Monday, November 28, 2016

ក្រសួងថាភ្លៀងធ្លាក់ចាប់ពីថៃ្ងទី៣ដល់ថៃ្ងទី៥ខែធ្នូ

ក្រសួងធនធានទឹកបានចេញសេចកី្ដប្រកាសថា កម្ពុជាចាប់ផ្ដើមទទួលឥទិ្ធពលខ្យល់មូលសុងឦសាន ហើយខេត្តស្ទើរតែទាំងអស់នៃកម្ពុជាអាចនឹងមានភ្លៀងធ្លាក់។
សេចកី្ដប្រកាសព័ត៌មានរបស់ក្រសួងចុះថៃ្ងទី២៨ ខែវិចិ្ឆកាឲ្យដឹងថា ស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ចាប់ពីថៃ្ងទី៣ ធ្នូ ដល់ថៃ្ងទី៥ ធ្នូ។ ខេត្តដែលប៉ះពាល់ទាំងនោះរួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ឆាំ្នង កណ្ដាល កំពង់សឺ្ព តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និងបណ្ដាខេត្តដែលនៅជាប់តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។
សេចកី្ដប្រកាសរបស់ក្រសួងដដែលបានបញ្ជាក់ថានៅថៃ្ងទី២៨ វិចិ្ឆកានេះ ព្យុះទី២៥ បានរលាយនិងអស់ឥទិ្ធពលលើសមុទ្រចិនខាងត្បូងហើយ។
ក្រសួងបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន ជាពិសេសអ្នកដែលរស់នៅតាមតំបន់មាត់សមុទ្រ៕
 ប្រភព កញ្ញា រស់ សុខរី VOD

No comments:

Post a Comment