ក្រុងឡុងដ៍: ខ្សែបម្រើ Ander Herrera របស់
Manchester United បាននិយាយថា ក្រុមរបស់គេ នឹងសម្លឹងរកការសងសឹក
នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម West Ham United នាកីឡដ្ឋាន
Old Trafford ក្នុងការប្រកួតពាន League Cup វគ្គ ៨
ក្រុមចុងក្រោយនារាត្រីនេះ។
West Ham បានធ្វើឲ្យ Herrera និងមិត្តរួមក្រុមរបស់គេបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១ កាលពីថ្ងៃអាទិត្យ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ក្នុងពេលដែលលោក Jose Mourinho អ្នកចាត់ការទូទៅរបស់ Man United រងនូវការបណ្តេញឲ្យទៅអង្គុយកៅអីអ្នកទស្សនា សម្រាប់ការទាត់ដបទឹក ទាំងខឹងសម្បា។
Man United បានជួបលទ្ធផលយ៉ាងខកចិត្តបំផុតនៅដើមរដូវកាលលីកមួយបើគិតចាប់តាំងពីឆ្នាំ ១៩៨៩ តាមរយៈការបញ្ចប់ក្នុងលទ្ធផលស្មើរាល់ការប្រកួតក្នុងផ្ទះខ្លួនឯងទាំង ៤ លើកចុងក្រោយរបស់ពួកគេ ហើយ Herrera បានធ្វើការព្រមានដល់កីឡាករនៃក្រុម West Ham របស់លោក Slaven Bilic ឲ្យធ្វើការត្រៀមខ្លួនឲ្យរួចរាល់សម្រាប់ការប្រកួតមួយនេះ។
ខ្សែបម្រើអន្តរជាតិអេស្ប៉ាញរូបនេះ ដែលបានឈ្នះពាន FA Cup ជាមួយនឹង Man United កាលពីរដូវកាលមុននោះ បានឲ្យដឹងថា៖ «វាពិតជាវិជ្ជមានដែលយើងនឹងលេងការប្រកួតនៅថ្ងៃពុធ ដែលនៅពេលនោះយើងអាចធ្វើការសងសឹក។ យើងអាចផ្លាស់ប្តូរសំណាងរបស់យើងក្នុងការប្រកួតបន្ទាប់ក្នុងពាន EFL Cup»។
Herrera បានប្រាប់បន្តថា៖ «មិនថា ក្នុងយុទ្ធនាការណា ឬក្នុងការប្រកួតបែបណា យើងពិតជាចង់ឈ្នះ។ យើងចង់ធ្វើការប្រជែងយករាល់អ្វីទាំងអស់ ហើយយើងចង់ធ្វើឲ្យអ្នកគាំទ្ររបស់យើងមានមោទនភាព»។
កីឡាកររូបនេះបានប្រាប់បន្ថែមឲ្យដឹងទៀតថា៖ «West Ham គឺជាក្រុមខ្លាំង ហេតុនេះ វាមិនងាយស្រួលនោះឡើយក្នុងការរារាំងពួកគេមិនឲ្យបង្កើតឱកាស។ ពួកគេមាន Manuel Lanzini, Diafra Sakho, Dimitri Payet និង Michail Antonio។ ពួកគេសុទ្ធសឹងជាកីឡាករឆ្នើម»។
Man United នឹងលេងដោយគ្មានវត្តមានរបស់ខ្សែបម្រើ Paul Pogba និង Marouane Fellaini ដោយសារតែការជាប់ពិន័យព្យួរ។ ក្រោយពីបានចូលលេងក្នុងនាមជាកីឡាករបម្រុងក្នុងពេលជួបក្រុម West Ham កាលពីថ្ងៃអាទិត្យ ខ្សែប្រយុទ្ធ Wayne Rooney ដែលជាប្រធានក្រុមសង្ឃឹមថា នឹងវិលទៅលេងក្នុងជម្រើសដំបូងវិញ ខណៈដែលរូបគេនឹងព្យាយាមស្វែងរកគ្រាប់បាល់ទី ២៤៩ របស់គេសម្រាប់ Man United។
ស្របពេលជាមួយគ្នានេះ ក្រុម Arsenal នឹងឈានទៅប្រកួតប្រកបដោយការជឿជាក់ពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Southampton នៅរាត្រីនេះ ក្រោយពីបញ្ចប់ការទទួលបានត្រឹមលទ្ធផល ៣ ស្មើជាប់ៗគ្នា តាមរយៈការផ្តួលក្រុម Bournemouth ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃអាទិត្យ។
ប៉ុន្តែ Southampton ក៏បានលទ្ធផលជាវិជ្ជមានពីការប្រកួតកាលពីចុងសប្តាហ៍មុនផងដែរ ក្រោយពីបានបំបាក់មុខរបស់លោក Ronald Koeman ជាមួយនឹងជ័យជម្នះ ១-០ នៅថ្ងៃនៃការវិលត្រឡប់របស់លោកទៅកាន់កីឡដ្ឋាន St Mary's ជាមួយនឹងក្រុម Everton៕
កម្មវិធីប្រកួតនៅរាត្រីនេះ
Arsenal v Southampton - 2:45 ទៀបភ្លឺ
Manchester United v West Ham - 3 ទៀបភ្លឺ
Source: http://www.postkhmer.com