
បុរស មាន លិង្គវែង បំផុត ក្នុងលោក បាន បដិសេធ លទ្ធភាព វះកាត់ បង្រួម បើទោះ បីជា លោក មិនអាច រួមភេទ បាន យ៉ាងណា ក៏ដោយ។ លោក រ៉ូប៊ឺតូ អេសឃ្វីវែល កា ប្រេរ៉ា អាយុ ៥៤ ឆ្នាំ មកពី ទីក្រុង សាល់ទីឡូ ប្រទេស ម៉ិកស៊ិក មានលិង្គ ប្រវែង ៤៨ សង់ទីម៉ែត្រ ពេល នៅ ជ្រាយ ដែល ធ្លាក់វែង ដល់ ជង្គង់។ លិង្គ ជិតកន្លះ ម៉ែត្រ របស់ លោក បាន ផ្ដួល កំណត់ត្រា ក្រៅបញ្ជី របស់ តារា ភាពយន្ដ អាមេរិក Jonah Falcon ដែលមាន លិង្គ ប្រវែង ២៤,១៣ សង់ទីម៉ែត្រ ពេល នៅ ជ្រាយ និង ៣៤,៥ សង់ទីម៉ែត្រ ពេល ឡើងរឹង។ លោកប្រាប់ ទូរទស្សន៍ Barcroft ថា៖ «ខ្ញុំចង់ ចូលក្នុង បញ្ជី ឯតទគ្គ កម្ម ហ្គីណេស ពិភពលោក តែ ពួកគេ មិន ទទួល ស្គាល់ កំណត់ត្រា នេះទេ»។ ទោះ លោក មាន មោទនភាព យ៉ាងណា ក៏ដោយ ក៏ សមាជិក សហគមន៍ វេជ្ជសាស្ដ្រ បាន ទទូចឲ្យ លោក ទៅ វះកាត់ បង្រួម លិង្គ វិញ។ វេជ្ជបណ្ឌិត Jesus David Salazar Gonzalez និយាយថា៖ «យើង បាន ណែនាំ ឲ្យ លោក រ៉ូប៊ឺតូ ឲ្យ ធ្វើការ វះកាត់ ឲ្យ លិង្គមាន ទំហំ ប៉ុន ប្រក្រតី ផ្ដល់ ទំនាក់ ទំនង ផ្លូវភេទ និងមាន កូនចៅ បន្ដ ពូជ។ ប៉ុន្ដែ លោក មិន ព្រមទេ លោក ចង់មាន លិង្គធំ ជាងគេ បែបនេះ។ ក្នុង វប្បធម៌ ឡាទីន អ្នក ដែលមាន លិង្គធំ គឺជា បុរស ពេញ លក្ខណៈ»។ ក្រុម វេជ្ជបណ្ឌិត ថ្មីៗនេះ ធ្វើការ តាមដាន លើ លិង្គ លោក រ៉ូប៊ឺតូ ដោយ លើកឡើង ពីមន្ទិល សង្ស័យថា តួលិង្គ ជិតកន្លះ ម៉ែត្រ នោះ សុទ្ធតែជា ស្បែក ទេ។ តួលិង្គ ពិតប្រាកដ របស់ លោក មានតែ ១៧,៧៨ សង់ទីម៉ែត្រ ដែលមាន ន័យថា សាច់លិង្គ ដែល សេសសល់ ជាច្រើន ទៀត គឺជា ស្បែក និង សរសៃ ឈាម ប៉ុណ្ណោះ៕
Source: http://www.postkhmer.com/
No comments:
Post a Comment