រឿង "វិកលចរិត" បានចាក់បញ្ចាំង១០ថ្ងៃហើយគិតត្រឹមថ្ងៃម្សិលមិញ ដែលដំបូងឡើយភាពយន្តមួយនេះ មិនសូវមានអ្នកមកទស្សនាច្រើន ប៉ុន្តែដោយមានការចែករំលែកតាមរយៈសារព័ត៌មានក៏ដូចជា Facebook ពីគុណភាពរឿង និងការត្អូញត្អែររបស់ផលិតករមក ភាពយន្តមួយនេះត្រូវបានមហាជនផ្ដើមចាប់អារម្មណ៍ច្រើន។
លោក ហ៊ុយ យាឡេង
ជាងនេះទៅទៀត លោកទទួលស្គាល់ថា ក្រៅពីគុណភាពនៃរឿង ទស្សនិកជនមានការអាណិតលោក ក្នុងការហ៊ានខ្ចីប្រាក់គេរាប់ម៉ឺនដុល្លារ យកមកផលិតភាពយន្តមួយនេះ ទើបនាំគ្នាមកគាំទ្រ។
ទន្ទឹមគ្នានោះដែរ នៅមានក្រុមហ៊ុនផ្សេងទៀតបានទាក់ទងមកកក់សំបុត្រទុក ខ្លះ១៥០ សំបុត្រ ខ្លះ១០០ សំបុត្រ ខ្លះ៥០ សំបុត្រ ជាបន្តបន្ទាប់។
តាមការរំពឹងទុករបស់ ផលិតករដែលល្បីថាសល់តែកង់មួយហើយជំពាក់បំណុលគេច្រើនម៉ឺនដុល្លារ បញ្ជាក់ថា លោក រំពឹងថា "វិកលចរិត" អាចនឹងរកប្រាក់ដើមមកវិញ ឬអាចចំណេញបានខ្លះជាក់ជាមិនខាន។
លោក ហ៊ុយ យាឡេង បានថ្លែងអំណរគុណ ដល់ទស្សនិកជនជាខ្លាំងដែលបានមកគាំទ្រភាពយន្តខាងលើ។ លោកថា ប្រសិនបើមិនមានទស្សនិកជនមកគាំទ្រទេ លោកច្បាស់ជាជំពាក់បំណុលគេជុំទិសជាក់ជាមិនខាន៕
Source: Saby

No comments:
Post a Comment