ក្រុងបូហ្គោតាៈ ក្រុម មន្ត្រី បាន និយាយថា យន្តហោះ មួយគ្រឿង ដែល ដឹក អ្នកដំណើរ ៨១ នាក់ ក្នុងនោះ មានទាំង សមាជិក នៃក្រុម បាល់ទាត់ ប្រេស៊ីល មួយផង បាន ធ្លាក់ ពីរាត្រី ថ្ងៃចន្ទ នៅក្បែរ ក្រុង Medellin នៃ ប្រទេស កូឡុំប៊ី ដោយ សម្លាប់ មនុស្ស ៧៦នាក់ ខណៈ មនុស្ស ៥ នាក់ នៅមាន ជីវិត បន្ទាប់ពី មាន របាយការណ៍ ពី «ការមិន ដំណើរការ នៃ ប្រព័ន្ធ អគ្គិសនី»។
បញ្ជាការ ប៉ូលិស ម្នាក់ បាន ប្រាប់ ក្រុមអ្នក កាសែត ថា យើង អាចជួយ សង្គ្រោះ មនុស្ស ៦ នាក់ នៅរស់ ប៉ុន្តែ ម្នាក់ នៅក្នុង ចំណោម ពួកគេ បាន ស្លាប់ នៅតាម ផ្លួវ ទៅកាន់ មន្ទីរពេទ្យ។ ជនរងគ្រោះ ដែល ត្រូវបាន បញ្ជាក់ថា ស្លាប់ ពេលនេះ គឺ ៧៦ នាក់។
មន្ដ្រី អភិបាល ក្នុងតំបន់ ម្នាក់ បាន និយាយ ពីថ្ងៃ អង្គារថា សាកសព របស់ មនុស្ស ២៥ នាក់ ដំបូង ត្រូវបាន រកឃើញ នៅ ទីតាំង នោះនៅ កូឡុំប៊ី ជាទី ដែល យន្តហោះ របស់ ក្រុមហ៊ុន អាកាសចរណ៍ LAMIA បានធ្លាក់ នៅក្នុង នោះ មាន សមាជិក នៃ ក្រុមបាល់ទាត់ ប្រេស៊ីល មួយក្រុម។
ក្រុមមន្ត្រី បាន និយាយថា ក្រុម សមាជិក នៃក្រុម Chape coense Real ដែល ត្រូវលេង ជាមួយ ក្រុម Atletico Nacional របស់ កូឡុំប៊ី នៅថ្ងៃ ពុធនេះ គឺឋិត នៅក្នុង ចំណោម អ្នកដំណើរ ៧២ នាក់ និងក្រុម យានិក ៩ នាក់នោះ លើ យន្តហោះ។
ប្រមុខ នៃទីភ្នាក់ងារ អាកាសចរណ៍ ស៊ីវិល របស់ កូឡុំប៊ី លោក Alfredo Bocanegra បានប្រាប់ ក្រុមអ្នក កាសែត ថា អ្នក នៅរស់ ម្នាក់ នៃអ្នក នៅរស់ ទាំងអស់នោះ គឺ លោក Alan Ruschel ខ្សែការពារ ក្រុម Chapecoense Real ដែល ត្រូវលេង ក្នុងវគ្គ ផ្តាច់ព្រ័ត្រ ពានរង្វាន់ Copa Sudamericana នៅថ្ងៃ ពុធនេះ ប្រឆាំង ក្រុម កូឡុំប៊ី។
នៅក្នុង សេចក្តី ថ្លែងការណ៍ មួយ ព្រលាន យន្តហោះ Jose Maria Cordova de Rionegro បាន និយាយថា ប៉ូលិស ជាតិ បាន មកដល់ កន្លែង កើតហេតុ និង លទ្ធភាព ជំនួយ ត្រូវបាន ប្រើប្រាស់។ អភិបាល ក្រុង La Ceja បាន ប្រាប់វិទ្យុ Blu ថា អ្នកលេង ម្នាក់ អាយុ ២៥ ឆ្នាំ ត្រូវបាន គេជួយ សង្គ្រោះ។
ជើងហោះហើរ របស់ ក្រុមហ៊ុន អាកាសចរណ៍ LAMIA បានហោះ ចេញដំណើរ ពី ប្រេស៊ីល និង ឈប់ នៅក្រុង Santa Cruz និង Bolivia មុននឹង បន្តដំណើរ ទៅ កាន់ កូឡុំប៊ី។
សេចក្តី ថ្លែងការណ៍ នៃព្រលាន យន្តហោះ និយាយថា យន្តហោះ នោះបាន ធ្លាក់នៅ ម៉ោង ១០ យប់ ដោយសារ ប្រព័ន្ធ ចរន្តអគ្គិសនី មិន ដំណើរការ៕
ប្រភព http://www.postkhmer.com

No comments:
Post a Comment