Friday, November 25, 2016

រឿងស្រកាមាស” នឹងត្រូវចាក់បញ្ចាំងចំនួន ៤ ដង នៅវិទ្យាស្ថានភាសាបារាំង

Little Gems នឹងធ្វើការចាក់ផ្សាយម្តងទៀតនៅរាជធានីភ្នំពេញនៅវិទ្យាស្ថានភាសាបារាំងនៃប្រទេសកម្ពុជា។
នេះគឺជាឱកាសដ៏ល្អថ្មីមួយទៀតសម្រាប់លោកអ្នកដែលពុំទាន់បានទស្សនាខ្សែភាពយន្តដ៏អស្ចារ្យមួយនេះ។
“ស្រកាមាស” នឹងត្រូវចាក់បញ្ចាំងចំនួន ៤ ដង នៅវិទ្យាស្ថានភាសាបារាំង តាមកាលវិភាគដូចខាងក្រោម៖
ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៧ល្ងាច (ដោយមានវត្តមានរបស់ផលិតករ លោក XAVIER DE LAUZANNE)
ថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ១៤:៣០ រសៀល
ថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១៤:៣០ រសៀល
ថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៧ល្ងាច

សំបុត្រចូលរួមទស្សនាមានតម្លៃត្រឹមតែ ៣ ដុល្លារ ប៉ុណ្ណោះ។ សំបុត្រអាចរកទិញបាននៅវិទ្យាស្ថានភាសាបារាំងផ្ទាល់តែម្តង។
កុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ! សូមចូលរួមទស្សនាឱ្យបានច្រើនកុះករ និងចែករំលែកព័ត៌មាននេះឱ្យបានទូលំទូលាយទៅកាន់មិត្តភ័ក្រ្ត ក្រុមគ្រួសារ និងបណ្តាញរបស់លោកអ្នក។

សូមអរគុណ!


No comments:

Post a Comment