Mon, 2 Jan 2017 by Camcurrent
តារាសិចស៊ីបើកចំហ
តារាបែកបាក់ស្វាមី
តារារងការឈឺចាប់បំផុត
ថ្វីដ្បិតតែ កញ្ញា ពេជ្រ អាវីហ្សា បានបង្ហាញរូបសម្រស់ខ្ចីល្វក់ឡើងវិញជាសះពីរបួសស្នាមត្រូវអតីតសង្សារវាយដំ តែនាងនៅតែទទួលស្គាល់ថា ការឈឺចាប់ និងអារម្មណ៍ភ័យខ្លាចបន្តតាមលងនាងជាប់ជានិច្ច។ រីឯតារាចម្រៀងស្រី សុខ ចិន្តា ហៅ វ៉ាន់ នីឡា នាងក៏អះអាងថា កំពុងរស់នៅក្នុងជីវិតរងការគំរាមផងដែរ។ ករណីប្រើហិង្សាពីសំណាក់ប្អូនថ្លៃឧកញ៉ាដ៏ល្បីត្រូវជាសង្សារមកលើកញ្ញា ពេជ្រ អាវីហ្សា និងការចែកចាយរូបអាក្រាតរបស់កញ្ញា វ៉ាន់ នីឡា ដោយមានអតីតសង្សារជាកូនមន្ត្រីធំជាចុងចោទ មកទល់ពេលនេះនៅពុំទាន់បានឃើញពន្លឺផ្លូវច្បាប់នៅឡើយទេ។
តារាចម្រៀងគ្មានតម្រុយស្នេហា
តារាមហាជនចង់ឃើញមុខជាងគេ
រួមរឹតដោយពាក្យចចាមអារ៉ាមធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរព្រោះជំងឺប្រតិកម្មស្បែក កញ្ញា ខេមរៈ ស្រីពៅ គឺជា តារាចម្រៀងដែលអ្នកគាំទ្រអន្ទះសាចង់ឃើញឡើងឆាកជាងគេ។ កញ្ញា ខេមរៈ ស្រីពៅ ក្រៅពីតម្រុយបង្ហោះតែរូបថតចាស់ៗក្នុងហ្វេសប៊ុក ជាមួយពាក្យសន្យាថានឹកអ្នកគាំទ្រ នាងបែរជាធ្វើឲ្យមហាជនខកបំណងឃើញមុខនាងម្ដងហើយម្ដងទៀត។ បងប្រុសរបស់នាងគឺកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ធ្លាប់បានបកស្រាយថា នាងនឹងវិលមកកាន់ពិភពសិល្បៈវិញពេលដែលនាងជាពីជំងឺក្រពះពោះវៀន។
តារាសិចស៊ីលឹបល
តារាចម្រៀងសំណព្វចិត្តយុវវ័យ
ជាមួយការតុបតែងខ្លួនដ៏គួរឲ្យស្រឡាញ់
តារាចម្រៀងសាច់សខ្ចីប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី
ទៅណាមកណាតែងតែមានយុវវ័យ និងក្មេងៗដង្ហែគ្នាតាមថតរូប
និងជូនអំណោយអនុស្សាវរីយ៍។ តារាចម្រៀងសំនៀងស្រទន់បែបម្ញែក កញ្ញា សុខ
ពិសី ក៏ពេញនិយមត្រូវបានក្មេងៗយកបទនាងទៅច្រៀង
និងរៀនធ្វើត្រាប់តាមផងដែរ។
តារាឈឺឆ្អាលរឿងគេ
មិនមានអ្នកណាអាចដណ្ដើមពានខាង «ឈឺឆ្អាល» រឿងអ្នកដទៃដូចតារាសម្ដែងអ្នកមេម៉ាយកូនមួយ អ្នកនាង ចន ច័ន្ទលក្ខិណា អតីតភរិយាលោក យុត្ថារ៉ា ឆានី ឡើយ។ អំឡុងឆ្នាំ ២០១៦ តារាស្រីកំពុងផ្អែមល្ហែមនឹងស្នេហ៍ថ្មីជាមួយអ្នកជំនួញពោះម៉ាយកូនមួយ វ័យស្របាលគ្នារូបនេះ បានលូកដៃក្នុងរឿងអយុត្តិធម៌មកលើមិត្តរួមអាជីព ជួយយកអាសាកីឡាករ និងទុរគតជនក៏ដូចជាបញ្ចេញមតិ និងសកម្មភាពទ្រទ្រង់វិស័យ សិល្បៈផងដែរ។ ជាមួយការបង្កើតសមាគមមិត្តសិល្បៈស្ម័គ្រចិត្ត ជួយសង្គម អ្នកនាងបានលូកដៃក្នុងរឿងអយុត្តិធម៌មកលើតារាៗថែមទៀតផង។
តារាសម្ដែងសំណព្វចិត្តយុវវ័យ
ក្នុងចំណោមតារាសម្ដែងដែលទទួលបានការគាំទ្រពីយុវវ័យមានរាជិនីក្រមា មាន សូនីតា តារាបបូរមាត់សិចស៊ី ម៉ាក់ សែន សូនីតា និងតារារាងតូចច្រឡឹងកញ្ញា ឌុច លីដា។ យ៉ាងណាមិញ ម៉ាក់ សែនសូនីតា ត្រូវបានគេសម្គាល់ថាមួយរយៈចុងក្រោយ ប្រជាប្រិយភាពនាងលេចធ្លោខ្លាំងទាំងការសម្ដែងភាពយន្ត និងថតស្ប៉តពាណិជ្ជកម្ម។ រូបភាពរបស់នាងទាំងក្នុងឈុតសិចស៊ី និងគួរឲ្យស្រឡាញ់បានអន្ទងចិត្តយុវវ័យឲ្យសរសើរនាងយ៉ាងខ្លាំង៕
ប្រភពពត៌មាន និងរូបភាព / ដកស្រង់ពី: http://www.postkhmer.com/









No comments:
Post a Comment