១-ស្ពៃក្តោប
ស្ពៃក្តោបសម្បូរទៅដោយសារធាតុគីមីរុក្ខជាតិដែលជួយបំផ្លាញរ៉ាឌីកាល់សេរី ។ វាជាអាហារមួយក្នុងចំណោមអាហារដែលល្អបំផុតសម្រាប់សុខភាពតម្រងនោម ។ រួមជាមួយនឹងសារធាតុគីមីរុក្ខជាតិ ស្ពៃក្តោបមានសារធាតុចិញ្ចឹមជាច្រើនទៀតដែលជួយជួសជុល និងចិញ្ចឹមតម្រងនោម ។ ដោយសារវាមានជាតិប៉ូតាស្យូមទាប វាគឺជាអាហារដ៏ពិសេសសម្រាប់មុខងារលាងឈាមរបស់តម្រងនោម ។
២-ម្ទេសប្លោកក្រហម
ជាមួយនឹងកម្រិតប៉ូតាស្យូមទាប និងសម្បូរទៅដោយវីតាមីន A B6 C ជាតិកាកសរសៃ និងអាស៊ីតហ្វូលិក ម្ទេសប្លោកក្រហមមានសមត្ថភាពដ៏អស្ចារ្យក្នុងការថែរក្សាសុខភាពតម្រងនោមរបស់អ្នក ។ ម្ទេសប្លោកក្រហមមានទំនោរបំបែកកាកសំណល់ពុលនៅក្នុងឈាម ហេតុនេះហើយវាអាចជួយមុខងារតម្រងនោមបាន ។
៣-ផ្លែប៉ោម
ផ្លែប៉ោមគឺជាផ្លែឈើមួយក្នុងចំណោមអាហារដ៏ល្អបំផុតសម្រាប់សុខភាពតម្រងនោម។ លក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកនៃផ្លែប៉ោមធ្វើឱ្យវាក្លាយជាអាហារដ៏ល្អសម្រាប់ការថែរក្សាសុខភាពតម្រងនោម ។ លើសពីនេះទៅទៀត ផ្លែប៉ោមអាចជួយការពារការឆ្លងមេរោគក្នុងផ្លូវបង្ហូរទឹកនោម និងកាត់បន្ថយហានិភ័យនៃការកើតជំងឺក្រួសក្នុងតម្រងនោម ។
៤-ខ្ទឹមបារាំង
ខ្ទឹមបារាំងមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានឥទ្ធិពលក្នុងការសម្អាត និងបញ្ចេញជាតិពុលចេញពីតម្រងនោម។ ខ្ទឹមបារាំងក៏មានសារធាតុរ៉ែក្រូមីញ៉ូមដែលជួយក្នុងការធ្វើមេតាប៉ូលីសជាតិខ្លាញ់ ប្រូតេអីុន និងកាបូអីុដ្រាត។ ដូច្នេះការទទួលទានខ្ទឹមបារាំងទាំងឆៅ និងឆ្អិនអាចជួយថែរក្សាតម្រងនោមឲ្យមានសុខភាពល្អដូចគ្នា ។
៥-ត្រី
ក្រុមអ្នកជំនាញវេជ្ជសាស្ត្របានផ្តល់អនុសាសន៍ក្នុងការទទួលទានអាហារជាមួយត្រីដើម្បីថែរក្សាតម្រងនោមរបស់អ្នកឲ្យមានសុខភាពល្អ។ ត្រីមានប្រូតេអុីនដែលមានគុណភាពខ្ពស់ដូចជាអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលអាចកាត់បន្ថយការរលាក ៕
Source: http://sabbayan.com/archives/57?fb_action_ids=1380681988657324&fb_action_types=og.comments
No comments:
Post a Comment