ក្រសួង សាធារណការ ៖ ម្ចាស់ យានយន្ត អាច ទទួល បាន ផ្លាក លេខ ឈៀក និង បណ្ណ បើក បរ ភ្លាមៗ តាម ប្រព័ន្ធ ស្វ័យ ប្រវត្តិ កម្ម ថ្មី
នៅ ថ្ងៃ ចន្ទ នេះ ក្រសួង សាធារណការ និង ដឹកជញ្ជូន បាន ប្រកាស ដាក់ ឲ្យ ដំណើរការ ជា ផ្លូវ ការ នូវប្រព័ន្ធ ស្វ័យ ប្រវត្តិកម្ម សម្រាប់ ការ ចុះ បញ្ជី យាន ជំនិះ ការ ត្រួតពិនិត្យ លក្ខណៈ បច្ចេកទេស យានជំនិះ ការ ផ្តល់ បណ្ណ បើកបរ យានយន្ត និង កម្មវិធី យល់ ដឹង អំពី ទ្រឹស្តី នៃ ការ បើកបរ លើ ទូរសព្ទ ដៃ ។ បើ តាម លោក រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ការ ដាក់ ឲ្យ ដំណើរ ការ ប្រព័ន្ធ ស្វ័យ ប្រវត្តិកម្ម របស់ ក្រសួង នេះ គឺ ជា ការ បំពេញ សន្យា របស់ លោក ជាមួយ លោក នាយករដ្ឋមន្រ្តី និង ដើម្បី បង្ខិត សេវា សាធារណៈ ដ៏ មាន ប្រសិទ្ធិភាព តម្លាភាព និង រហ័ស ឲ្យ ទៅ កៀក នឹង ប្រជាពលរដ្ឋ ។
តើ អ្វី ជា មុខងារ ទាំង បួន នៃ ប្រព័ន្ធ ស្វ័យ ប្រវត្តិកម្ម របស់ ក្រសួង សាធារណៈការ ដែល កំពុង ប្រកាស ឲ្យ ប្រើ ប្រាស់ នេះ !?

សម្រាប់ ការ ចុះ បញ្ជី យានយន្ត ប្រព័ន្ធ ស្វ័យ ប្រវត្តិកម្ម ថ្មី នេះ នឹង ត ភ្ជាប់ តាម អនឡាញ ទៅ កាន់ បណ្តា ហាង លក់ យានយន្ត ដើម្បី ចុះ បញ្ជី ផ្តល់ បណ្ណ សម្គាល់ យានយន្ត ភ្លាមៗ ហើយ អតិថិជន ក៏ អាចបញ្ជា ទិញ លេខ ពិសេស លើ គេហទំព័រ របស់ ក្រសួង សាធារណការ និង ដឹក ជញ្ជូន តាម តារាង តម្លៃក្នុង បញ្ជី ផ្លាក លេខ ដែល មាន ស្រាប់ ។ ដូចជា ផ្លាកលេខ ភ្នំពេញ 2BA 0001 ក្រសួង ប្រកាស លក់ ក្នុង តម្លៃ ២លានរៀល ជា ដើម។
ចំពោះ ការ ត្រួត ពិនិត្យ លក្ខណៈ បច្ចេកទេស យាន ជំនិះ ម្ចាស់ យានយន្ត អាច ទទួល សេវា បាន ឈៀក នៅ ១១កន្លែង តាម រាជធានី ភ្នំពេញ និង តាម បណ្តា ខេត្ត មួយ ចំនួន រួម ទាំង ការ សេវា ឈៀក តាម រយៈ រថយន្ត ចល័ត ពីរ គ្រឿង របស់ ក្រសួង។ ម្ចាស់ យានយន្ត អាច ណាត់ កាលវិភាគ ត្រួត ពិនិត្យ លក្ខណៈ បច្ចេកទេស យាន ជំនិះ តាម រយៈ ប្រព័ន្ធ ស្វ័យ ប្រវត្តិ កម្ម ថ្មី ។
អ្នក ប្រើ ប្រាស់ ទូរស័ព្ទដៃ smart phone ក៏ អាច ទាញ យក និង តម្លើង កម្មវិធី យល់ ដឹង អំពី ទ្រឹស្តី នៃ ការ បើក បរ ដែល មាន ឈ្មោះ ថា Cambodia Driving Rules ដើម្បី ស្វែង យល់ ពី ទ្រឹស្តី នៃ ការ បើកបរ ឬ ប្រលង សាកល្បង ផ្នែក ទ្រឹស្តី លេង ល្បែង កំសាន្ត បញ្ញា ទាក់ ទង នឹង ច្បាប់ លិខិត បទដ្ឋាន ចរាចរណ៍ នានា ។
ចាប់ ពី ថ្ងៃ ចន្ទ នេះ ត ទៅ បេក្ខជន ប្រឡង យក បណ្ណ បើកបរ យាន យន្ត ដែល ជាប់ ភ្លាម នឹង ទទួល បាន បណ្ណ បើកបរ ភ្លាម ក្នុង ថ្ងៃ តែ មួយ លែង រង់ ចាំ រាប់ ខែ ដូច មុន ទៀត ហើយ ។ បើ តាម ការ បញ្ជាក់ របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួង សាធារណការ និង ដឹក ជញ្ជូន ក្រសួង សាធារណការ នឹងរៀប ចំ ឲ្យ មាន ការ ប្រឡង បណ្ណ បើក បរ ទាំង ទ្រឹស្តី និង ដៃ ចង្កូត នៅ ផ្សារ ទំនើប AOEN MALL បន្ថែម ទៅ លើ មណ្ឌល ប្តូរ និងពន្យារ បណ្ណ បើក បរ យាន យន្ត មាន ស្រាប់ ដែល បាន ដាក់ ដំណើរ ការ តាំង ពី ថ្ងៃ ទី ១៥ ខែ មិថុនា ២០១៦ (គិត មក ទល់ ខែ មករា ឆ្នាំ ២០១៧ នេះ ក្រសួង ផ្តល់ សេវា ជូន ប្រមាណ ២ម៉ឺន៤ ពាន់បណ្ណ ដែល អតិថិជន ប្រើ ពេល វេលា ចន្លោះ ១៥នាទី ទៅ ២០នាទី ដើម្បី ប្តូរ បណ្ណ )។
លោក ស៊ុន ចាន់ថុល បាន បន្ថែម ថា ការ រៀប ចំ ប្រព័ន្ធ ស្វ័យ ប្រវត្តិកម្ម ទាំង នេះ បង្កើត ឡើង ដោយ កូន ខ្មែរ សុទ្ធសាធ និង មិន អស់ ថវិកា ដល់ ខ្ទង់ លាន ដុល្លារ នោះ ទេ ។ លោក រដ្ឋមន្រ្តី ជឿ ជាក់ ថា ប្រព័ន្ធ ស្វ័យ ប្រវត្តិ ទាំង បួន មុខងារ ដែល ផលិត ដោយ កូន ខ្មែរ នេះ នឹង កាត់ បន្ថយ ការ ចំណាយ ក្រៅ ផ្លូវ ការ និង ការ មិន សប្បាយ ចិត្ត កន្លង មក របស់ ពលរដ្ឋ ក្នុង ពេល ស្នើ សុំ ចុះ បញ្ជី យាន យន្ត និងប្រឡង យក បណ្ណ បើក បរ ព្រម ទាំង អាច ឆ្លើយ តប នូវ តម្រូវ ការ របស់ ពលរដ្ឋ លើ សេវា សាធារណៈចាំ បាច់ របស់ ក្រសួង ឲ្យ មាន ប្រសិទ្ធិភាព តម្លាភាព និង ឆាប់ រហ័ស ។ ជាក់ ស្តែង ក្នុង មួយ ឆ្នាំ ទោចក្រ យាន យន្ត ដែល កំពុង ចរាចរណ៍ នៅ ក្នុង ប្រទេស ត្រូវ ការ ចុះ បញ្ជី ជិត កន្លះ លាន ម៉ូតូ។
ដើម្បី ប្រើ ប្រាស់ ប្រព័ន្ធ ស្វ័យ ប្រវត្តិកម្ម នេះ អ្នក ប្រើ ប្រាស់ ចាំ បាច់ ត្រូវ បង្កើត គណនី អនឡាញ មួយ ដើម្បី ចូល ទៅ ចុះ ឈ្មោះ ទិញ ផ្លាក លេខ យាន យន្ត និង ស្នើ សុំ ប្រឡង បណ្ណ បើកបរ ។ រាល់ ការ ទូទាត់ បង់ ប្រាក់ អនឡាញ ត្រូវ ធ្វើ ឡើង តាម សេវាកម្ម Wing និង Smart Luy។
តាម ពិត ប្រព័ន្ធ ស្វ័យ ប្រវត្តិកម្ម នេះ ក្រសួង សាធារណការ និង ដឹក ជញ្ជូន បាន សាកល្បង អនុវត្ត តាំង ពី ថ្ងៃ ទី ២២ខែ សីហា ឆ្នាំ ២០១៦ មក ម្លេះ មុន ពេល ប្រកាស ឲ្យ ប្រើ ជា ផ្លូវ ការ នៅ ថ្ងៃ ទី ៣០ ខែមករា ឆ្នាំ ២០១៧ នេះ។ បើ តាម លោក រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ត្រឹម រយៈពេល ៥ ខែ ចុង ក្រោយ នេះ ក្រសួង បាន ចុះ បញ្ជី យានយន្ត ជាង ១ម៉ឺន៥ពាន់គ្រឿង និង រក ចំណូល ចូល ថវិកា ជាតិ បានជាង ៨ពាន់ លាន រៀល តាម រយៈ គេហទំព័រ អនឡាន ប្រើ ប្រាស់ កុំព្យូទ័រ មិន មែន សរសេរ ដៃ។
គួរ ជម្រាប ថា តាម របាយការណ៍ របស់ ក្រសួង សាធារណការ និង ដឹក ជញ្ជូន គិត ពី ឆ្នាំ ១៩៩០ ដល់ ឆ្នាំ ២០១៦ យានយន្ត បាន ចុះ បញ្ជី សរុប មាន ចំនួន ៣.៦៦៨.៨២០ គ្រឿង (ម៉ូតូ ៣.១៣២.៣៦១ គ្រឿង និង រថយន្ត ៥៣៧.៤៥៩ គ្រឿង )។ ដោយ ឡែក ការ ចុះ បញ្ជី យានយន្ត ឆ្នាំ២០១៦ មាន ចំនួន ៤៥៩.៥៩៧ គ្រឿង ក្នុង នោះ មាន ម៉ូតូ ៤០៦.២៤៨ គ្រឿង កើន ឡើង ១៨,៧៦% និង រថយន្ត គ្រប់ ប្រភេទ ៥៣.៣៤៩គ្រឿង ថយ ចុះ ៦,៥៥ % ធៀប នឹង ឆ្នាំ ២០១៥៕

No comments:
Post a Comment