​ឮ​សំឡេង​គាត់​និយាយ​ក៏​ដឹង​ភ្លាម​ៗ​ថា​​ខាង​ក្រុម​ហ៊ុន​​របស់​ខ្ញុំ​ប្រហែល​ជា​​បដិសេធ​គាត់​ហើយ។
ក្នុង​ថ្ងៃ​នោះ​ខ្ញុំ​បាន​ណាត់​គាត់​ញ៉ាំ​បាយ​ជាមួយ​គ្នា ​ខ្ញុំ​ក៏​បាន​សួរ​ទៅ​គាត់​ថា ហេតុ​អ្វី​​ត្រូវ​គេច​មុខ​​ចេញ​ពី​ខ្ញុំ? ​គាត់​នៅ​ស្ងៀម​ទម្លាក់​​មុខ​ចុះ​ភ្លាម​ៗ​បន្តិច តែ​​ក៏​ព្រម​ប្រាប់​ថា​គាត់​មិន​បាន​គេច​មុខ​​ទេ តែ​​មក​ពី​ខាង​ផ្ទះ​ក្រុម​គ្រួសារ​របស់​គាត់​​មាន​បញ្ហា​នា​ពេល​នោះ។
គាត់​សារភាព​បន្ត​ថា គាត់​ចង់​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​ខ្ញុំ​ដែរ​ តែ​ខ្លាច​ថា​ប្រសិន​បើ​ទាក់​ទង​គ្នា​ហើយ ​វា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​​លំបាក​ទៅ​ជា​មួយ​គាត់​។ ពេល​គាត់​និយាយ​ចប់​ ខ្ញុំ​ខ្លួន​ឯង​ក៏​បាន​​ដឹង​ការ​លំបាក​ដែរ​ ហើយ​ខ្ញុំ​ក៏​ព្យាយាម​ប្ដូរ​រឿង​និយាយ​តែ​ម្ដង។ នៅ​ថ្ងៃ​បន្ត​​បន្ទាប់​មក​ទៀត ខ្ញុំ​បាន​ព្យាយាម​ជួយ​គាត់​រក​ការ​ងារ​ធ្វើ និង​តែងតែ​​គាំទ្រ​ខាង​គាត់​ជានិច្ច​។
ពេលវេលា​ចេះ​តែ​កន្លង​ផុត​ទៅ យើង​ទាំង​ពីរ​បាន​បាក់​ចិត្ត​ស្រលាញ់​គ្នា ហើយ​គាត់​ក៏​ព្រម​នាំ​​ខ្ញុំ​​ទៅ​លេង​​ផ្ទះ និង​ណែនាំ​​ឲ្យ​ស្គាល់​​គ្រួសារ​របស់​គាត់។ ​ខ្ញុំ​គិត​ជា​យូរ​មក​ហើយ​ថា ​ផ្ទះ​របស់​គាត់​ក្រ តែ​គិត​មិន​ដល់​ថា​​ម្ដាយ​របស់​គាត់​ជា​មនុស្ស​ពិការ​ឡើយ​។
ចំណែក​ខាង​គ្រួសារ​ខ្ញុំ ពេល​ដឹងរឿង​ខ្ញុំ​ស្រលាញ់​បុរស​ក្រីក្រ ប៉ា​ម៉ាក់​ខ្ញុំ​ក៏​ជំទាស់​ការ​ទាក់​ទង​របស់​យើង​ទាំង​ពីរ​នាក់​។ ខ្ញុំ​ដឹង​ថា​ម្ដាយ​ឪពុក​គ្រប់​គ្នា​​ចង់​​ឲ្យ​កូន​មាន​សេចក្ដី​សុខ តែ​ខ្ញុំ​គិត​ថា​ដរាប​ណា​ខ្ញុំ​រស់​នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ នោះ​​ជា​សេចក្ដី​សុខ​សុភមង្គល​ហើយ។ ​គិត​បែប​នេះ​​ ទើប​ខ្ញុំ​ស្រលាញ់​​គាត់​រហូត​​ដល់​​ជ្រុលជ្រួស​មាន​ផ្ទៃ​ពោះ ហើយ​ប៉ា​ម៉ាក់​​របស់​​ខ្ញុំ​ក៏​មិន​អាច​​បដិសេធ​ថា​មិន​ឲ្យ​រៀប​ការ​បាន​ដែរ។
ប៉ា​ម៉ាក់​របស់​ខ្ញុំ​ខ្លាច​ថា ពេល​​ខ្ញុំ​រៀបការ​រួច​នឹង​មាន​ជីវិត​លំបាក​ ទើប​លោក​ទាំង​ពីរ​សម្រេច​​ទិញ​ផ្ទះ និង​​រថយន្ត​មួយ​គ្រឿង​ឲ្យ​ជា​កាដូ​ថ្ងៃ​រៀបការ។ ប៉ា​ប្រាប់​ស្វាមី​​របស់​ខ្ញុំ​ថា នៅ​ថ្ងៃ​រៀបការ ​​គាត់​​មិន​ត្រូវ​ឲ្យ​ឪពុកម្ដាយ​របស់​គាត់​មក​ចូល​រួម​ទេ ព្រោះ​នៅ​ថ្ងៃ​នោះ​​នឹង​មាន​អ្នក​ធំ ​អ្នក​មាន និង​មនុស្ស​ល្បី​ៗ​​ក្នុង​សង្គម​ចូល​រួម​ច្រើន​ដែល​មិន​ចង់​ឲ្យ​អាម៉ាស់​ភ្ញៀវកិត្តិយស។ ខ្ញុំ​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​សុំ​ឲ្យ​​លោក​ប៉ា​ ​ប្ដូរ​ចិត្ត​តែ​ធ្វើ​មិន​បាន រហូត​ថ្ងៃ​រៀប​ការ​​ក៏​មក​ដល់។
នៅ​ថ្ងៃ​អាពាហ៍ពិពាហ៍​កំពុង​ដំណើរ​ការ​មិន​​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​ស្វាមី​របស់​ខ្ញុំ​​​ទទួល​ទូរសព្ទ​ ហើយ​គាត់​ក៏​ប្រញាប់​ចេញ​ទៅ​ក្រៅ​ពិធី​ភ្លាម។ ​បន្តិច​ក្រោយ​មក​ គាត់​​ត្រលប់​មក​​វិញ​ហើយ​បាន​​ដឹក​ដៃ​ម្ដាយ​​​បង្កើត​របស់​គាត់​ចូល​រោង​ការ​កូន​ រួច​នាំ​ទៅ​អង្គុយ​លើ​កៅអី​ម្ខាង​។
គាត់​បាន​សុំ​ពេល​​​និយាយ​ទៅ​កាន់​​អ្នក​ចូលរួម​ពិធី​ថា "​​សួស្ដី ភ្ញៀវ​កិត្តិយស​ទាំង​​អស់​ដែល​បាន​ចំណាយ​ពេល​​វេលា​មក​ចូល​រួម​​ពិធី​មង្គល​ការ​​​ថ្ងៃ​នេះ និង​​ធ្វើ​ជា​សាក្សី​ដល់​ពួក​យើង​ទាំង​ពីរ​នាក់។ ជា​ដំបូង​ខ្ញុំ​សូម​​អរគុណ​ដល់​ម្ដាយ​ឪពុក​​របស់​ខ្ញុំ​​ដែល​បាន​ចិញ្ចឹម​បីបាច់​ថែ​រក្សា​ខ្ញុំ​រហូត​មក និង​បាន​បង្រៀន​​អ្វី​ៗ​ជា​ច្រើន។ លោក​អ្នក​​ប្រហែល​​គិត​មិន​ដល់​ថា ​មនុស្ស​ចាស់​ពិការ​នេះ មាន​​ជីវិត​ក្រលំបាក​​យ៉ាង​ណា​ទេ តែ​ដោយ​សារ​ពួក​គាត់​ទើប​មាន​រូប​ខ្ញុំ​ពេល​នេះ។
ពេល​​ខ្ញុំ​​រៀន​នៅ​​ថ្នាក់​​​មធ្យម​សិក្សា ឪពុក​​​​ខ្ញុំ​​បាន​​ឡើង​ទៅ​ជួស​ជុល​ដំបូល​ផ្ទះ ហើយ​ក៏​បាន​ជួប​​ឧបទ្ទវហេតុ​​​​ធ្លាក់​ចុះ​មក​​​​ក្រោម​​​ធ្វើ​ឲ្យ​​គាត់​​​ធ្លាក់​ខ្លួន​ពិការ​​។ គាត់​​មិន​ព្រម​​​​​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​ទេ ព្រោះ​ត្រូវ​ការ​សន្សំ​​ប្រាក់​​​​​​​​ទុក​​ឲ្យ​ខ្ញុំ​​​បាន​​រៀន​​បន្ត។ នៅ​ថ្ងៃ​​បន្ទាប់​​ ​ពុក​​ក៏​​​មាន​អាការៈ​​​កាន់​តែ​យ៉ាប់យ៉ឺន​​​រាងកាយ​​​​កម្រើក​​មិន​រួច​ រហូត​​​​​​​​ការ​សិក្សា​របស់​ខ្ញុំ​ត្រូវ​​ផ្អាក និង​ត្រលប់​​មក​ផ្ទះ​វិញ​ដើម្បី​​មើល​ថែ​​ពុក​​។ ពុក​ផ្ដាំ​ថា​​​ចាប់​ពី​ពេល​នេះ​ត​ទៅ​ខ្ញុំ​​ត្រូវ​​មើល​ថែ​ម៉ែ​ឲ្យ​បាន​ល្អ ព្រោះ​គាត់​មិន​អាច​​នៅ​មើល​ថែ​​​បាន​ទៀត​​​​ទេ។
​​​ក្រោយ​មក​​​ប៉ុន្មាន​ថ្ងៃ ​ពុក​ក៏​បាន​លាចាក​លោក​ទៅ ​ហើយ​ខ្ញុំ​​​ក៏​សម្រេច​ឈប់​រៀន​​ថ្នាក់​មហាវិទ្យាល័យ​ រួច​មក​មើល​ថែ​ម៉ែ​វិញ។ ​ថ្ងៃ​នេះ​​​ជា​ថ្ងៃ​សំខាន់​​របស់​​ខ្ញុំ ខ្ញុំ​សុំ​នាំ​​មនុស្ស​​សំខាន់​​​បំផុត​​ក្នុង​ជីវិត​របស់​ខ្ញុំ​​​​​មក​ចូល​រួម​ពិធី​មង្គលការ​ថ្ងៃ​នេះ ហើយ​ខ្ញុំ​​​ចង់​ប្រាប់​​​​​​ទាំង​អស់​គ្នា​ថា​ ការ​មាន​​ឪពុក ​​ឬ​ម្ដាយ​​ជា​​​មនុស្ស​ពិការ​​​​​មាន​អ្វី​ត្រូវ​ខ្មាស​​ទៅ​។"
​បន្ទាប់​ពី​ស្វាមី​​របស់​ខ្ញុំ​​និយាយ​ចប់​​ គាត់​​ទប់​ទឹក​​​ភ្នែក​មិន​ជាប់​ ហើយ​​ភ្ញៀវ​កិត្តិយស​បាន​ក្រោក​ឈរ​​ទះ​ដៃ​​ខ្លាំង​​ៗ​​​ពេញ​​ពិធី ឯ​​ប៉ា​របស់​ខ្ញុំ​បាន​ប្រែ​ទឹក​មុខ​។ តែ​អ្វី​ខ្ញុំ​​ទទួល​បាន​ពេល​នេះ​​គឺ​ ខ្ញុំ​បាន​ជ្រើស​រើស​បុរស​​មិន​ខុស​ទេ​ តទៅ​នេះ​ជីវិត​រស់នៅ​នឹង​​មាន​​សេចក្ដី​សុខ​​ពិត​ប្រាកដ៕
​​តម្លៃ​អប់​រំ​រឿង៖ ឪពុក​ម្ដាយ​គ្រប់​រូប​គួរ​ផ្ដល់​សិទ្ធិ​ឲ្យ​កូន​ជ្រើស​គូស្រករ​​ខ្លួន​ស្រលាញ់ ដែល​ត្រូវ​រួម​រស់​នៅ​ជាមួយ​គ្នា​មួយ​ជីវិត។ បើ​ព្រម​ទទួល​យក​កូន​គេ​ធ្វើ​ជា​កូន​ប្រសា ក៏​ត្រូវ​​ទទួលស្គាល់​ឪពុក​ម្ដាយ​កូន​ប្រសា​ធ្វើ​ជា​ដន្លង​នឹង​គ្នា​ដែរ​ទោះ​គាត់​ក្រ​លំបាក។ ធ្វើ​ជា​កូន​ត្រូវ​ចេះ​ការ​ពារ​​ថែរក្សា​ឪពុក​ម្ដាយ និង​ទទួល​ស្គាល់​ការ​ពិត ពិសេស​ពេល​គាត់​ចាស់​ជរា ឬ​ធ្លាក់​ខ្លួន​ពិការ​ដោយ​សារ​យើង។ ការ​ជ្រើស​រើស​ស្វាមី​ ឬ​ភរិយា​មាន​គំនិត​ល្អ​ ទោះ​បី​ក្រ​ក៏​គង់​ក្លាយ​ជា​អ្នក​មាន។

Source: http://news.sabay.com.kh/article/913835#pk_kwd=m.facebook.com

ចង់​​ទៅ​រស់​នៅ​​ជប៉ុន​​អចិន្ត្រៃយ៍​ មាន​អី​ពិបាក ត្រូវ​ការ​តែ​៤​យ៉ាង​នេះ​ប៉ុណ្ណោះ

ស្រប ពេល ដែល សហរដ្ឋអាមេរិក ពិចារណា ការ ដាក់ កម្រិត លើ ជនអន្តោប្រវេសន៍ នៅ ក្នុង ប្រទេស ជប៉ុន ឯណោះ វិញ រដ្ឋាភិបាល សហព័ន្ធ បាន ធ្វើ ការ បន្ធូរបន្ថយ លើ តម្រូវការ ថ្មី ចំពោះ ជនអន្តោប្រវេសន៍ ដែល មាន ជំនាញ ខ្ពស់ ដើម្បី ក្លាយ ជា អ្នក រស់ នៅ អចិន្ត្រៃយ៍ ក្នុង ប្រទេស របស់ ខ្លួន។
ប្រសិន បើ អ្នក គិត ថា ចង់ ផ្លាស់ ទៅ រស់ នៅ ក្នុង ប្រទេស ជប៉ុន នោះ អ្នក ត្រូវ ការ របស់ ៤ យ៉ាង គឺ លិខិតឆ្លងដែន មួយ ទម្រង់ ពាក្យ សុំ ទិដ្ឋាការ មួយ រូបថត មួយ សន្លឹក និង លិខិត បញ្ជាក់ (Certificate of Eligibility ឬ COE)។
របស់ ទាំង ៣ យ៉ាង ដំបូង គឺ ពិត ជា ងាយ ស្រួលSp ខ្លាំង ណាស់ សម្រាប់ អ្នក ប៉ុន្តែ បើ ចង់ បាន COE គឺ ទាមទារ ឲ្យ អ្នក ធ្វើ ការងារ បន្តិចបន្តួច បន្ថែម ទៀត។
ជា ពិសេស វា គឺ ជា ឯកសារ ដែល បង្ហាញ ថា អ្នក មាន លទ្ធភាព ទ្រទ្រង់ ជីវិត រស់ នៅ ខ្លួនឯង នៅ ក្នុង ប្រទេស ជប៉ុន។ ចំនួន អប្បបរមា នៃ ប្រាក់ ខែ សម្រាប់ ការ ទ្រទ្រង់ ជីវិត របស់ អ្នក ដែល ធ្វើ ឲ្យ អ្នក មាន សិទ្ធិ អាច ទទួល បាន COE គឺ ប្រហែល ១ ៦០០ ដុល្លារ ក្នុង មួយ ខែ។
យ៉ាងណាមិញ អ្នក ក៏ អាច ធ្វើ ការ ស្នើសុំ ទៅ រស់ នៅ ជា អចិន្ត្រៃយ៍ នៅ ជប៉ុន បាន ដែរ ប្រសិន បើ និយោជក ផ្ដល់ ឲ្យ អ្នក នូវ ការងារ មួយ ឬ អ្នក ជា កូន ឬ ប្តីប្រពន្ធ របស់ នរណា ម្នាក់ ដែល រស់នៅ ក្នុង ប្រទេស ជប៉ុន ស្រាប់៕
 Source: http://news.sabay.com.kh/article/913640#pk_fb_page=Sabay%20News%20Social

 អន្តរជាតិ កាដូ​ឆ្នាំ​ថ្មី​! រដ្ឋាភិបាល​ថៃ អត់​យក​ថ្លៃ​ធ្វើដំណើរ​ទៅ​ស្រុក​សម្រាប់​ពលករ​កម្ពុជា​,​ឡាវ​,​មី​យ៉ាន់​ម៉ា​

មកទល់ពេលនេះ នៅសល់​មួយខែ​ទៀត​ប៉ុណ្ណោះ ពិធីបុណ្យ​ចូលឆ្នាំថ្មី ឬ​បុណ្យ​ស​ង្ក្រា​ន នឹង​មកដល់​។ ជា​កាដូ​អបអរ​ឆ្នាំ​ថ្មី រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃទី​១៤ ខែមីនា បានអនុម័ត​យល់ព្រម​ក្នុង​ការផ្ដល់សេវា​ធ្វើដំណើរ​មិន​គិតថ្លៃ​សម្រាប់​ការធ្វើដំណើរ​តាមផ្លូវ​ល្បឿន​លឿន​សម្រាប់​យានយន្ត​គ្រប់​ប្រភេទ​។ ក្រៅពី​ប្រជាជន​ថៃ ពលករ​ចំណាកស្រុក​មកពី​ប្រទេសជិតខាង​របស់​ថៃ ក៏​ទទួលបាន​ការផ្ដល់​កាដូ​សម្រាប់​ឆ្នាំ​ថ្មី​ផងដែរ​។​ ​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ថៃ លោក Arkhom Termpittayapaisith បាន​និយាយថា គណៈរដ្ឋមន្ត្រី បានអនុញ្ញាត​ឲ្យ​នាយកដ្ឋាន​ផ្លូវ Highways លុបចោល​ការបង់ថ្លៃ​ធ្វើដំណើរ​រវាង​រាជធានី​បាងកក និង​ខេត្ត​ប៉ា​តា​យ៉ា និង​ផ្លូវ​ក្រវាត់​ភ្ជាប់​រវាង Bang Pa-in ទៅកាន់ Bang Phli ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៨ ខែមេសា​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។​ ​បន្ថែម​ពីលើ​នោះ រដ្ឋមន្ត្រី​ដឹកជញ្ជូន​រូបនេះ ក៏​និយាយ​ដែរ​ថា អាជ្ញាធរ​ទទួល​ផ្លូវ Expressway ក៏មាន​គម្រោង​លុបចោល​យក​ថ្លៃ​សម្រាប់​យានយន្ត​ធ្វើដំណើរ​លើផ្លូវ​រវាង Bang Na និង​ខេត្ត Chonburi អំឡុងពេល​បុណ្យចូលឆ្នាំថ្មី​នេះដែរ​។ ការសម្រេចចិត្ត​បែបនេះ ធ្វើឡើង​ដើម្បី​សម្រួលការ​ធ្វើដំណើរ​តាម​ដងផ្លូវ​ក្នុងពេល​ឆ្នាំ​ថ្មី ខណៈ​ការធ្វើដំណើរ​ក្នុង​ពេលនេះ នឹង​កើនឡើង​ខ្លាំង ហើយ​អាច​កកស្ទះ​ជាង​ថ្ងៃ​ធម្មតា​។ ​មិន​ត្រឹមតែ​ជនជាតិ​ថៃ​ឡើយ​ដែល​ទទួល​កាដូ​សម្រាប់​ឆ្នាំ​ថ្មី រដ្ឋាភិបាល​ថៃ ក៏បាន​លុបចោល​ថ្លៃ​ធ្វើដំណើរ​របស់​ពលករ​រាប់លាន​នាក់ ដែល​កំពុងធ្វើការ​នៅលើ​ទឹកដី​ថៃ​ង​ផងដែរ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ Athisit Chaiyanuwat បញ្ជាក់ថា គណៈរដ្ឋមន្ត្រី បាន​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ លុបចោល​ថ្លៃ​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​សម្រាប់​ពលករ​មកពី​ប្រទេសជិតខាង​ចំនួន​៣ គឺ​កម្ពុជា​, ឡាវ និង​មី​យ៉ាន់​ម៉ា​។ ​ការលុបចោល​ថ្លៃ​ធ្វើដំណើរ​នេះ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​៣០ ខែមេសា ដើម្បី​អនុញ្ញាត​ឲ្យ​ពលករ​ទាំង​៣​ប្រទេស អាច​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នៅ​ស្រុកកំណើត​របស់​ពួក​ដោយ​សប្បាយរីករាយ​។ ជាមួយគ្នា​នោះ ប៉ូលិសអន្តោប្រវេសន៍ ក៏​ទទួលបាន​ការណែនាំ​មិន​ឲ្យ​យក​ថ្លៃ​ធ្វើដំណើរ​សម្រាប់​ពលករ​ទាំងអស់​ផងដែរ​។ ចំណែក​ក្រសួងមហាផ្ទៃ ក៏​នឹង​សម្រួលការ​ធ្វើដំណើរ​រប​ស់ព​លករ ក៏ដូចជា​សមាជិកគ្រួសា​រ​ពួកគេ​ដែរ​។​ ​សូមបញ្ជាក់ថា ពិធីបុណ្យ​ចូលឆ្នាំថ្មី គឺជា​បុណ្យ​ដ៏​ធំ​មួយ​របស់​កម្ពុជា​, ថៃ​, ឡាវ និង​មី​យ៉ាន់​ម៉ា ដែល​កាន់​ពុទ្ធសាសនា​ដូចគ្នា​។ ប្រទេស​ទាំង​៤ ប្រារព្ធ​ពិធីបុណ្យ​នេះ អំឡុង​ខែមេសា តែ​ខុសគ្នា​ត្រង់​រយៈពេល​នៃ​ការ​ប្រារព្ធ និង​ឈ្មោះ​ប៉ុណ្ណោះ​។ នៅ​កម្ពុជា ប្រជាជន​ខ្មែរ​និយម​ហៅថា ពិធីបុណ្យ​ចូលឆ្នាំថ្មី ឯ​ថៃ​ហៅថា​បុណ្យ​សង្ក្រាន្ត ហើយ​ឡាវ​ហៅថា​សង្ក្រាន្ត និង​មី​យ៉ាន់​ម៉ា​ហៅថា​បុណ្យ Thingyan ។ ដោយសារ​ពិធីបុណ្យ​នេះ​ប្រារព្ធ​ក្នុងពេល​ដំណាលគ្នា ទើប​រដ្ឋាភិបាល​ថៃ​សម្រួលការ​ធ្វើដំណើរ​រប​ស់​ពលករ​ប្រទេសជិតខាង​ខ្លួន​៕

Source: https://thmeythmey.com/?page=detail&id=50463