Wednesday, January 18, 2017

Microsoft នឹងដាក់បញ្ចូលភាសាខ្មែរជាង១០ម៉ឺនឃ្លាក្នុងកម្មវិធីកុំព្យូទ័រអាចប្រើពេញពិភពលោក

ក្រុមហ៊ុន Microsoftបានសហការណ៍ជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា​ក្នុង​ការ​បញ្ចូលការបកប្រែភាសារខ្មែរ Translator Hub-Khmer ចូលទៅ​ក្នុងកម្ម​វិធីកុំ​ព្យូទ័រ យ៉ាងតិច ១០ម៉ឺនឃ្លាដើម្បីជួយជំរុញឱ្យ ការប្រើប្រាស់ភាសាខ្មែរបានទូលំ ទូលាយ និងបានស្គាល់នៅទូទាំងពិភពលោក។នេះបើ​យោង​តាមសារព័ត៌មានជាតិ។
ឯកឧត្តម សុខ សុភ័ក្រ្ដ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងនៅក្នុងសិក្ខាសាលាស្ដីពីបច្ចេកវិទ្យាលំហអេឡិចត្រូនិករបស់ក្រុមហ៊ុនMicrosof នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ថាក្រសួង ពាណិជ្ជកម្មនិងក្រុមហ៊ុន Microsoftកំពុងតែសហការគ្នាក្នុងាររៀបចំដាក់​បញ្ចូលភាសាខ្មែរ ក្នុង កម្មវិធីកុំព្យូទ័រ។
គម្រោងនេះនឹងបញ្ចូលទិន្នន័យជាឃ្លា ប្រយោគ ដែលមានយ៉ាងតិច ១០ម៉ឺនឃ្លាទាំងភាសាខ្មែរ និងអង់គ្លេស ដើម្បី ឲ្យកម្មវិធី Translator HUB-Khmer ប្រែភាសាខ្មែរទៅភាសាអង់គ្លេស ឬភាសារអង់គ្លេសទៅភាសាខ្មែរ នៅពេលគេហៅឃ្លាណាមួយ ដែលមានក្នុងទិន្នន័យនេះ។​
បច្ចុប្បន្ន គម្រោងនេះកំពុងតែធ្វើការកែសម្រួល និងជ្រើសរើសអត្ថន័យ​និងធាតុចូលជាច្រើនទៀត​សម្រាប់បកប្រែជាភាសាខ្មែរ ទៅភាសាអង់គ្លេស ឬភាសាផ្សេងៗទៀត ដែលមានច្រើនជាង៦០ភាសានៅ លើពិភពលោក។
គួរជម្រាបផងដែរថា Translator Hub-Khmer ជាកម្មវិធីបកប្រែភាសាភ្លាមៗ លើប្រព័ន្ធអ៊ីនធើណេត ពី ខ្មែរ-អង់គ្លេស និង អង់គ្លេស-ខ្មែរ ដើម្បីលុបរបាំងភាសា ក្នុងការប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃ ការប្រកបការងារ និងការធ្វើអាជីវកម្ម។
ប្រភពព័ត៌មាន: http://business-cambodia.com/ 

No comments:

Post a Comment