Tue, 27 December 2016
នាង ជេស៊ី វ៉ាត ដែលមានឪពុកជាជនជាតិអៀរឡង់ និងម្ដាយថៃ ត្រូវក្រុមអ្នកអភិរក្សនិយមថ្កោលទោសថាស្រាតដើម្បីលុយ។ ម៉ូដែលដែលទើបបានប្រកាសឈប់ថតសិចស៊ី ធ្លាប់បានបកស្រាយថា៖ «មិនសំខាន់លើលុយទេ។ ខ្ញុំគ្រាន់តែចង់ធ្វើអ្វីដែលជាចំណូលចិត្ត និងទេពកោសល្យរបស់ខ្ញុំ»។
នាងបន្តថា៖ «ទោះជាខ្ញុំត្រូវចិញ្ចឹមឪពុក និងបងប្អូនខ្ញុំមែន តែបើបងប្អូនយល់ថាវាខុសឆ្គង ខ្ញុំនឹងឈប់ថតបែបនេះទៀត។ ខ្ញុំសុំទោស»។
គួររំឭកផងដែរថា កាលពីឆ្នាំមុន ជេស៊ី បានប្រើប្រាស់បណ្ដាញសង្គមដើម្បីទាមទារយុត្តិធម៌ពីបទល្មើសនាំឲ្យឪពុកនាងចាញ់បោកគេអស់ប្រាក់ ៦៥ លានបាត (១,៨លានដុល្លារ)។
សព្វថ្ងៃ ទំព័រហ្វេសប៊ុករបស់នាងបង្ហោះសុទ្ធតែរូបភាពសិចស៊ី ដែលទាក់ទាញមតិរិះគន់ ក៏ដូចជាការគាំទ្រ។ ក្រោយពីនាងប្រកាសឈប់ថតសិចស៊ីមក ប្រិយមិត្តចូលចិត្តនាងបានបង្កើតញតិ្តអនឡាញតាមរយៈវេបសាយ Change.org ដោយទទូចសុំឲ្យនាង ជេស៊ី វ៉ាត បន្តកិច្ចការរបស់នាងយ៉ាងក្លាហាន។
ពុំទាន់ដឹងថា ពេលនេះវេបសាយប្រមូលបានអ្នកគាំទ្រប៉ុន្មានសំឡេងទេ ប៉ុន្តែពួកគេបានប្រកាសសុំឲ្យនាងកុំស្ដាប់សម្ដីពលរដ្ឋថៃដែលអភិរក្សជ្រុល និងបន្តសេរីភាពព្រោះវាជាខ្លួនប្រាណរបស់នាង៕
ប្រភពពត៌មាន និងរូបភាព / ដកស្រង់ពី:http://www.postkhmer.com

No comments:
Post a Comment