ក្រុងប៉េកាំង: ចំនួនប្រជាជនអាស៊ីនៅលើទឹកដីអាមេរិក ជាពិសេស នៅរដ្ឋកាលីហ្វ័រនីញ៉ា កំពុងតែកើនឡើងយ៉ាងគំហុក។
គ្រួសារចិន និងអាស៊ីអាគ្នេយ៍
បានប្រើក្បួនព្យាបាលជំងឺតាមបែបបុរាណនូវជម្រើសជាច្រើន ដូចជា
ការកោសខ្យល់ ជប់ខ្យល់ ច្បិចខ្យល់ ការចាក់ម្ជុលវិទ្យាសាស្ដ្រ ម៉ាស្សា
ឱសថបុរាណ និងរបបអាហារដើម្បីព្យាបាលជំងឺកើតឡើងលើកុមារ។
ការកោសខ្យល់ជាប្រពៃណីព្យាបាលពេញនិយមមួយដែលអាចបង្ករបួសស្នាម ឬប៉ះពាល់ដល់រាងកាយ ហើយមជ្ឈមណ្ឌលថែទាំកុមារអាចច្រឡំថាជាការបំពាន និងគិតថា កុមារស្ថិតក្នុងសភាពគ្រោះថ្នាក់។
ការកោសខ្យល់ជាជម្រើសព្យាបាលជំងឺមួយប្រភេទនៅតំបន់អាស៊ីអាគ្នេយ៍សម្រាប់បញ្ហាជំងឺតម្កាត់តិចតួចកើតឡើងលើកុមារ ដូចជាផ្ដាសាយ គ្រុន ឈឺក្បាល ឈឺចាប់ ក្អក ឬអស់កម្លាំងល្ហិតល្ហៃជាដើម។
គេជឿថា ខ្យល់ច្រើនក្នុងឈាមជាដើមចមបង្កជំងឺ ហើយការកោសខ្យល់នឹងអាចបណ្ដេញខ្យល់ក្នុងឈាមចេញ។ ការកោសខ្យល់នេះផ្ដើមពីការប្រើប្រេងក្ដៅលាបលើរាងកាយ ភាគច្រើននៅដើមទ្រូង ខ្នង ឬស្មា រួចយកសេន (កាក់) កោសសង្កត់ធ្ងន់ៗរហូតដល់ចេញស្នាមក្រហមជាំ ជាសញ្ញាបណ្ដេញខ្យល់ក្នុងឈាម។
យោងតាមការចុះផ្សាយគាំទ្រដោយ California Childcare Health Program ការរលាកបន្ដិចបន្ដួចរមែងកើតឡើងក្រោយពេលកោសខ្យល់។
យ៉ាងណាឥទ្ធិពលអាក្រក់អាចកើតឡើងកាន់តែធ្ងន់ធ្ងរ រួមទាំង ការរលាត់ធ្ងន់ធ្ងរ ជាំ ចេញឈាមក្នុងខួរក្បាល ពុល និងរបួសក្រលៀន ត្រូវបានរាយការណ៍ក្នុងវិស័យវេជ្ជសាស្ដ្រ៕
ប្រភពព័ត៌មាន http://www.postkhmer.com

No comments:
Post a Comment